**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ

បទវិភាគ៖តើត្រូវប្រើប្រាស់បញ្ញាសិប្បនិម្មិតឱ្យបានល្អតាមរបៀបណា?ភាគីចិនបានផ្តល់ផែនការចិន

សម្លឹងមើលទៅកាន់ពិភពលោកបច្ចុប្បន្ន ប្រធានបទដែលត្រូវគេពិភាក្សាខ្លាំងបំផុតនិងឈានមុខគេបំផុត គឺបញ្ញាសិប្បនិម្មិត ។
នៅខែមុន បន្ទាប់ពីម៉ូតធំ DeepSeek-R1 នៃសហគ្រាសចិនដែលទើបបង្កើតឡើងត្រូវបានដាក់បង្ហាញ ក៏បានធ្វើឱ្យមនុស្សមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើផ្ទៃអន្តរជាតិហើយធ្វើឱ្យទីផ្សារ Wall Streetមានការពិភាក្សាយ៉ាងសកម្ម ។ ប៉ុន្មានថ្ងៃជាប់មកនេះ ប្រទេសនានាបានចាត់វិធានការជាបន្តបន្ទាប់ជុំវិញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឧទាហរណ៍ ដូចជា សហរដ្ឋអាមេរិកបានប្រកាសក្ដែងៗពីផែនការ“Stargate” បារាំងនិងសហភាពអឺរ៉ុបក៏បានប្រកាសជាបន្តបន្ទាប់ថា នឹងផ្តល់ប្រាក់ទុនលើសពី១សែនលានប្រាក់អឺរ៉ូសម្រាប់ជំរុញការអភិវឌ្ឍនៃឧស្សាហកម្មបញ្ញាសិប្បនិម្មិត ។
ក្នុងបរិបទនេះ កិច្ចប្រជុំកំពូលស្តីពីប្រតិបត្តិការបញ្ញាសិប្បនិម្មិតដែលបានរៀបចំធ្វើនៅក្រុងប៉ារីសប្រទេសបារាំងនាពេលកន្លងទៅនេះបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូល ។ ថ្នាក់ដឹកនាំឬតំណាងជាន់ខ្ពស់របស់ប្រទេសជាង៣០ ព្រមទាំងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិបានចូលរួមកិច្ចប្រជុំនេះ ។ ភាគីហត្ថលេខីចំនួន៦១ដូចជាបារាំង ចិននិងឥណ្ឌាជាដើមបានរួមគ្នាចេញផ្សាយ《សេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍបញ្ញាសិប្បនិម្មិតប្រកបដោយបរិយាប័ន្ននិងចីរភាព ដើម្បីបង្កើតផលប្រយោជន៍ដល់មនុស្សជាតិនិងផែនដី》 ដោយសន្យាថា នឹងអភិវឌ្ឍបច្ចេកទេសនេះតាមទម្រង់បើកទូលាយ បរិយាប័ន្ននិងប្រកបដោយក្រមសីលធម៌ ។ចាប់ពីបានប្រសូតឡើងនៅទស្សវត្សរ៍ឆ្នាំ៥០នៃសតវត្សរ៍មុនមក បញ្ញាសិប្បនិម្មិតមិនដែលឈរនៅជួរមុខនៃវឌ្ឍនភាពខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមនុស្សជាតិដូចបច្ចុប្បន្នអ៊ីចឹងទេ ។ ក្នុងក្រសែភ្នែករបស់អ្នកមានសុទិដ្ឋិនិយមចំពោះបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតកំពុងចង្អុលបង្ហាញផ្លូវនៃកំណែទម្រង់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មលើកទីបួន ដែលមានឱកាសពាណិជ្ជកម្មនិងតម្លៃយុទ្ធសាស្ត្រយ៉ាងខ្លាំង វានឹងធ្វើវិទ្ធង្សនានិងកសាងពិភពលោកជាថ្មីឡើងវិញ ។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ សំឡេងព្រួយបារម្ភក៏បានកើនឡើងដែរ ។ បច្ចេកទេស“ក្លែងបន្លំកម្រិតខ្ពស់”បានធ្វើឱ្យព័ត៌មានក្លែងក្លាយមាននៅពាសវាលពាសកាល ទស្សនៈលំអៀងខាងវិធីគណនានិងចន្លោះប្រហោងឡូស៊ិកជាដើមប្រហែលនឹងបណ្តាលឱ្យកើតឧប្បត្តិហេតុសន្តិសុខដ៏ធ្ងន់ធ្ងរនិងការខាតបង់ខាងសេដ្ឋកិច្ច ។ការធ្វើយោធាភាវូបនីយកម្មខាងបញ្ញាសិប្បនិម្មិតកំពុងធ្វើវិទ្ធង្សនាទម្រង់សង្គ្រាមប្រពៃណីហើយប្រហែលនឹងក្លាយជាឧបករណ៍ក្នុងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ។
