**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ សមិទ្ធផល និងស្នាដៃអ្វីដែលយើងចង់បន្សល់ទុកជូនរាជរដ្ឋាភិបាលកម្ពុជា?

ភ្នំពេញ៖ «ទង្វើរបស់យើងនៅថ្ងៃនេះ គឺសរបញ្ជាក់ពីឥរិយាបថវិជ្ជមាន ឬអវិជ្ជមានសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង» មានន័យថា ទម្លាប់ស្អាតរបស់យើងនៅថ្ងៃនេះ ដែលបានរួបរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងរើសសំអាតសំរាមថង់ប្លាស្ទិកនៅតាមផ្លូវឱ្យបានស្អាត ក្នុងន័យទប់ស្កាត់ការបំពុលនៅលើគោក ក្នុងទឹក និងខ្យល់អាកាសដោយសំណល់ប្លាស្ទិកទៅលើសុខភាពមនុស្ស និងបរិស្ថាន គឺជាការបន្សល់ទុកនូវមរតកស្អាតដល់អ្នកជំនាន់ក្រោយរបស់យើង ដោយមិនមានការចំណាយប្រាក់កាក់ និងពេលវេលា ឬរំខានដល់ការប្រកបរបររកស៊ីប្រចាំថ្ងៃរបស់យើងឡើយ។ គំនិតប្រៀបធៀបក្នុងន័យអប់រំលើកទឹកចិត្ត ដល់ក្រុមគ្រួសារបរិស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តមណ្ឌលគិរី របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងឡើងនៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរខេត្តមណ្ឌលគិរី។

នៅចំពោះមុខមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ប្រមាណជិត ៣០០នាក់ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្មី លោក ហាស់ វិបុល បានប្តេជ្ញាចិត្តក្នុងការការពារសុខភាពប្រជាពលរដ្ឋ សុខភាពបរិស្ថានខេត្តមណ្ឌលគិរី ក្នុងនាមជាផ្នែកមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តមណ្ឌលគិរី តាមរយៈការពង្រឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាពជាសសរស្តម្ភចម្បង ក្នុងការអនុវត្តនូវយុទ្ធនាការកាត់បន្ថយប្លាស្ទិក កម្ពុជាស្អាតខ្មែរធ្វើបាន យុទ្ធនាការពន្លកបៃតង និងយុទ្ធនាការជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេចរណ៍ជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរី ហើយសម្រស់ដែលខេត្តមណ្ឌលគិរីស្វាគមន៍ភ្ញៀវដំបូងគេនោះគឺផ្ទះរបស់យើងស្អាត។

ស្របនឹងការលើកឡើងនេះ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានថ្លែងគាំទ្រ និងលើកទឹកចិត្តឱ្យអនុវត្តភារកិច្ចដែលរដ្ឋបាលខេត្តប្រគល់ជូនដោយស្មារតីសាមគ្គីភាព រួបរួមដើម្បីស្ថិរភាព និងសន្តិភាពស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់បន្ថែមថា ការរួមគ្នាបំពេញមុខងារ តាមតួនាទី និងភារកិច្ចរបស់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់បានល្អ គឺជាអំណោយរបស់យើងជូនចំពោះសម្តេចមហាបវរធិបតី ហើយអំណោយដ៏មានតម្លៃនោះ គឺកម្ពុជាស្អាតក្នុងនីតិកាលទី៧ នៃការដឹកនាំរបស់សម្តេចធិបតី ដែលឆ្លាក់ចារក្នុងប្រវត្តិសាស្រ្តកម្ពុជា ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានពាំនាំនូវសារធុការពរពីសម្តេចធិបតីជូនចំពោះមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃខេត្តមណ្ឌលគិរីទាំងអស់ ៕  

អត្ថបទដែលជាប់ទាក់ទង