**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

ឯកឧត្តម ហេង ណន ស្នើឲ្យក្រុមហ៊ុន CSCEC Strait សហការពិនិត្យមើលគម្រោងក្នុងផែនការមេ ដែលអាចរួមចំណែកវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួង ដោយមានវត្តមានអមដំណើរដោយឯកឧត្តម ឈៀង ពេជ្រ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានភស្តុភារកម្ម ព្រមទាំងមន្រ្តីពាក់ព័ន្ធនៃក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីជួបប្រជុំសម្តែងការគួរសមជាមួយអគ្គនាយកក្រុមហ៊ុន CSCEC Strait Construction and Development Co. LTD និងចុះទស្សនកិច្ចនៅការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់របស់ក្រុមហ៊ុនផ្ទាល់។ គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយក្រុមហ៊ុន CSCEC នៃប្រទេសចិន។

គួរបញ្ជាក់ថាក្រុមហ៊ុន CSCEC Strait Construction and Development ជាក្រុមហ៊ុនវិនិយោគលំដាប់ទី១ បង្អស់នៅប្រទេសចិន និងជាក្រុមហ៊ុនស្ថិតនៅលេខលំដាប់លើសកលលោក ដែលមានជំនាញលើការងារវិនិយោគការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឡូជីស្ទីក សួនឧស្សាហកម្ម លំនៅឋាន និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព បរិយាបន្ន សមតុល្យសេដ្ឋកិច្ឋ គណនីយភាព និងសមធម៌សង្គម។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហេង ណន ប្រធានប្រតិភូកម្ពុជា ក៏បានគូសបញ្ជាក់អំពីសមទ្ធិផលសំខាន់ៗនៃផ្នែកសាធារណការ និងដឹកជញ្ជូនកម្ពុជា ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក និងជាពិសេសរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានគម្រោងរហូតដល់១៧៤គម្រោង សម្រាប់ការអនុវត្តរយៈពេល១០ឆ្នាំ។ ឯកឧត្តម ក៏បានស្នើឲ្យក្រុមហ៊ុន CSCEC Strait សហការពិនិត្យមើលគម្រោងនៅក្នុងផែនការមេ ដែលក្រុមហ៊ុនអាចចូលរួមចំណែកវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។

ជាចុងក្រោយ ឯកឧត្តម ប្រធានប្រតិភូកម្ពុជា បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងក្រុមហ៊ុនដែលបានអញ្ជើញប្រតិភូក្រសួង ដើម្បីជួបពិភាក្សា និងនាំប្រតិភូក្រសួងចុះសិក្សាស្វែងយល់ផ្ទាល់នៅការដ្ឋានសាងសង់ និងទីតាំងគម្រោងមួយចំនួនរបស់ក្រុមហ៊ុន។ ទន្ទឹមនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការរៀបចំបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ក្រុមហ៊ុនចំពោះប្រតិភូកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង