**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក

បទវិភាគ៖ភាពយន្តរឿងយុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២៖ “កង់ចក្រ”ត្រួសត្រាយរូបមន្តថ្មីនៃការផ្សព្វផ្សាយវប្បធម៌ចិននៅបរទេស

ប៉ុន្មានថ្ងៃជាប់មកនេះ ខណៈពេលដែលភាពយន្តរឿងយុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២ដែលជាភាពយន្តគំនូរជីវចលផលិតដោយប្រទេសចិនបាននិងកំពុងចាក់បញ្ចាំងយ៉ាងក្តៅគគុកនៅទូទាំងពិភពលោក កុមារអាយុបីឆ្នាំក្នុងទេវកថាបុរាណចិននេះបានបណ្តាលឱ្យប្រព័ន្ធសារព័ត៌មានបរទេសមានការពិភាក្សាយ៉ាងសកម្ម។ យប់ថ្ងៃទី១៧ខែកុម្ភៈ កំណត់ត្រាថ្មីបានប្រសូតឡើង៖ ប្រាក់ចំណូលមកពីការលក់សំបុត្រភាពយន្តរឿងយុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២នៅទូទាំងពិភពលោកបានលើសពី១ម៉ឺន២ពាន់១រយ២៣លានយាន់ប្រាក់ចិន ដែលឈរនៅលេខរៀង៩ខាងមុខនៃតារាងទំហំលក់សំបុត្រភាពយន្តក្នុងប្រវត្តិសាស្ត្រភាពយន្តទូទាំងពិភពលោក ។
នៅប្រទេសចិន ឈ្មោះណាចាត្រូវបានប្រជាជនចិនក្មេងចាស់គ្រប់ក្រុមគ្រួសារស្គាល់ ។ កុមារនេះមិនត្រឹមតែជាតួអង្គក្នុងរឿងទេវកថាដែលមានស្មារតីអង់អាចក្លាហាននិងមានសមត្ថភាពខ្លាំងពូកែប៉ុណ្ណោះទេ ថែមទាំងក៏ជាតារាល្បីដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងចំណោមប្រជាជនចិនផងដែរ ។ ចាប់ពីបានចាក់បញ្ចាំងកាលពីថ្ងៃទី២៩ខែមករាឆ្នាំនេះមក ភាពយន្តរឿងយុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២បានបង្កើត “លើកដំបូង”ជាច្រើន ពោលគឺត្រឹមតែ៨ថ្ងៃនិង៥ម៉ោងប៉ុណ្ណោះក៏បានឈរនៅលេខរៀងទីមួយក្នុងតារាងទំហំលក់សំបុត្រភាពយន្តក្នុងប្រវត្តិសាស្ត្រភាពយន្តចិន ក្លាយជាជើងឯកក្នុងតារាងទំហំលក់សំបុត្រភាពយន្តក្នុងទីផ្សារភាពយន្តតែមួយលើទូទាំងពិភពលោក និងកាន់លំដាប់ថ្នាក់ទីពីរលើតារាងទំហំលក់សំបុត្រភាពយន្តគំនូរជីវចលសកលដែលក្នុងនាមជា”ភាពយន្តតែមួយគត់ដែលមិនមែនផលិតដោយ Hollywood” ។ល។
ប៉ុន្មានថ្ងៃកន្លងទៅនេះ អត្រាចូលទស្សនាភាពយន្តនេះក្នុងទីផ្សារបរទេសដូចជា សហរដ្ឋអាមេរិក កាណដា អូស្ត្រាលីនិងនូវែលហ្សេឡង់ជាដើមបានលើសពី៩០ភាគរយដែលពិបាករកទិញសំបុត្របានណាស់ ។ ភាពយន្តនេះទទួលបានពិន្ទុខ្ពស់៨,៣លើវេបសាយ IMDBដែលជាវេបសាយដ៏ល្បីឈ្មោះអន្តរជាតិសម្រាប់វាយតម្លៃភាពយន្តនិងទូរទស្សន៍ ហើយអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតកាន់តែច្រើនឡើងៗបានពិភាក្សាយ៉ាងសកម្មអំពីកុមារទេពដ៏អស្ចារ្យលើបណ្តាញទំនាក់ទំនងសង្គម រហូតដល់ចាប់ផ្តើមរៀនសូត្រវប្បធម៌ប្រពៃណីចិនដោយម្ចាស់ការ។ល។
ហេតុអ្វីបានជាភាពយន្តរឿងយុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២ត្រូវបានពេញនិយមយ៉ាងខ្លាំងនៅទូទាំងពិភពលោក? មូលហេតុសំខាន់គឺដោយសារវាមានខ្លឹមសារល្អ ។
