**ព្រះពុទ្ធបដិមាមួយអង្គធំ រួមទាំងរូបចម្លាក់តាមសតវត្សរ៍ ប្រមាណ២០០ នឹងត្រូវរៀបចំដាក់តាំងបង្ហាញនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ**អាល្លឺម៉ង់អនុម័តជំនួយយោធាថ្មី គិតជាទឹកប្រាក់ចំនួន ៣ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន**ជំនួយផ្ទាល់លោក Putin បាននិយាយថា ការចរចាសាជាថ្មីរវាងមន្ត្រីរុស្ស៊ី និងអាមេរិកនឹងធ្វើឡើង នៅរដ្ឋធានីរីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត**លោក Donald Trump បដិសេធរបាយការណ៍ របស់កាសែត New York Times ដែលផ្សាយថា មហាសេដ្ឋី Elon Musk នឹងត្រូវប្រាប់ដោយមន្ទីរប៉ង់តាហ្គោន អំពីផែនការរបស់យោធាសហរដ្ឋអាមេរិក សម្រាប់សង្គ្រាមណាមួយ ដែលអាចផ្ទុះឡើងជាមួយប្រទេសចិន**ប្រមុខការទូតកំពូលជប៉ុន ចិន និងកូរ៉េខាងត្បូង ជួបប្រជុំគ្នានៅរាជធានីតូក្យូ ព្យាយាមស្វែងរកមូលដ្ឋានរួមគ្នាលើបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចក្នុងតំបន់**រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអបអរសាទរទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការការពារផ្ទាំងទឹកកក» និង «ការបិទបញ្ចប់គម្លាតទទួលបានការប្រកាសព័ត៌មានឱ្យដឹងជាមុនរួមគ្នា»**អាកាសយានដ្ឋាន London Heathrow ចាប់ផ្តើមជើងហោះហើរមួយចំនួនឡើងវិញ បន្ទាប់ពីអគ្គីភ័យបានរំខានដល់ប្រតិបត្តិការ**ប្រទេសចិនបង្ហាញគោលការណ៍ណែនាំស្តីពីការបន្តអនុលោមតាមគោលនយោបាយពាណិជ្ជកម្មជាមួយច្បាប់របស់ WTO**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញដី មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម វង សូត ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាស្រុក ឃុំ និងភូមិទូទាំងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ**សមរាត្រីអង្គរ គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរ**ក្រសួងរៀបចំដែនដី ប្រកាសព័ត៌មានពីកិច្ចប្រជុំពិភាក្សាការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ**ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម ហួត ហាក់៖ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន**ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន ចុះត្រួតពិនិត្យមើលនូវសមិទ្ធិផលនៃការសាងសង់អគារ និងត្រៀមរៀបចំបុកគ្រឹះ អគារសេនាធិការថ្មីរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព

កម្មករនិយោជិត ប្តេជ្ញាចិត្តចូលរួមយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន

ភ្នំពេញ៖ កម្មករនិយោជិតប្តេជ្ញាចូលរួមយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។ ទន្ទឹមនឹងនេះ កម្មករនិយោជិតអំពាវនាវឱ្យកម្មករនៅទូទាំងប្រទេសចូលរួមយុទ្ធនាការដ៏មានសារសំខាន់មួយនេះជាមួយរាជរដ្ឋាភិបាលដើម្បីសុខភាពខ្លួន គ្រួសារ និងសង្គមជាតិ។

ការគាំទ្ររបស់កម្មករនេះ បន្ទាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាលបានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។

លោកស្រី សន សាវឿន ជាកម្មការិនីនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតនៅស្រុកអង្គស្នួល រាជធានីភ្នំពេញ បានគូសបញ្ជាក់ពីការគាំទ្ររបស់ខ្លួន និងការចូលរួមយ៉ាងពេញទំហឹងជាមួយក្រសួងការងារ និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងដល់បងប្អូនកម្មករនិយោជិត។ កម្មករូបនេះថា ការចូលរួមទប់ស្កាត់ជំងឺមិនឆ្លងនេះមានសារសំខាន់សម្រាប់គាំពារសុខមាលភាពដល់កម្មករនិយោជិតនៅទូទាំងប្រទេស។

លោកស្រីបន្ថែមថា តាមរយៈការចូលរួមលើយុទ្ធនាការនេះផងដែរ លោកស្រីនឹងកាត់បន្ថយការបរិភាគអាហារផ្តេសផ្តាស កាត់បន្ថយអាហារផ្អែម និងប្រៃពេក។ លើសពីនេះ លោកស្រីនឹងកែប្រែឥរិយាបទការរស់នៅ ដោយងាកមកចេះហាត់ប្រាណ ដើម្បីសុខភាព ហើយស្តាប់តាមការណែនាំរបស់ក្រសួង និងអាជ្ញាធរ។ ការធ្វើឱ្យខ្លួនឯងមានសុខភាពល្អ គឺជាការជួយខ្លួនឯង  គ្រួសារ និងប្រទេសជាតិទាំងមូល។

ដោយឡែកលោកស្រី ហម សុលាភ ជាកម្មការិនីម្នាក់ទៀត នៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ក៏បានលើកឡើងដែរថា ការដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន គឺជាការយកចិត្តទុកបន្ថែមទៀតរបស់រាជរដ្ឋាភិបាលលើសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត។

កម្មការិនីរូបនេះយល់ឃើញថា បើទោះបីលោកស្រីមានបណ្ណ ប.ស.ស. ដែលអាចឱ្យកម្មករនិយោជិតទទួលសេវាថែរទាំសុខភាពដោយឥតគិតថ្លៃយ៉ាងណាក៏ដោយ ក៏ប៉ុន្តែការធ្វើឱ្យខ្លួនឯងមានសុខភាពល្អ គឺជារឿងដ៏សំខាន់ និងចម្បងបំផុត។ លោកស្រីប្តេជ្ញាចិត្តយ៉ាងមុតមាំចូលរួមយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិត ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខុមាលភាពរបស់កម្មករនៅទូទាំងប្រទេស។

គួរបញ្ជាក់ថា ជំងឺមិនឆ្លង គឺមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ តែជំងឺនេះនឹងឈឺបន្តិចម្តងៗ នាពេលខាងមុខ និងមានលក្ខណៈរ៉ាំរ៉ៃ និងស្មុគស្មាញ។ ជំងឺមិនឆ្លងនឹងប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ដូចនេះ យើងអាចអនុវត្តនូវចំនុចមួយចំនួន ដូចជា ៖
•  ត្រូវកាត់បន្ថយការទទួលផ្អែម ភេសជ្ជៈប៉ូវកម្លាំង កាត់បន្ថយការទទួលទានអំបិល ឱ្យបានពាក់កណ្តាលនៃទម្លាប់ហូបប្រៃកន្លងមក កាត់បន្ថយអាហារចៀន ឬបំពង អាហារដែលមានខ្លាញ់ច្រើន និងជៀងវាងការពិសាគ្រឿងស្រវឹង ការពិសាថ្នាំជក់ (បារី)
•  ត្រូវបេ្តជ្ញាចិត្តចៀសវាងការពារខ្លួនអ្នក និងក្រុមគ្រួសារ ពីជំងឺទឹកនោមផ្អែម គាំងបេះដូង ខ្សោយតំរង់នោម ស្ទះសរសៃឈាមបេះដូង និងជំងឺលើសឈាម (ដោយសារពិសាប្រៃ)៕

អត្ថបទដែលជាប់ទាក់ទង