**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម

នាយឧត្តមសេនីយ៍ ទៀ សីហា ផ្តាំផ្ញើ ៥ចំណុច ដល់កងទ័ពមួកខៀវកម្ពុជា ដែលនឹងចេញបំពេញបេសកកម្មរក្សា​សន្តិភាព​របស់ UN ដើម្បីជាទុនបន្ថែមសម្រាប់បំពេញភារកិច្ច

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងអ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងលោក ចូសិហ្វ ស៊ូអឺ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតីជួបសំណេះសំណាល ​និងជូនដំណើរកងរាជអាវុធហត្ថលេខ៨៧២ ចេញបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS) កងវិស្វកម្មពហុជំនាញលេខ៨៦៣ ចេញបំពេញបេសកកម្មនៅសាធារណរដ្ឋលីបង់ (UNIFIL) និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ទី៣ ចេញបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ពិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ លោកស្រី អស់លោក ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ នាយទាហាន នាយទាហានរងពលទាហាននៃកងរាជ​អាវុធហត្ថលេខ ៨៧២ កងវិស្វកម្មពហុជំនាញលេខ៨៦៣ និងកងកម្ទេចគ្រឿងផ្ទះលេខ៩៨ ជាច្រើននាក់។

នាឱកាសនោះនាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ និងក្តីនឹករឭកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងយកចិត្តទុកដាក់​ខ្ពស់ដល់កងកម្លាំងរក្សាសន្តិភាព និងចំពោះកិច្ចការបញ្ជូនកម្លាំងចេញទៅរក្សាសន្តិភាពនៅបណ្តាប្រទេសនានា។ លោកក៏សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណៈកម្មាធិការជាតិ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងក្រុមការងារគ្រប់ស្ថាប័ន ដែលបានយកចិត្តទុកដាក់អនុវត្តការងារវិស័យរក្សា សន្តិភាពប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជាដរាបរៀងមក។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា អស់រយៈពេល១៩ឆ្នាំមកហើយ ដែលកម្ពុជាបានចូលរួមបញ្ជូនកងកម្លាំងមួកខៀវរាប់ពាន់នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ក៏ប៉ុន្តែការរក្សាសន្តិភាពកំពុងជួបប្រទះនឹងបញ្ហាប្រឈមនានា ដោយតួអង្គមិនមែនរដ្ឋ បានបង្កសង្គ្រាមឧទ្ទាម វាយប្រហារមកលើកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា បណ្តាលឱ្យបាត់បង់ជីវិត និងពិការជាច្រើននាក់។ លោកបានកោតសរសើរដោយស្មោះ និងដឹងគុណយ៉ាងធំធេងចំពោះពលីកម្មរបស់កម្លាំងកម្ពុជា ដើម្បីបុព្វហេតុសន្តិសុខ និងសន្តិភាពអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែមរណភាព និងពលិកម្មរបស់កម្លាំងនេះ ពុំបានកែប្រែនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តរួមចំណែកដល់បុព្វហេតុដ៏ឧត្តុង្គឧត្តមនៃសន្តិភាពនេះឡើយ។

ជាក់ស្តែងថ្ងៃនេះកម្ពុជាបន្តបញ្ជូនកងកម្លាំងរបស់ខ្លួនចំនួន ៣កង ទៅបំពេញបេសកកម្មនៅសាធារណ រដ្ឋស៊ូដង់ខាងត្បូង លីបង់ និងអាហ្វ្រិកកណ្តាល ទោះបីការបំពេញបេសកកម្មនេះ អាចជួបប្រទះការរីករាលដាលនៃអំពើហិង្សានានា ប្រឈមនឹងអស្ថិរភាព ដែលបង្កដោយក្រុមជ្រុលនិយម ក្រុមជម្លោះប្រដាប់អាវុធ ឬក្រុមឧទ្ទាមជាដើម និងអាចជួបហានិភ័យនៃគ្រោះធម្មជាតិ ជំងឺឆ្លងផ្សេងៗ ដែលគំរាមកំហែងដល់សន្តិសុខ សុខភាព ការរស់នៅនិងការបំពេញការងារប្រចាំថ្ងៃរបស់បងប្អូនក៏ដោយ ប៉ុន្តែកងកម្លាំងមិនរាថយឡើយ ដោយហេតុថានេះជាបុព្វហេតុរួមដ៏ថ្លៃថ្លាបំផុតដើម្បីសន្តិភាព និងមនុស្សធម៌ក្នុងលោក។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ដែរថា តាមសំណើអង្គការសហប្រជាជាតិ លោកបានចុះហត្ថលេខាគាំទ្រគម្រោងទស្សនកិច្ចវាយតម្លៃ និងប្រឹក្សាដើម្បីរក្សាកម្រិត២ របស់កងរាជអាវុធហត្ថ និងកងវិស្វ កម្មកម្ពុជាក្នុងប្រព័ន្ធត្រៀមជាស្រេចសមត្ថភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (PCRS) នៅកម្ពុជាកាលពីថ្មីៗកន្លងទៅ ដើម្បីអនុញ្ញាតឱ្យកម្លាំងកម្ពុជាអាចពង្រាយបានក្នុងរយៈពេល៩០ ថ្ងៃ ពេលមានសំណើណាមួយរបស់អង្គការសហប្រជាជាតិ។ ជាតួលេខជាក់ស្តែងក្នុងប្រព័ន្ធត្រៀមនេះ កម្ពុជាបានដាក់បញ្ចូលកងរាជអាវុធហត្ថ១កងអនុសេនាធំ(១១៩នាក់), កងវិស្វកម្មព្រលានយន្តហោះ ១កងអនុសេនាធំ (១២៩នាក់), កងស្ពានបណ្តែតទឹកនិងចល័តលើគោក១កងអនុសេនាធំ (១៩៤នាក់)។

