**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

តំបន់ព្រៃសហគមន៍ចង្រ្កានរយនៅខេត្តសៀមរាប ផ្តល់កន្លែងសម្រាប់ការលំហែបៃតង ដូចជាបោះតង់ គយគន់សម្រស់ធម្មជាតិ និងជីវិតសត្វព្រៃ

ភ្នំពេញ៖ ទីតាំងថ្មរដិបរដុបជាច្រើន ត្រូវបានអ្នកភូមិហៅថា «ចង្ក្រានរយ»។ សហគមន៍អេកូទេសចរណ៍ធម្មជាតិចង្រ្កានរយ ជាប់ក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។ «ព្រៃសហគមន៍ចង្ក្រានរយ» បានជាតំបន់លំហែបៃតងបែបធម្មជាតិ និងផ្សងព្រេង ដែលសម្បូរទៅដោយ ព្រៃឈើ ទេសភាពទឹកធ្លាក់ ផ្ទាំងថ្មធំៗ មានសត្វព្រៃ និងសត្វស្លាបជាច្រើនរយប្រភេទ កំពុងរស់នៅយ៉ាងសុខសាន្ត។

ចាប់តាំងពី០៥ភ្លឺ អ្នកទេសចរណ៍ អាចធ្វើដំណើពីទីតាំងស្នាក់ការសហគមន៍ បានឃើញសត្វសត្វជាច្រើនប្រភេទ ដូចជាសត្វស្លាបកម្រ នៅក្នុងព្រៃសហគមន៍ចង្រ្កានរយ។ ការចូលមើលសត្វស្លាប និងការថតសត្វស្លាប គឺជាកត្តាជំរុញដ៏សំខាន់នៃវិស័យទេសចរណ៍ ដែលអាចរួមចំណែកដល់សេដ្ឋកិច្ចជាតិ និងសហគមន៍នៅតាមតំបន់ការពារធម្មជាតិ។

សូមបញ្ជាក់ថា សហគមន៍ទេសចរណ៍ធម្មជាតិចង្ក្រានរយ៖ សហគមន៍ទេសចរណ៍ធម្មជាតិចង្ក្រានរយ បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លើទំហំផ្ទៃដីចំនួន៩.១០៤ហិកតា និងមានប្រជាជនរស់នៅរហូតដល់៣.៨៨៣គ្រួសារ។ លក្ខណៈពិសេសរបស់សហគមន៍គឺពោរពេញដោយសម្រស់ព្រៃឈើធម្មជាតិដែលអាចទាក់ទាញភ្ញៀវទេសចរ ដែលអាចជាចំណែកជួយលើកកម្ពស់ជីវភាព របស់ប្រជាជន និងគាំទ្រដល់កិច្ចការងារអភិរក្សក្នុងតំបន់។

អ្នកស្រី ឈឿន សុឌី ប្រធានគណៈកម្មការសហគមន៍ចង្ក្រានរយ បានលើកឡើងថា សមិទ្ធិផលដែលសហគមន៍កំពុងទទួលបានភ្ញៀវមកទស្សនាឥតដាច់នាពេលនេះ បានមកពីការខិតខំប្រឹងប្រែងផ្ទាល់របស់សហគមន៍ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។ លើសពីនេះសហគមន៍បានពន្យល់និងណែនាំសមាជិក និងប្រជាពលរដ្ឋនៅជុំវិញ ឱ្យយល់ពីសារៈសំខាន់ក្នុងការថែរក្សាព្រៃឈើ និងចូលរួមដាំស្តារព្រៃឈើ ដែលអាចទាញប្រយោជន៍បានយ៉ាងសម្បូរបែប លើសពីការកាប់ព្រៃឈើខុសច្បាប់។

ប្រជាសហគមន៍បានចូលរួមដាំស្តារព្រៃដែលរិចរឹល បានមួយចំនួនបន្ថែមទៀត នៅក្នុងភូមិសាស្រ្តដីព្រៃសហគមន៍ ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។ ក្នុងឆ្នាំ២០២៤ កន្លងទៅ សហគមន៍បានដាំស្តារព្រៃទំហំ៣៦ ហិកតា តាមរយៈគម្រោងរបស់ក្រសួងបរិស្ថាន ដែលមានឈ្មោះថា INRM ដែលគាំទ្រមូលនិធីពីGEF និង UNDP។ គម្រោងបានចូលរួមថែរក្សាព្រៃឈើ រួមទាំងការចូលរួមដាំស្តារព្រៃឡើងវិញ និងការគិតគូរ ដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយធានាឱ្យបាននូវអនាគតដ៏ល្អប្រសើរសម្រាប់បរិស្ថានផងនិងជីវភាពរបស់សមាជិកសហគមន៍ផងដែរ។

កាលពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៥ កន្លងទៅនេះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា តំបន់ដែលមានជីវចម្រុះសម្បូរបែប ដូចជានៅក្នុងព្រៃសហគមន៍ចង្រ្កានរយ អាចទទួលបានអត្ថប្រយោជន៍ ពីការហូរចូលនៃអ្នកមើល និងអ្នកថតសត្វស្លាប ក៏ដូចជាអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានផ្លតល់ប្រយោជន៍សេដ្ឋកិច្ចយ៉ាងសំខាន់ដល់សហគមន៍មូលដ្ឋាន ដែលក្នុងនោះសមាជិកសហគមន៍មុនគេ ហើយការទទួលបានជមណូលបន្ថែមរបស់សមាជិកសហគមន៍ គឺជាការចូលរួមចំណែកឱ្យការការពារនិងអភិរក្សធនធានធម្មជាតិ មាននិរន្តរភាពបន្តទៅកូនចៅរបស់ពួកគាត់ ៕

អត្ថបទដែលជាប់ទាក់ទង