ប្រធានាធិបតីហ្វីលីពីន ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋហ្វីលីពីន ដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អំឡុងសម្ដេចធិបតីនាយករដ្ឋមន្ត្រីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីន ឯកឧត្ដម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់មើលថែចំពោះពលរដ្ឋហ្វីលីពីន ដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្ដម សូ ណារ៉ូ បានឱ្យដឹងបែបនេះក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោយបញ្ចប់ទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រឡប់មកដល់មាតុភូមិវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន៕