ឱកាសការងាររដ្ឋ! អគ្គបញ្ជាការដ្ឋាន សម្រេចជ្រើសរើសពលទាហានថ្មី ចំនួន ១ ៧០០នាក់ បំពេញឱ្យតាមបណ្ដាកងឯកភាព

ភ្នំពេញ៖ អគ្គបញ្ជាការដ្ឋាន កាលពីថ្មីៗកន្លងទៅនេះ បានចេញសេចក្តីសម្រេចស្តីពីការជ្រើសរើសពលទាហានថ្មី ចំនួន ១ ៧០០នាក់ បំពេញឱ្យតាមបណ្ដាកងឯកភាព ៖ យោធាភូមិភាគ១ ចំនួន ១១៨នាក់, យោធាភូមិភាគ២ ចំនួន ៥៣នាក់, យោធាភូមិភាគ៣ ចំនួន ៨១នាក់, យោធាភូមិភាគ៤ ចំនួន ១០៥នាក់, យោធាភូមិភាគ៥ ចំនួន ១ ១៧៤នាក់, យោធាភូមិភាគពិសេស ចំនួន ១៦៩នាក់។

