**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០

តើទិវាបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ «Valentine’s Day» មានប្រវត្តិបែបណា?

ភ្នំពេញ៖ Valentine’s Day ឬ ទិវាបុណ្យនៃសេចក្តីស្រឡាញ់ ត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ហើយជារៀងរាល់ឆ្នាំ មនុស្សជាច្រើន ជាពិសេសយុវវ័យ តែងយកថ្ងៃនេះ បង្ហាញពីទឹកចិត្តរបស់ខ្លួន ចំពោះអ្នកដែលគេស្រឡាញ់ តាមរយៈការទិញកាដូ, បាច់ផ្កា ឬចំណាយពេលទៅក្រៅញ៉ាំអាហារ ជាមួយគ្នា ។

Valentine’s Day ជាពិធីបុណ្យមួយ របស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែបច្ចុប្បន្នប្រជាជនស្ទើរតែទូទាំងពិភពលោក ក៏តែងប្រារព្ធដូចគ្នា។ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ក៏មានយុវវ័យជាច្រើន កំពុងតែយល់ច្រឡំថា ថ្ងៃ Valentine’s Day គឺជាថ្ងៃដែលត្រូវលះបង់ខ្លួនប្រាណ ជូនដល់មនុស្សជាទីស្រឡាញ់របស់ខ្លួនទៅវិញ។

Valentine’s Day ឬទិវានៃក្តីស្រឡាញ់ ត្រូវបានគេនិយាយថា មានប្រភពចេញពីលោក Saint Valentine ដែលជាបុរសម្នាក់ហ៊ាន បង្ហាញក្តីស្រឡាញ់ចំពោះគូស្នេហ៍ រហូតលោកត្រូវគេយកទៅសម្លាប់។

តើលោក Saint Valentine ជាអ្នកណា? ព្រះវិហារកាតូលិក ទទួលស្គាល់ Valentine ឬ Valentinus ជាអ្នកដែលបូជាជីវិត ដើម្បីសាសនា។ រឿងរ៉ាវមួយលើកឡើងថា Valentine ជាបព្វជិតដែលបម្រើសាសនានៅសតវត្សទី៣ សម័យរ៉ូម។ នៅពេលដែលព្រះចៅចក្រពត្តិ Claudius II សម្រេចថា បុរសនៅលីវទាំងអស់ អាចធ្វើជាទាហាន ល្អជាងបុរសដែលមានប្រពន្ធនោះ លោកក៏បានដាក់ពិធីរៀបការទាំងឡាយ ឲ្យនៅក្រៅច្បាប់សម្រាប់យុវវ័យទាំងអស់។ Valentine គិតថា វាអយុត្តិធម៌ណាស់ ហើយក៏ប្រឆាំងនឹងច្បាប់នេះ និងបន្តធ្វើការរៀបការឲ្យគូសេ្នហ៍ក្មេងៗជាសម្ងាត់។ នៅពេលសកម្មភាព របស់លោកត្រូវបានគេដឹង ព្រះចៅ Claudius ក៏បានបញ្ជាឲ្យសេនា ចាប់លោកដាក់គុកអស់មួយជីវិត តែប្រភពខ្លះលើកឡើងថា Valentine ត្រូវបានគេសម្លាប់។

ប្រភពខ្លះទៀត ឲ្យដឹងថា Valentine ជាប់គុក បន្ទាប់ពីពាក់ព័ន្ធដោយ «ក្ដីស្រឡាញ់» ផ្ទាល់ខ្លួន បន្ទាប់ពីលោកបាក់ចិត្តស្រឡាញ់ នារីវ័យក្មេងម្នាក់ ដែលជាកូនស្រីឆ្មាំគុកមួយរូប ដែលបានទៅសួរសុខទុក្ខលោក នៅពេលជាប់ក្នុងពន្ធនាគារ។ មុនពេលស្លាប់ គេបានចោទថា លោកសរសេរលិខិតមួយផ្ញើទៅនាងថា «ពីបង Valentine របស់អូន» ជាភស្តុតាងបង្ហាញមួយ ដែលមនុស្សជាច្រើន យកទៅប្រើមកដល់សព្វថ្ងៃនេះ។ ទោះបីការពិតនៅពីក្រោយរឿងរ៉ាវ របស់ Valentine មានភាពស្រពេចស្រពិលក្តី ប៉ុន្តែសុទ្ធតែបានបញ្ជាក់ថា លោកជាវីរបុរស ដែលមានមនោសញ្ចេតនាស្នេហា ដ៏ជ្រាលជ្រៅបំផុត និងដោយសារកេរ្តិ៍ឈ្មោះនេះហើយ ទើប Valentine ក្លាយជាបុគ្គលមួយរូប ដ៏មានប្រជាប្រិយនៅប្រទេសបារាំង និងអង់គ្លេស។

