ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី៦ ខែកុម្ភៈ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អ”

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៣៩.១៩ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។
ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តកែប ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ។
ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តពោធិ័សាត់ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន៕