ជាមួយគ្នានោះដែរដើម្បីជាទុនបន្ថែមសម្រាប់បំពេញភារកិច្ច នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលនឹងចេញបំពេញបេសកកម្មរក្សា​សន្តិភាព​របស់អង្គការសហប្រជាជាតិ ចំនួន ៥ចំណុចដុចជា៖

១.ប្រកាន់ខ្ជាប់ និងអនុវត្តឱ្យបានដាច់ខាតនូវអនុសាសន៍ដែលជាបទបញ្ជា ៤ចំណុច របស់ថ្នាក់ដឹកនាំកំពូលនៃយើង ដែលបានលើកឡើងក្នុងពិធីសំណេះសំណាលជូនដំណើរកងអនុសេនាធំ លេខ១៣៥ ចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ កន្លងទៅ។
២.គោរពវិន័យ ក្រមសីលធម៌ ច្បាប់ទម្លាប់ បទបញ្ជាស្វែងយល់ពីរបៀបរបបធ្វើការរបស់ អង្គការសហប្រជាជាតិ និងរក្សាភាពថ្លៃថ្នូរកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ និងប្រទេសជាតិ។ រៀនសូត្រដកពិសោធន៍ ប្រឹងប្រែងអភិវឌ្ឍន៍ សមត្ថភាពដើម្បីឆ្លើយតបបេសកកម្មរបស់ខ្លួន ដែលអាចមានការ ប្រែប្រួលមិនអាចប៉ាន់ស្មានបាន។
៣.ឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាព ស្រឡាញ់គ្នា និងជួយថែរក្សាគ្នាទៅវិញទៅមក សំដៅសម្រេចបានភារកិច្ច។ ខិតខំសិក្សារៀនសូត្រភាសាបរទេសបន្ថែម ដើម្បីងាយស្រួលទំនាក់ទំនងជាមួយ សហការីសហប្រជាជាតិ និងប្រជាជននៃប្រទេសដែលយើងបោះទីតាំង ។
៤.សិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ ពីស្ថានភាពភូមិសាស្ត្រនយោបាយសង្គម ការប្រឈម ទាំងឡាយនៃបេសកកម្ម យកចិត្តទុកដាក់ក្នុងការរៀបចំកម្លាំង និងប្រុងប្រយ័ត្នជានិច្ច ចំពោះគ្រោះថ្នាក់ គ្រប់ប្រភេទ ដែលអាចកើតឡើងដោយការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនានា ដោយការវាយប្រហារពួន ស្នាក់ ឬគ្រោះធម្មជាតិ និងជំងឺឆ្លងផ្សេងៗ។

៥៖ ទំនាក់ទំនងល្អជាមួយប្រទេស ជាមួយប្រជាជន គោរពទំនៀមទំលាប់ និងចេះជួយប្រជាជននៅទីកន្លែង ដែលកងកម្លាំងយើងបំពេញប្រតិបត្តិការដូចជា ជួយទំនុកបម្រុង ឧបត្ថម្ភ ចែករំលែក ស្បៀងអាហារ ជួយសង្គ្រោះ ពិនិត្យព្យាបាលជំងឺ និងការពារប្រជាជននៅទីនោះ។ នេះគឺជាកាយវិការប្រកបដោយមនុស្សធម៌ គុណធម៌ ស័ក្តិសមជាកងយោធពលខេមរភូមិន្ទ ដែលកើតចេញពីប្រជាជន ធ្វើអ្វីដើម្បីប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង