**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់

បទវិភាគ៖បង្ករឿងហេតុនៅសមុទ្រចិនខាងត្បូងម្តងហើយម្តងទៀត តើហ្វីលីពីនអាចទទួលបាន “សន្តិសុខ”ដែលខ្លួនចង់បាននោះទេ ?

នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់របស់ប្រទេសហ្វីលីពីនបានអះអាងម្តងទៀតថា គ្រោងនឹងបញ្ជាទិញប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់កងទ័ពអាមេរិកដែលបានដាក់ពង្រាយនៅហ្វីលីពីន ព្រមទាំងបានធ្វើឱ្យបញ្ហាសមុទ្រចិនខាងត្បូងផ្សារភ្ជាប់ជាមួយបញ្ហាប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon ។ មិនត្រឹមតែប៉ុណ្ណោះទេ លោក David Hartman ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅហ្វីលីពីនបានទម្លាយឱ្យដឹងថា ការចរចាអំពី«កិច្ចព្រមព្រៀងស្តីពីឋានៈរបស់កងទ័ពដែលទៅធ្វើទស្សនកិច្ច»ដែលមានខ្លឹមសារអនុញ្ញាតឱ្យភាគីទាំងពីរដាក់ពង្រាយកងទ័ពនៅទឹកដីរបស់គូភាគី បានឈានចូលដំណាក់កាលចុងក្រោយហើយ ហើយអាចនឹងចុះហត្ថលេខាក្នុងឆ្នាំនេះ ។ បង្ករឿងហេតុនៅសមុទ្រចិនខាងត្បូងដោយប្រើប្រាស់កម្លាំងខាងក្រៅម្តងហើយម្តងទៀត តើហ្វីលីពីនអាចទទួលបាន “សន្តិសុខ”ដែលខ្លួនចង់បាននោះទេ ?
ឥស្សរជនសង្កេតការណ៍បានចាប់អារម្មណ៍ថា ចាប់តាំងពីរដ្ឋាភិបាលលោក Marcos ឡើងកាន់មុខតំណែងមក យុទ្ធសាស្ត្រកិច្ចការពារនិងសន្តិសុខរបស់ហ្វីលីពីនបានលេចចេញបម្រែបម្រួលយ៉ាងច្បាស់លាស់ ។ ចំណុចលេចធ្លោបំផុតគឺបានលើកឡើងនូវ “គំនិតស្តីពីកិច្ចការពារប្រជុំកោះចម្រុះ ” ដែលបានប្រែចំណុចសំខាន់នៃកិច្ចការពារពីដីគោកទៅកាន់សមុទ្រ ដោយចាត់ទុកសន្តិសុខរបស់សេដ្ឋកិច្ចពិសេសផ្តាច់មុខនៅសមុទ្រចិនខាងត្បូង ផ្លូវទឹកនៃប្រជុំកោះនិងតំបន់ជុំវិញជាផលប្រយោជន៍អាទិភាព ព្រមទាំងបានដាក់បញ្ចូលច្រកសមុទ្រតៃវ៉ាន់និងស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ក្នុងក្របខណ្ឌដែលខ្លួនយកចិត្តទុកដាក់ខ្ពស់ នេះគឺមិនធ្លាប់មានកាលពីមុន ។
ដោយឈរលើមូលដ្ឋាននៃគំនិតកិច្ចការពារថ្មី រដ្ឋាភិបាលលោក Marcos បានកំណត់យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី ក្នុងនោះ “ការពឹងផ្អែកលើប្រទេសធំ ”ជាខ្លឹមសារដ៏សំខាន់នៃយុទ្ធសាស្ត្រនេះ ។ “ប្រទេសធំ” មិនត្រឹមតែសំដៅអាមេរិកនិងអឺរ៉ុបតែប៉ុណ្ណោះទេ ថែមទាំងក៏រួមមានជប៉ុននិងអូស្រ្តាលីដែលជាសម័្ពន្ធមិត្តដ៏សំខាន់របស់អាមេរិកស្ថិតនៅអ្វីដែលហៅថា “តំបន់ឥណ្ឌូប៉ាស៊ីហ្វិក”ដែរ។