កាលដែលទិវានៃក្ដីស្រឡាញ់ ប្រារព្ធក្នុងខែកុម្ភៈ អ្នកខ្លះជឿថា ដើម្បីរំឭកខួបនៃមរណភាពភាព របស់ Valentine ក្នុងបំណងធ្វើឲ្យការប្រារព្ធ ពិធីសាសនា Lupercalia ក្លាយជាគ្រិស្តសាសនាផងដែរ។

ទន្ទឹមនឹងនេះដែរ មនុស្សជាច្រើនប្រារព្ធថ្ងៃ ១៤ កុម្ភៈ ជាមួយអ្នកជាទីស្រឡាញ់ អាចជាក្រុមគ្រួសារ គូស្នេហ៍ ឬមិត្តភក្តិ ព្រមទាំងជូនវត្ថុផ្សេងៗតំណាងទឹកចិត្តរបស់ខ្លួន ចំពោះពួកគេ ដូចជា ការជូនពរ វត្ថុអំណោយបាច់ផ្កា ដែលមានលក្ខណៈជារូបរាង បេះដូង ឬនាំទៅបរិភោគអាហារ នៅទីកន្លែងណាមួយដ៏រ៉ូមែនទិក។

ទោះបីយ៉ាងណា Valentine’s Day មិនមែនជាពិធីបុណ្យផ្លូវការរបស់រដ្ឋទេ ប៉ុន្តែជាទម្លាប់មិនថា តែប្រជាជននៅប៉ែកអឺរ៉ុបទេ ទូទាំងអាស៊ី និងមនុស្សនៅជុំវិញពិភពលោក តែងប្រារព្ធថ្ងៃ ១៤ កុម្ភៈ ជារៀងរាល់ឆ្នាំ ហើយវាក៏អាចជាថ្ងៃដ៏វិសេស សម្រាប់គូស្នេហ៍ ជ្រើសយកធ្វើជាថ្ងៃរៀបការទៀតផង។

ទោះបីជាយ៉ាងណា នៅក្នុងប្រទេសកម្ពុជា មានយុវវ័យជាច្រើន កំពុងតែភ្លើតភ្លើន យល់ច្រឡំនឹងបុណ្យវប្បធម៌បែប បច្ចឹមប្រទេសមួយនេះ ដោយអ្នកខ្លះថែមទាំងបានប្រព្រឹត្តិទង្វើខុសឆ្គងប្រពៃណីខ្មែរ ដោយសំអាងទៅលើបុណ្យនៃក្ដីស្រឡាញ់ ឬ Valentine’s Day ។ អ្វីដែលគួរតែត្រូវធ្វើសម្រាប់យុវវ័យ ក៏ដូចជាមនុស្សទូទៅ ក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះ លោក អ្នកគួរតែបង្ហាញ ក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក រវាងកូន និងឪពុកម្ដាយ រវាងបងប្អូន រវាងគូសង្សារ រវាងមិត្តភក្តិ រវាងមិត្តរួមការងារ និងរវាងជាតិសាសនា ដោយក្នុងអត្ថន័យនៃក្ដីស្រឡាញ់ដ៏បរិសុទ្ធ ចំពោះគ្នានិងគ្នា ខណៈក្ដីស្រឡាញ់ ពុំមែនមានតែមួយថ្ងៃនេះទេ ៕

អត្ថបទដែលជាប់ទាក់ទង