**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម

លោក ស្កុត បេសឹន ក្លាយជារដ្ឋមន្រ្តីក្រសួងរតនាគាររបស់សហរដ្ឋអាម៉េរិកថ្មី

វ៉ាស៊ីនតោន៖ កាលពីថ្ងៃចន្ទទី២៧មករា ព្រឹទ្ធសភាអាម៉េរិកបានបញ្ជាក់ថា លោក ស្កុត បេសឹន ក្លាយជារដ្ឋមន្រ្តីក្រសួងរតនាគាររបស់សហរដ្ឋអាម៉េរិកថ្មី ក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ខណៈរដ្ឋមន្រ្តីថ្មីរូបនេះមានតួនាទីជាអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យនៃតួនាទីស្នូលក្នុងការរៀបចំមហិច្ឆតាគោលនយោបាយថ្មីរបស់លោក ត្រាំ ជុំវិញការកាត់បន្ថយពន្ធ និងការចំណាយ ការគ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចជាមួយសម្ព័ន្ធមិត្ត និងសត្រូវដូចគ្នា។

លទ្ធផលបោះឆ្នោតគឺ ៦៨សំឡេងទល់នឹង២៩សំឡេងដោយមានគណបក្សប្រជាធិបតេយ្យ១៦សំឡេង បោះឆ្នោតគាំទ្រការតែងតាំងមួយនេះ។ លោក បេសឹន ដែលមានមានវ័យ៦២ឆ្នាំ បានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តរបៀបវារៈសេដ្ឋកិច្ចរបស់លោក ត្រាំ ផ្តោតលើការកាត់បន្ថយពន្ធ និងការដាក់ពន្ធដ៏ច្រើនសន្ធឹកសន្ធាប់។ យ៉ាងណា គណបក្សប្រជាធិបតេយ្យ និងអ្នកសេដ្ឋកិច្ចមួយចំនួន បានជំទាស់ថា ដំណើរការឡើងវិញនូវវឌ្ឍនភាពមួយចំនួនរបស់ធនាគារកណ្តាលអាម៉េរិក អាចនឹងជាប់កាំង ហើយអាចឈានដល់វិបត្តិអតិផរណា។

ថ្លែងនៅក្នុងសវនា លោក បេសឹន បានព្រមានពីការខកខានក្នុងការបន្តកាត់បន្ថយពន្ធចំនួន៤ពាន់ពាន់លានដុល្លារ ដែលនឹងផុតកំណត់នៅចុងឆ្នាំនេះ នឹងក្លាយជាមហន្តរាយសម្រាប់ជនជាតិអាម៉េរិកមានវណ្ណៈកណ្តាល ហើយនឹងអាចធ្វើឱ្យករណីពន្ធគយឈានដល់ការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ និងជះឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក នៅក្នុងកិច្ចចរចាអន្តរជាតិ។ រដ្ឋមន្រ្តីថ្មីថ្មោងរូបនេះ ក៏បានប្រឆាំងនឹងគំនិតដែលថា គោលនយោបាយលោក ត្រាំ នឹងមានអតិផរណាផងដែរ។ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល ត្រាំ ដើម្បីបង្កើនផលិតកម្មប្រេងពិតជាអាចជួយធ្វើឱ្យតម្លៃធ្លាក់ចុះ។ ក្នុងនាមជាមន្ត្រីសេដ្ឋកិច្ចកំពូលរបស់ ត្រាំ លោក បេសឹន នឹងប្រឈមមុខជាមួយបញ្ហាប្រឈមជាច្រើន ដោយភ្លាមៗនេះ លោកនឹងត្រូវគ្រប់គ្រងរំហូរសាច់ប្រាក់សហព័ន្ធរបស់សហរដ្ឋអាម៉េរិកទាំងមូល។

គេនៅចាំបានថា សូម្បីតែមុនពេលស្បថចូលកាន់តំណែង រដ្ឋមន្រ្តីក្រសួងរតនាគាររូបនេះ ប្រើវិធានការដ៏វិសាមញ្ញដើម្បីបញ្ជៀសមហន្តរាយសេដ្ឋកិច្ច។ ក្រៅពីនេះ លោក បេសឹន ក៏នឹងត្រូវដោះស្រាយជាមួយការរំពឹងទុក ការកើនឡើងនៃឱនភាពថវិកា និងបន្ថែមបំណុលរបស់រដ្ឋាភិបាលអាម៉េរិក ប្រសិនពន្យារការកាត់ពន្ធ និងការបន្ធូរបន្ថយពន្ធផ្សេងទៀត មិនអាចទូទាត់បានដោយការកើនឡើងនៃប្រាក់ចំណូល ឬការកាត់បន្ថយការចំណាយ។

គួរបញ្ជាក់ថា ក្នុងនាមជារដ្ឋមន្រ្តីក្រសួងរតនាគារទី៧៩របស់ប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេរបស់ពិភពលោក លោក បេសឹន នឹងមាននិន្នាការលើការប្រមូលពន្ធរបស់ប្រទេស និងទីផ្សារបំណុលរតនាគារ២៨ពាន់ពាន់លានដុល្លារ ដោយមានឥទ្ធិពលយ៉ាងធំធេងលើគោលនយោបាយសារពើពន្ធ បទប្បញ្ញត្តិហិរញ្ញវត្ថុ ទណ្ឌកម្មអន្តរជាតិ និងការវិនិយោគក្រៅប្រទេស៕

អត្ថបទដែលជាប់ទាក់ទង