នាយករដ្ឋមន្ត្រី ឲ្យត្រួតពិនិត្យមើលការបើកបរ មានជាតិស្រវឹងឡើងវិញ ពិសេសក្នុងឱកាសចូលឆ្នាំចិន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ សហការជាមួយអគ្គស្នងការនគរបាលជាតិ ស្នងការរាជធានី-ខេត្ត ធ្វើការត្រួតពិនិត្យមើលការបើកបរមានជាតិស្រវឹងឡើងវិញ ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីចិនខាងមុខនេះ ។
ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ក៏បានស្នើដល់សមត្ថកិច្ច និងអាជ្ញាធរគ្រប់រាជធានី/ខេត្ត ឲ្យពង្រឹងបន្ថែមលើការត្រួតពិនិត្យការប្រើប្រាស់ គ្រឿងស្រវឹងនៅពេលបើកបរ ដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ឱ្យកាន់តែទាប ៕