អ៊ីចឹង តើសហគមន៍អន្តរជាតិនឹងរួមគ្នាក្តាប់ជាប់ឱកាសនិងពុះពារឧបសគ្គតាមរបៀបណា? ក្នុងកិច្ចប្រជុំកំពូលលើកនេះ លោក Zhang Guoqing តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinpingនិងជាឧបនាយករដ្ឋមន្ត្រីចិនបានថ្លែងសុន្ទរកថាថា ភាគីចិនបានចូលរួមអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិតប្រកបដោយទំនួលខុសត្រូវខ្ពស់ ស្វាគមន៍ភាគីនានាមកចូលរួមមហាសន្និបាតបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៥នៅប្រទេសចិន។ ប្រព័ន្ធសារព័ត៌មានបរទេសបានវាយតម្លៃថា ភាគីចិនចាត់បញ្ជូនគណៈប្រតិភូជាន់ខ្ពស់ឱ្យចូលរួមកិច្ចប្រជុំលើកនេះ គឺបង្ហាញពីគោលបំណងវិជ្ជមានរបស់ក្រុងប៉េកាំងចំពោះការពង្រឹងអភិបាលកិច្ចសកលខាងបញ្ញាសិប្បនិម្មិតនិងជំរុញការតាក់តែងក្បួនច្បាប់និងស្តង់ដារពាក់ព័ន្ធ។
កាលពីខែកក្កដាឆ្នាំ២០២៤ ចិនបានលើកឡើងសេចក្តីសម្រេចចិត្តស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិខាងការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិត ដែលត្រូវបានអនុម័តក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ។ កាលពីខែវិច្ឆិកាឆ្នាំ២០២៤ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំកំពូលនៃប្រទេស G២០ក្រុងRio de Janeiro ថា ត្រូវបង្កើនអភិបាលកិច្ចនិងកិច្ចសហប្រតិបត្តិការអន្តរជាតិខាងបញ្ញាសិប្បនិម្មិត ធានាឱ្យបញ្ញាសិប្បនិម្មិតឆ្ពោះទៅរកសប្បុរសធម៌និងមានអំណោយផលដល់មនុស្សជាតិទាំងមូល ហើយចៀសវាងកុំឱ្យវាក្លាយជា “ល្បែងរបស់ប្រទេសមាននិងអ្នកមាន”។
មិនថាមនុស្សជាតិបានត្រៀមលក្ខណៈឱ្យបានល្អឬអត់ ចរន្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខាងបញ្ញាសិប្បនិម្មិតបានមកដល់ហើយ ។ វាជា “អាវុធមុខពីរ” ដែលប្រហែលនឹងក្លាយជាកម្លាំងសម្រាប់កែលម្អអភិបាលកិច្ចសង្គមនិងគាំពារសន្តិសុខអន្តរជាតិផង ហើយក៏ប្រហែលនឹងក្លាយជាប្រភពដែលគំរាមកំហែងយុត្តិធម៌និងសមភាព ក៏ដូចជាបំផ្លាញសន្តិភាពនិងស្ថិរភាពដែរ ។ តើអាចប្រើ “អាវុធមុខពីរ” នេះឱ្យបានល្អយ៉ាងដូចម៉េច? នេះជាបញ្ហារួមដែលប្រទេសនានាលើពិភពលោកបាននិងកំពុងប្រឈមមុខ ។ 《គំនិតផ្តួចផ្តើមអភិបាលកិច្ច បញ្ញាសិប្បនិម្មិតជាសកល》ដែលលើកឡើងដោយភាគីចិន បានផ្តល់នូវផែនការចិនសម្រាប់ឆ្លើយសំណួរនេះ ដែលគួរឱ្យពិភពលោកស្តាប់ គិតពិចារណានិងឆ្លើយតបយ៉ាងសកម្ម៕

អត្ថបទដែលជាប់ទាក់ទង