**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

អាជ្ញាធរជាតិអប្សរា នឹងរៀបចំពិធីសាសនាដើម្បីអបអរខួប៣០ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៩ ខែកុម្ភៈ

ភ្នំពេញ៖ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ មានប្រសាសន៍ថា ឆ្នាំនេះជាខួបទី៣០ឆ្នាំ នៃការបង្កើត អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅកាត់ថា «អាជ្ញាធរជាតិអប្សរា» គឺថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥-១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ដើម្បីអបអរខួបទី៣០នេះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំពិធីសាសនា ដូចជាពិធីរាប់បាត្រព្រះសង្ឃ ១៣០ អង្គ នៅបរិវេណប្រាសាទបាយ័ន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅខាងមុខប្រាសាទអង្គរវត្ត ឯកឧត្តម ហង់ ពៅ បានរំឭកពីការបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរានៅឆ្នាំ១៩៩៥ និងតួនាទីសំខាន់ៗ ដើម្បីគ្រប់គ្រង ការពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ រហូតមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃ។ ភាពល្បីល្បាញរបស់រមណីយ ដ្ឋាន អង្គរ បានទាក់ទាញទេសចរអន្តរជាតិ និងជាតិ ជាច្រើនមកទស្សនា តំបន់បេតិកភណ្ឌមួយនេះ គឺមកម្ដងហើយចង់មកម្ដងទៀតដោយគិតតចាប់ពីឆ្នាំ២០០០មក រមណីយដ្ឋានអង្គរ ទទួលបានទេសចរអន្តរជាតិចូលមកទស្សនាប្រមាណ ២៨លាននាក់។

ជាមួយគ្នានេះ មានឥស្សរជនជាតិខ្ពស់ជាច្រើនរូប បានមកទស្សនាតំបន់រមណីយដ្ឋានអង្គរផងដែរ រាប់ទាំងព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្រ្តី ប្រធានស្ថាប័នអន្តរជាតិធំៗ តារាសម្ដែង និងតារាចម្រៀង។ ពួកគេទាំងនោះ បានចំណាយពេលដើម្បីចង់សិក្សាស្វែងយល់ ពីភាពល្បីល្បាញ នៃអាណាចក្រអង្គរ ទាំងពេលអតីតកាល និងបច្ចុប្បន្ន។

ក្រៅពីនេះ ឯកឧត្តមអគ្គនាយក បានរំឭកពីកិច្ចការងារជាច្រើនដែលអាជ្ញាធរជាតិអប្សរាបានធ្វើកន្លងមក ទាំងការងារអភិរក្សប្រាសាទ ទឹក ព្រៃឈើ សហគមន៍ ទេសចរណ៍ និងថែរក្សាមរតករូបី និងអរូបី។ល។ ធ្វើយ៉ាងណាឱ្យតំបន់នេះនៅតែរក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត មានន័យថា ទាំងប្រាសាទ និងមនុស្ស អាចរស់នៅជាមួយគ្នាជាដរាប។

ឯកឧត្តម ក៏មិនភ្លេចរំឭកពីការចូលរួមរបស់ស្ថាប័ន និងអ្នកជំនាញការអន្តរជាតិ ដែលបានចូលរួម នាពេលកន្លងមក និងបានបណ្ដុះបណ្ដាលធនធានជាតិជាច្រើន ឱ្យមានភាពម្ចាស់ការលើកិច្ចការពារ មរតកវប្បធម៌ជាតិខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង