**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០

ការស្ទង់មតិរបស់បណ្តាញCGTN 丨ទីក្រុង Harbin ក្លាយជាកន្លែងពេញនិយមដោយសារព្រឹតិ្តការណ៍កីឡារដូវរងាអាស៊ី។ អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោកមានអារម្មណ៍ថាសេដ្ឋកិច្ចចិនមាននិន្នាការល្អ

ក្នុងរដូវរងានេះ ទីក្រុង Harbin ប្រទេសចិនមានភាពពេញនិយមម្តងទៀត ដោយសារតែព្រឹត្តិការណ៍កីឡារដូវរងាអាស៊ីលើកទី៩។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកលេងអ៊ីនធឺណែតជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍រំពឹងថា នឹងឃើញប្រទេសចិនបើកចំហ និងរស់រវើកជាងមុន ហើយសម្គាល់ថា សេដ្ឋកិច្ចព្រិលទឹកកកបាននិងកំពុងក្លាយជាចំណុចកំណើនថ្មីសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន។
ព្រឹត្តិការណ៍កីឡារដូវរងាអាស៊ីនៅក្រុងHarbin គឺជាព្រឹត្តិការណ៍ព្រិលទឹកកកចម្រុះអន្តរជាតិដ៏សំខាន់មួយទៀត ដែលរៀបចំដោយប្រទេសចិន បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅក្រុងប៉េកាំង។ នៅក្នុងការស្ទង់មតិ មានអ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៦% សម្គាល់ឃើញថា ព្រឹត្តិការណ៍កីឡារដូវរងាអាស៊ីនឹងបង្កើនការនិយមចូលចិត្តរបស់ប្រជាជននៃបណ្តាប្រទេសអាស៊ីចំពោះកីឡាព្រិលទឹកកក និងលើកកម្ពស់កម្រិតកីឡាព្រិលទឹកកករបស់ប្រទេសអាស៊ី ក៏ដូចជាពិភពលោកផងដែរ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៧,៨%យល់ឃើញថា ព្រឹត្តិការណ៍កីឡារដូវរងាអាស៊ីមានអំណោយផល់ដល់ការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសអាស៊ី ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៤,៧% បានថ្លែងថា ទន្ទឹមនឹងប្រទេសចិនដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការកាន់តែល្អ ពួកគេរំពឹងថានឹងឃើញប្រទេសចិនបើកចំហកាន់តែច្រើន និងមានកម្លាំងរស់រវើកកាន់តែខ្លាំង។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៦,៦% សម្គាល់ថា ព្រឹត្តិការណ៍កីឡាថ្នាក់អន្តរជាតិអាចជួយផ្សព្វផ្សាយកីឡាព្រិលទឹកកកនៅក្នុងប្រទេសចិន។
តំបន់នានានៃប្រទេសចិនបានរៀបចំសកម្មភាពពិសេសជាបន្តបន្ទាប់ដែលរួមបញ្ចូលគ្នានូវពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងកីឡា ដូចជា “ព្រិលទឹកកក + ដើរទិញអីវ៉ាន់” “ព្រិលទឹកកក + អាហារឆ្ងាញ់” “ព្រិលទឹកកក + ទេសចរណ៍” និង “ព្រិលទឹកកក + កីឡា”ជាដើម ដោយផ្អែកលើធនធានទេសចរណ៍ផ្ទាល់ខ្លួន ។ ចំណុចនេះ អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោកចំនួន ៩១,៩%ជឿជាក់ថា រូបមន្តនេះនឹងជំរុញឱ្យធ្វើបរិវត្តកម្មនូវការប្រើប្រាស់ក្នុងតំបន់និងធ្វើបច្ចុប្បនភាពឧស្សាហកម្ម ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៤,៧%គិតថា សេដ្ឋកិច្ចព្រិលទឹកកកបាននិងកំពុងក្លាយជាចំណុចកំណើនថ្មីមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន។
សូមបញ្ជាក់ថា ការស្ទង់មតិលើកនេះត្រូវបានចេញផ្សាយនៅលើវេទិកាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ីរបស់បណ្តាញ CGTN ដោយទាក់ទាញអ្នកលេងអ៊ីនធឺណែតចំនួន ៤៦០៧ នាក់ឱ្យចូលរួមការបោះឆ្នោត និងបញ្ចេញមតិរបស់ពួកគេក្នុងរយៈពេល២៤ ម៉ោង៕

អត្ថបទដែលជាប់ទាក់ទង