**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU

ពលករខ្មែរទើបជាប់ទៅធ្វើការនៅកូរ៉េ សំដែងការព្រួយបារម្ភថា ការបំផុសបំផុលធ្វើបាតុកម្មពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំងជារឿយៗ អាចនឹងប៉ះពាល់ដល់ការងាររបស់ខ្លួន

ភ្នំពេញ៖ ពលករខ្មែរដែលត្រៀមចេញដំណើរទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ បានសំដែងការព្រួយបារម្ភថាអាចនឹងមានការប៉ះពាល់លើការងាររបស់ខ្លួន បើសិនជាមានបាតុកម្មដែលរៀបចំពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំងជារឿយៗ នៅក្នុងប្រទេសទទួលយកពលករកម្ពុជាទៅធ្វើការ។ ទន្ទឹមនឹងនេះពួកគេបានអំពាវនាវឱ្យពលរដ្ឋខ្មែរ និងពលករខ្មែរនៅបរទេសទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈការចរចារដោយសន្តិវិធី ជាជាងនាំគ្នាធ្វើបាតុកម្មពោរពេញដោយកំហឹង។

លោកស្រី គួន សូលីដា ជាពលករខ្មែរដែលត្រៀមហោះហើរទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានសំដែងការព្រួយបារម្ភលើការងាររបស់ខ្លួននៅពេលដែលតែងតែទទួលដំណឹងពីការបង្កឱ្យមានការធ្វើបាតុកម្មនៅលើទឹកដីទី២ ពីសំណាក់ក្រុមអ្នកនយោបាយ ជាក់ស្តែងនៅសាធារណរដ្ឋកូរ៉េ។ វាអាចនឹងជះឥទ្ធិពលលើការងារ ពីព្រោះកាលណាយើងជាជនបរទេសហើយតែងតែបង្កឱ្យមានចលាចលនៅក្នុងសង្គមរបស់គេ នោះចង់ឬមិនចង់ថៅកែក្រុមហ៊ុនដែលជាអ្នកគ្រប់គ្រងពលករខ្មែរនឹងមានការឈឺក្បាល និងទទួលរងផលប៉ះពាល់ដល់ផលិតភាពការងាររបស់គេ។

ពលករខ្មែររូបនេះបន្ថែមថា សម្រាប់ការបំផុសឱ្យមានការធ្វើបាតុកម្មពាក់ព័ន្ធនឹងបញ្ហាកោះគុតនេះផងដែរ គឺជាការព្រួយបារម្ភថ្មីមួយទៀត។ សម្រាប់លោកស្រីពុំចង់ឃើញការចលាចលណាមួយដែលធ្វើឡើងពីសំណាក់បងប្អូនពលករខ្មែរ ក្រោមរូបភាពចាញ់កលល្បិចពីសំណាក់អ្នកនយោបាយនៅក្រៅប្រទេសនោះទេ ពីព្រោះវាអាចប៉ះពាល់ដល់ការងាររបស់បងប្អូនពលករ និងបង្ហាញរូបភាពមិនល្អទាល់តែសោះលើទឹកដីបរទេស ដែលជាប្រទេសទី២។

ដោយឡែក លោក ហុន សុភាព ជាពលករខ្មែរដែលត្រៀមហោះហើរទៅធ្វើការនៅប្រទេសកូរ៉េម្នាក់ទៀតមើលឃើញថា ការញុះញង់ធ្វើបាតុកម្មជាច្រើនលើកច្រើនសារពិតណាស់បានជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះពលករខ្មែរ។ ពលករខ្មែររូបនេះថា វាបានជះឥទ្ធិពលទី១ លើពលករដែលកំពុងធ្វើការនៅប្រទេសកូរ៉េស្រាប់ និងទី២ ប៉ះពាល់ដល់បងប្អូនពលរដ្ឋខ្មែរជំនាន់ក្រោយដែលចង់ទៅធ្វើការនៅបរទេស វាអាចត្រូវបានរដ្ឋាភិបាលបរទេសកាត់ផ្តាច់ការទទួលពលករខ្មែរជាដើម។

ពាក់ព័ន្ធនឹងបញ្ហាកោះគុត ក្នុងនាមជាពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េ សូមអំពាវនាវឱ្យបងប្អូនខ្មែរនៅក្រៅប្រទេសទាំងអស់រក្សាភាពស្ងៀមស្ងាត់ ជឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការដោះស្រាយដោយសន្តិវិធីជាមួយភាគីថៃ។ រាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពគ្រប់គ្រន់ក្នុងការដោះស្រាយ ដោយឡែកការធ្វើបាតុកម្មក្រោមការបំផុសបំផុលពីសំណាក់ក្រុមប្រឆាំង មិនត្រឹមតែមិនបានការនោះទេ តែថែមទាំងបង្កឱ្យមានជម្លោះការទូតរវាងប្រទេសជាមិត្តផងដែរ។

ទន្ទឹមនឹងនេះ បងប្អូនពលករខ្មែរដែលទើបតែប្រឡងជាប់ ត្រៀមចេញទៅធ្វើការនៅប្រទេសកូរ៉េនៅពេលនេះ អំពាវនាវឱ្យបងប្អូនខ្មែរនៅប្រទេសកូរ៉េខិតខំធ្វើការ សន្សំថវិកា ដើម្បីផ្គត់ផ្គង់គ្រួសារ ដែលបានខិតខំពុះពារដើម្បីមានលទ្ធភាពក្នុងការបញ្ជូនបងប្អូនទៅធ្វើការនៅបរទេស។ ដូច្នេះហើយទំនួលខុសត្រូវដ៏ធំបំផុតនោះគឺការផ្គត់ផ្គង់គ្រួសារ មិនមែនចូលរួមសកម្មភាពបង្កចលាចលនៅលើប្រទេសទាំង២នោះទេ៕

អត្ថបទដែលជាប់ទាក់ទង