បើមើលពីរឿងភាពយន្តនេះ ក៏ដូចគ្នានឹងល្បែង«Black Myth: Wukong» របស់ចិនដែលទទួលប្រជាប្រិយភាពយ៉ាងខ្លាំងនៅពេលមុននេះដែរ ភាពយន្តណាចាវគ្គ២បានកែលម្អតួអង្គទេវកថាបុរាណតាមសម័យទំនើប ដែលបង្ហាញពីរូបភាពវីរបុរសដែលតស៊ូយ៉ាងស្វិតស្វាញមិនចេះចុះចាញ់ជាដរាប បានធ្វើឱ្យទូទាំងពិភពលោកសុទ្ធតែអាចស្វែងយល់បាន ។តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Reuters ឱ្យដឹងថា ការទទួលប្រជាប្រិយភាពនៃភាពយន្តណាចាវគ្គ២បានបញ្ជាក់ពីកម្លាំងទាក់ទាញដ៏ខ្លាំងក្លានៃ IP របស់ចិន ។
បើមើលពីការផលិតភាពយន្តនេះ បន្ទាប់ពីការផលិតយ៉ាងម៉ត់ចត់អស់រយៈពេល៥ឆ្នាំ ប្លង់កាមេរ៉ាប្រកបដោយប្រសិទ្ធភាពពិសេសជិត២០០០ និងការផលិតយ៉ាងសម្រិតសម្រាំងនូវធាតុផ្សំដែលមានប្រសិទ្ធភាពពិសេសចំនួនលើសពី១ម៉ឺន ធ្វើឱ្យភាពយន្តគំនូរជីវចលចិនសម្រេចបាននូវការប្រែពី “ការនាំចូលបច្ចេកវិទ្យា”ដល់ “ការនាំចេញស្តង់ដារ” ដែលធ្វើឱ្យមជ្ឈដ្ឋានភាពយន្តភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ព្រមពេលជាមួយគ្នានេះ ភាពយន្តបង្ហាញពីមនោសញ្ចេតនាសមាជិកគ្រួសារនិងចំណងមិត្តភាព ព្រមទាំងស្មារតីអង់អាចក្លាហានដែលតួអង្គសំខាន់ការពារស្រុកកំណើតដោយស្ម័គ្រចិត្ត គឺស៊ីសង្វាក់គ្នាជាមួយមនោសញ្ចេតនារួមរបស់មនុស្សជាតិ ដែលធ្វើឱ្យទស្សនិកជននៃប្រទេសផ្សេងៗគ្នារំភើបចិត្តយ៉ាងខ្លាំង ។ លោកស្រី Sheila Sofian និងលោកស្រី Alan Erasov ដែលជាសមាជិកគណៈកម្មាធិការជ្រើសរើសពានរង្វាន់ Oscarsខាងភាពយន្តគំនូរជីវចលបានលើកឡើងបន្ទាប់ពីបានមើលភាពយន្តណាចាវគ្គ២ថា ក្នុងភាពយន្តនេះមានរឿងជាច្រើនគឺគួរឱ្យរំភើបចិត្តណាស់ ដែលមានការគិតគូរខាងទស្សនវិជ្ជា ពួកគេបានសម្តែងការឯកភាពគ្នានិងរំភើបចិត្តចំពោះមនោសញ្ចេតនាដ៏សម្បូរបែបនិងទស្សនៈគុណតម្លៃក្នុងភាពយន្តនេះ ។ នេះក៏បានបញ្ជាក់ដែរថា មនោសញ្ចេតនារបស់មនុស្សជាតិគឺមានទំនាក់ទំនងគ្នាទៅវិញទៅមកដែលគ្មានព្រំដែននិងភាពខុសគ្នានៃវប្បធម៌នោះទេ ក៏ដូចជាអាចជំរុញការឈ្វេងយល់គ្នានិងផ្លាស់ប្តូរគ្នាទៅវិញទៅមក ។
ឆ្នាំនេះជាខួបទី១២០នៃការប្រសូតបង្កើតនៃភាពយន្តចិន ហើយក៏ជាខួបទី១៣០នៃការប្រសូតបង្កើតនៃភាពយន្តពិភពលោកដែរ ។ ទន្ទឹមនឹងភាពយន្ត “ណាចា”ដើរចេញពីប្រទេសចិនទៅកាន់ផ្ទៃអន្តរជាតិ វាមិនត្រឹមតែបានបង្ហាញទៅកាន់ពិភពលោកអំពីវប្បធម៌ប្រពៃណីដ៏ល្អផូរផង់នៃប្រជាជាតិចិនប៉ុណ្ណោះទេ ថែមទាំងក៏បានកសាងស្ពានថ្មីសម្រាប់ការផ្លាស់ប្តូររវាងអរិយធម៌ទីទៃគ្នាដែរ ។ អាចរំពឹងថា ទន្ទឹមនឹងប្រទេសចិនលេចចេញភាពយន្តល្អៗកាន់តែច្រើនឡើងៗ ពិភពលោកនឹងឈ្វេងយល់កាន់តែច្បាស់ចំពោះប្រទេសចិនដ៏ពិតប្រាកដដោយគ្រប់ជ្រុងជ្រោយ ៕

អត្ថបទដែលជាប់ទាក់ទង