**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ក្រុមកម្មការិនីមានផ្ទៃពោះនៃរោងចក្រ ហ្វ័រម៉ាត សប្បាយចិត្តដែលនៅតែទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស. ក្នុងការពិនិត្យនិងសេវាថែទាំសុខភាព

ភ្នំពេញ៖ ក្រុមកម្មការិនីមានផ្ទៃពោះ បម្រើការក្នុងរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវបានអគ្គិភ័យឆាបឆេះ បានបង្ហាញការសប្បាយចិត្ត ដែលពួកគាត់នៅតែទទួលបានអត្ថប្រយោជន៍ជាច្រើនពី បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ក្នុងការពិនិត្យផ្ទៃពោះ និងសេវាថែទាំសុខភាព និងដោយមានការសម្របសម្រួលយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកស្រី ភឿន លីណា ជាកម្មការិនីមានផ្ទៃពោះនៃរោងចក្រ ហ្វ័រម៉ាត បានលើកឡើងថា លោកស្រីសប្បាយចិត្តពេលមាន ប.ស.ស. គឺយើងអាចចំណេញ និងទទួលបានអត្ថប្រយោជន៍ច្រើន ដោយសាររាជរដ្ឋាភិបាលជួយក្នុងការចំណាយផ្សេងៗ តាំងពីពេលពិនិត្យផ្ទៃពោះរហូត ដល់ពេលសម្រាលកូន និងក្រោយសម្រាលកូន ក្នងការយកកូនទៅចាក់វ៉ាក់សាំងរហូតដល់កូនអាយុក្រោម ២ឆ្នាំ។ លោកស្រីបញ្ជាក់ថា រាល់ការទៅទទួលសេវាកម្មនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស. គឺលឿនរហ័ស មានការយកចិត្តទុកដាក់ខ្ពស់ និងមិនមានការលំបាកអ្វីឡើយ ពោលគឺមិនចំណាយអ្វីទាំងអស់ ។

កម្មការិនីមានផ្ទៃពោះមួយរូបទៀត លោកស្រី ម៉ៅ សុខរក្សា ក៏បានលើកឡើងដែរថា តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) មុនពេលសម្រាលកូន លោកស្រីទទួលបានលុយ ៨ម៉ឺនរៀល សម្រាប់ការពិនិត្យផ្ទៃពោះម្តងៗ រួមនិងការឧបត្ថម្ភផ្សេងៗទៀត ដែលនេះពិតជាបានលើក កម្ពស់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន។ លោកស្រីសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលយកចិត្តទុកដាក់ខ្ពស់ពីទុក្ខលំបាករបស់កម្មករនិយោជិត ក្រោយហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រ ឆេះនេះផងដែរ។

ជាមួយគ្នានេះដែរ លោកស្រី សយ សុភា ប្រធានសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ខណ្ឌដង្កោ បានលើកឡើងថា ជាការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងដើម្បីជួយសម្រួលបញ្ហាប្រឈមនានារបស់បងប្អូនកម្មករនិយោជិត ពិសេសកម្មការិនីដែលមានផ្ទៃពោះ ក្រុមការងារ ប.ស.ស. សាខាខណ្ឌដង្កោ បានចុះទៅដល់ទីតាំងភ្លាមៗ ក្រោយហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រ ហ្វ័រម៉ាត។ លោកស្រីបញ្ជាក់ថា ជាការឆ្លើយតបចំពោះស្ត្រីមានផ្ទៃពោះសរុប ១៤នាក់ នៃរោងចក្រ ហ្វ័រម៉ាត នេះ គឺ ប.ស.ស. នៅតែបន្តផ្ដល់ជូនអត្ថប្រយោជន៍ដែល កម្មការិនីមានផ្ទៃពោះទទួលបានដដែល។ ដូចនេះសូមបងប្អូនកម្មការិនីកុំមានការព្រួយបារម្ភ ព្រោះនៅពេលកម្មការិនីមានផ្ទៃពោះបានបំពេញតាមលក្ខខណ្ឌកំណត់របស់ ប.ស.ស. គឺពួកគាត់នឹងទទួលបានប្រាក់ឧបត្ថម្ភជា ៣ ដំណាក់កាល ស្មើនឹងចំនួន ១៥លើក គឺចាប់តាំងពីពិនិត្យផ្ទៃពោះ ពេលសម្រាលកូន និងក្រោយសម្រាលកូនរហូតដល់កូនមានអាយុក្រោម២ឆ្នាំ។

សូមបញ្ជាក់ថា សម្រាប់សមាជិក ប.ស.ស. ដែលជាកម្មការិនីមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៍ដូចជា ៖
– ទទួលបានសេវាពិនិត្យ និងថែទាំមុន និងក្រោយសម្រាល
– ទទួលបានសេវាសម្រាលកូនដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស.
– ទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% ចំនួន ៩០ថ្ងៃ
– ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលពិនិត្យផ្ទៃពោះ មុនសម្រាល និងក្រោយសម្រាល និងការចាក់វ៉ាក់សាំងកូនរហូតកុមារអាយុក្រោម២ឆ្នាំ។

សូមជម្រាបផងដែរថា សមាជិក ប.ស.ស. ក្នុងវិស័យឯកជន ដើម្បីទទួលបានប្រាក់បំណាច់មាតុភាពខាងលើ លុះត្រាតែបានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន៕

អត្ថបទដែលជាប់ទាក់ទង