**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

មហាសេដ្ឋីអូស្ត្រាលី បើកដំណើរការគណបក្សនយោបាយថ្មី ដែលលោកអះអាងថា ត្រូវបានបំផុសគំនិតផ្ទាល់ដោយលោក ដូណាល់ ត្រាំ

កង់បេរ៉ា៖ មហាសេដ្ឋីអូស្ត្រាលី លោក ឃ្លីវ ផាលមឺរ បានបើកដំណើរការគណបក្សនយោបាយថ្មី ដែលលោកអះអាងថា ត្រូវបានបំផុសគំនិតផ្ទាល់ដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ។

មហាសេដ្ឋីរ៉ែ លោក ផាលមឺរ បាននិយាយថា គណបក្ស Trumpet of Patriots របស់លោកនឹងដើរតាមគោលនយោបាយរបស់ ត្រាំ ក្នុងការកាត់បន្ថយទំហំរដ្ឋាភិបាល។ លោក ផាលមឺរ បាន​ប្រាប់​សន្និសីទ​សារព័ត៌មានថា​៖«​យើង​គិត​ថា ផែនការរបស់​លោក ដូណាល់ ត្រាំ មាន​ប្រសិទ្ធភាព​ខ្លាំង ​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​សាធារណៈ»។ លោកក៏បាន​បន្ទរ​ទស្សនៈ​របស់​ ត្រាំ ដោយ​រិះគន់​អន្តោប្រវេសន៍​ទ្រង់ទ្រាយ​ធំ និង​បាន​ប្រកាស​ថា គណបក្ស​នឹង​ទទួល​ស្គាល់​តែ​ពីរ​ភេទប៉ុណ្ណោះ។

មហាសេដ្ឋីរ៉ែ រូបនេះបានឱ្យដឹងទៀតថា គណបក្សរបស់លោកគ្រោងនឹងឈរឈ្មោះជាបេក្ខជននៅគ្រប់អាសនៈទាំង១៥០ នៅក្នុងសភាជាន់ទាបរបស់ប្រទេសអូស្ត្រាលី ក៏ដូចជាសភាជាន់ខ្ពស់ ដែលត្រូវបានគេស្គាល់ថា ជាព្រឹទ្ធសភា។ លោក ផាលមឺរ ជាមហាសេដ្ឋីទី១៨ របស់ប្រទេសអូស្ត្រាលី និងមានទ្រព្យសម្បត្តិសុទ្ធចំនួន២,១ពាន់លានដុល្លារ ពីមុនបានដឹកនាំគណបក្សស្តាំនិយម United Australia Party (UAP) និងបានធ្វើជាសមាជិកសភាក្នុងសភាជាន់ទាបអស់រយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០១៣។

លោក ផាលមឺរ បានចំណាយទឹកប្រាក់ប្រហែល៦៣,៥២លានដុល្លារលើយុទ្ធនាការសម្រាប់គណបក្ស UAP នៅក្នុងការបោះឆ្នោតសហព័ន្ធចុងក្រោយ តែទទួលបានសមាជិកព្រឹទ្ធសភាតែមួយនៅក្នុងសភាជាន់ខ្ពស់។ លោកបានបរាជ័យក្នុងការចុះឈ្មោះគណបក្ស UAP សម្រាប់ការបោះឆ្នោតនៅឆ្នាំនេះ ដែលត្រូវធ្វើឡើងនៅខែឧសភា។

នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក អេនថូនី អាលបានីស មិនទាន់ប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតនៅឡើយទេ បន្ទាប់ពីធនាគារកណ្តាលរបស់ប្រទេសនេះ កាត់បន្ថយអត្រាការប្រាក់ ជាការជំរុញសម្រាប់រដ្ឋាភិបាលដែលបានមើលឃើញថា ប្រជាប្រិយភាពរបស់ខ្លួនធ្លាក់ចុះដោយសារតែសម្ពាធនៃការរស់នៅ៕

អត្ថបទដែលជាប់ទាក់ទង