**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ

TikTok បង្ហាញវត្តមានសាជាថ្មីលើ App Store និង Play Store នៅលើទឹកដីអាមេរិក

វ៉ាស៊ីនតោន៖ កម្មវិធីទិកតុក បានបង្ហាញវត្តមានសាជាថ្មីនៅលើ App Store និង Play Store នៅលើទឹកដីសហរដ្ឋអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍ទី១៣កុម្ភៈ ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ បានពន្យារពេលការហាមឃាត់លើកម្មវិធីនេះរហូតដល់ថ្ងៃទី៥ ខែមេសា។

កម្មវិធីវីដេអូខ្លីដ៏ពេញនិយម ដែលត្រូវបានប្រើប្រាស់ដោយប្រជាជនអាម៉េរិកប្រមាណ១៧០លាននាក់ បានបិទដំណើរការមួយរយៈពេលខ្លីកាលពីខែមុន មុនពេលច្បាប់ហាមឃាត់ចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ដែលតម្រូវឱ្យម្ចាស់កម្មវិធីក្រុមហ៊ុនចិន ពោលគឺក្រុមហ៊ុន Byte Dance លក់កម្មវិធីនេះ ដោយសារហេតុផលសន្តិសុខជាតិ ឬប្រឈមនឹងការហាមឃាត់។ នៅថ្ងៃបន្ទាប់ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិពន្យារពេលការអនុវត្តការហាមឃាត់នេះរយៈពេល៧៥ថ្ងៃ ដោយអនុញ្ញាតឱ្យទិកតុកបន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងសហរដ្ឋអាម៉េរិកជាបណ្តោះអាសន្ន។ ទោះបីជាទិកតុកបានបន្តសេវាកម្មបន្ទាប់ពីការធានារបស់ ត្រាំ ក៏ដោយក្រុមហ៊ុន Google និង Apple បន្តដកកម្មវិធីនេះចេញពីវេទិការបស់ពួកគេនៅក្នុងសហរដ្ឋអាម៉េរិក។ យ៉ាងណា ទិកតុក ជាកម្មវិធីដែលទាញយកច្រើនជាងគេទីពីរនៅសហរដ្ឋអាម៉េរិកកាលពីឆ្នាំមុន អាចត្រូវបានទាញយកមកប្រើប្រាស់បានវិញនៅលើទឹកដីសហរដ្ឋអាម៉េរិកនៅថ្ងៃទី១៣​ ខែកុម្ភៈ។ ដូច្នេះ អ្នកប្រើប្រាស់អាចទាញយក និងធ្វើបច្ចុប្បន្នភាពកម្មវិធីនេះបានឡើងវិញ។

ទិកតុកមានការទាញយកច្រើនជាង៥២លានដងក្នុងឆ្នាំ២០២៤។ នេះបើយោងតាមក្រុមហ៊ុនស៊ើបការណ៍ទីផ្សារ Sensor Tower។ Sensor Tower បានឱ្យដឹងថា ប្រហែល៥២ភាគរយនៃការទាញយកសរុបរបស់ទិកតុកបានមកពី App Store ខណៈដែល៤៨ភាគរយទៀតបានមកពី Play Store នៅសហរដ្ឋអាម៉េរិកកាលពីឆ្នាំមុន។ គួរជម្រាបជូនថា ច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុន ByteDance លក់ទិកតុកទៅឱ្យសហរដ្ឋអាម៉េរិក បើមិនចង់ប្រឈមមុខនឹងការហាមឃាត់ ត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតី ចូ បៃឌិន ក្នុងខែមេសាឆ្នាំ២០២៤ ដែលបង្កឡើងដោយការព្រួយបារម្ភផ្នែកសន្តិសុខជាតិ និងការភ័យខ្លាចថាប្រទេសចិនអាចប្រើប្រាស់កម្មវិធីចែករំលែកវីដេអូនេះ ដើម្បីឈ្លបយកការណ៍លើអ្នកប្រើប្រាស់ជនជាតិអាម៉េរិក៕

អត្ថបទដែលជាប់ទាក់ទង