ឯកឧត្តម មាន ចាន់យ៉ាដា៖ នៅតំបន់ប្រាសាទតាមាន់មានសភាពការណ៍ប្រក្រតីជាធម្មតា

ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា នៅតំបន់ប្រាសាទតាមាន់មានសភាពការណ៍ប្រក្រតីជាធម្មតា។
ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់បែបនេះ ក្នុងដំណើរឡើងទៅកាន់ប្រាសាទតាមាន់ក្រោយមានការប៉ះសម្តីគ្នារវាងមេទ័ពខ្មែរ និងថៃ។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម មាន ចាន់យ៉ាដា បានឱ្យដឹងថា “នៅតំបន់ប្រាសាទតាមាន់មានសភាពការណ៍ប្រក្រតីជាធម្មតា សូមអញ្ជើញបងប្អូនមកទស្សនាជាក់ស្តែងប្រាសាទបុរាណកេរ្តិ៍តំណែលដូនតាយើង”៕