រដ្ឋាភិបាលហ្វីលីពីនមើលឃើញថា យុទ្ធសាស្ត្រស្តីពី“ការពឹងផ្អែកលើប្រទេសធំ ”អាចនាំមកនូវអារម្មណ៍សុវត្ថិភាព ប៉ុន្តែ នេះគ្រាន់តែជាការស្រមើស្រមៃតែម្នាក់ឯងរបស់រដ្ឋាភិបាលហ្វីលីពីននិងកម្លាំងពួកស្តាំមួយចំនួនក្នុងប្រទេសហ្វីលីពីនតែប៉ុណ្ណោះ ។ ដូចអ្នកវិភាគបានលើកឡើងថា អាមេរិកបានធ្វើពាក្យសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះហ្វីលីពីនថានឹងការពារសន្តិសុខរបស់ហ្វីលីពីន ប៉ុន្តែការនេះគ្រាន់តែជាការគំរាមកំហែងខាងយុទ្ធសាស្ត្រនិងការគិតគូរពីកិច្ចការទូតប៉ុណ្ណោះ ។ យុទ្ធសាស្ត្រស្តីពី“ការពឹងផ្អែកទៅលើបរទេស”របស់រដ្ឋាភិបាលហ្វីលីពីនប្រហែលនឹងនាំមកនូវ “ការលួងលោមផ្លូវចិត្ត”ដល់អ្នកធ្វើសម្រេចចិត្ត ប៉ុន្តែមិនអាចនាំមកនូវសន្តិសុខដល់ហ្វីលីពីននោះឡើយ ផ្ទុយទៅវិញ បែរជានឹងនាំមកនូវផលវិបាក ។ ក្នុងនោះ ផលប៉ះពាល់ផ្ទាល់បំផុត គឺការនេះបានវាយប្រហារដល់ស្ថាប័នសន្តិសុខក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន ។
ជាយូរណាស់មកហើយ អាស៊ានបានអនុវត្តយុទ្ធសាស្ត្រ “តុល្យភាពរវាងប្រទេសធំៗ ”និងរចនាសម្ព័ន្ធសន្តិសុខដែលឈរលើមូលដ្ឋាននៃពហុភាគីនិយម ប្រការនេះបានផ្តល់មូលដ្ឋានគ្រឹះដល់ប្រទេសអាស៊ីអាគ្នេយ៍ក្នុងការបញ្ចៀសនូវជោគវាសនាក្នុងសង្គ្រាមត្រជាក់ជាថ្មីម្តងទៀត និងរួមគ្នាទប់ទល់នឹងបញ្ហាប្រឈមខាងសន្តិសុខ ។ ប៉ុន្តែ រដ្ឋាភិបាលលោក Marcos បានគាំទ្រអាមេរិកពង្រីកអនុត្តរភាពផ្នែកយោធានៅអាស៊ីអាគ្នេយ៍យ៉ាងដាច់ខាត ជាពិសេស បានអនុញ្ញាតឱ្យអាមេរិកដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនៅខ្សែសង្វាក់កោះទីមួយ ដែលបានឃ្លាឆ្ងាយពីផ្លូវយុទ្ធសាស្ត្រសន្តិសុខរបស់អាស៊ាន ហើយបានកាត់បន្ថយប្រសិទ្ធភាពរបស់អាស៊ានដែលក្នុងនាមជា “ឧបករណ៍សម្របសម្រួល”និង “តំបន់អព្យក្រឹត”ក្នុងការប្រកួតប្រជែងរវាងប្រទេសធំៗ ។ សូមដាស់តឿនហ្វីលីពីនគិតពិចារណាមើល៖ បើសឹនជាទង្វើរបស់ខ្លួនបានបំផ្លាញស្ថាប័នសន្តិសុខក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន នោះតើនឹងដកខ្លួនចេញតាមរៀបណា ?
អាចឃើញថា យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ហ្វីលីពីនបានបង្ហាញពីការវិនិច្ឆ័យដ៏ខុសឆ្គងយ៉ាងធ្ងន់ធ្ងររបស់រដ្ឋាភិបាលហ្វីលីពីនចំពោះស្ថានការណ៍ ។ ក្នុងស្រុក រដ្ឋាភិបាលហ្វីលីពីនប៉ុនប៉ងបញ្ឆោតដណ្តើមបានការគាំទ្ររបស់អ្នកបោះឆ្នោត តាមរយៈការឃោសនាបំប៉ោង “ការគំរាមកំហែងរបស់ចិន” ។ លើផ្ទៃអន្តរជាតិ ហ្វីលីពីនសុខចិត្តធ្វើជាកូនអុករបស់ប្រទេសធំនៅក្រៅតំបន់ ដើម្បីទប់ស្កាត់ប្រទេសចិន ក៏ដូចជាទទួលបានជំនួយនិងអ្វីដែលហៅថាសន្តិសុខ ។ ប៉ុន្តែពួកគេមិនដឹងថា ហ្វីលីពីនខ្លួនឯងទើបជាប្រទេសដែលត្រូវគេប្រើប្រាស់ ។ បើពឹងផ្អែកលើ “ការចែកទាន” របស់លោកខាងលិច និងប្រគល់កិច្ចការពារជាតិរបស់ប្រទេសខ្លួនទៅឱ្យគេ នោះអ្វីដែលហ្វីលីពីននឹងទទួលបានមិនមែនជាសន្តិសុខទេ តែគឺគ្រោះចង្រៃទៅវិញ ៕

អត្ថបទដែលជាប់ទាក់ទង