ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សេនទ្រីក (ខេមបូឌា) ហ្គាម៉ិន ឯ.ក ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំក្រសួងការងារ ដឹកនាំដោយ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងបងប្អូនកម្មករនិយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សេនទ្រីក (ខេមបូឌា) ហ្គាម៉ិន ឯ.ក (CENTRIC (CAMBODIA) GARMENT CO., LTD.) ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឯកឧត្តម ម៉ុល វិបុល ក៏បានជួបសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីសេវា ប.ស.ស. ដល់បងប្អូនកម្មករនិយោជិត ដែលកំពុងបំពេញការងារនៅក្នុងរោងចក្រនេះ ផងដែរ។
ក្នុងឱកាសនោះ បន្ទាប់ពីបានចុះត្រួតពិនិត្យ និងតាមដានស្ថានភាពនិងព័ត៌មានទូទៅរបស់រោងចក្រ ឯកឧត្តមអនុរដ្ឋលេខាធិការ មើលឃើញថា ការអនុវត្តលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត រួមនិងស្ថានភាពនៃទំនាក់ទំនងវិជ្ជាជីវៈ មានភាពល្អប្រសើរ៕

