ស្នងការខេត្តកំពង់ចាម ណែនាំក្រុមការងារទាំងអស់ ត្រូវមានភាពទទួលខុសត្រូវខ្ពស់បំផុត លើការងាររបស់ខ្លួន

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានណែនាំក្រុមការងារទាំងអស់ត្រូវមានភាពទទួលខុសត្រូវខ្ពស់បំផុតលើការងាររបស់ខ្លួន ហើយត្រូវជំរុញការអនុវត្តការងារជំនាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ពិសេសត្រូវប្រើវិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រប់សកម្មភាព។
នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ន លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តផែនការ មួយចំនួនដូចជា៖
១-ស្ដីពីការបង្រ្កាបបទល្មើសគ្រប់ប្រភេទ
២-ត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស
៣-ការអនុវត្តរបស់ក្រុមការងារព័ត៌មានទាន់ហេតុការណ៍ Hotline ជាមួយជនបរទេស
៤-ការអនុវត្តរបស់ក្រុមការងារ HotlineScam (ការឆបោកតាមប្រព័ន្ធអុិនធឺណេត)
៥-ការអនុវត្តរបស់ក្រុមការងារ ឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញនូវទិសដៅបន្ដ ក៏ដូចជាវិធានការមួយចំនួន ឱ្យក្រុមការងារទាំងអស់ត្រូវមានភាពទទួលខុសត្រូវខ្ពស់បំផុតលើការងាររបស់ខ្លួន ហើយត្រូវជំរុញការអនុវត្តការងារជំនាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ពិសេសត្រូវប្រើវិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រប់សកម្មភាពបទល្មើស ដូចជាករណីក្មេងទំនើង ករណីព្រហ្មទណ្ឌ ករណីគ្រឿងញៀន ករណីជនបរទេសខុសច្បាប់ និងការឆបោកតាមប្រព័ន្ធអុិនធឺណេត៕

