**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET

មន្ត្រីក្រសួងកសិកម្ម ចុះពន្យល់ណែនាំឱ្យប្រជាកសិករងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុក ដោយមានស្ថិរភាពថ្លៃលក់

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្មខេត្ត និងសហការី លោកមេឃុំ មេភូមិ និងមន្រ្តីកសិកម្មឃុំ បានចុះពិនិត្យការផលិត និងប្រមូលផលស្រូវរបស់ប្រជាកសិករ ព្រមទាំងជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ស្ថិតនៅឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានពន្យល់យ៉ាងស៊ីជម្រៅពីការធ្លាក់ចុះថ្លៃ នៃប្រភេទពូជស្រូវអូអឹម៥៤៥១ ដែលជាពូជស្រូវនាំចូលពីបរទេស។ ជាមួយគ្នានោះ ឯកឧត្តមបានណែនាំឱ្យប្រជាកសិករងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុក ដោយមានស្ថិរភាពថ្លៃលក់។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមក៏បានគណនានូវថ្លៃដើមផលិតជូនប្រជាកសិករ ឱ្យបានយល់កាន់តែច្បាស់ ពីប្រសិទ្ធភាពសេដ្ឋកិច្ច សំដៅកាត់បន្ថយថ្លៃដើម ផលិតក្នុងផលិតកម្មដំណាំស្រូវ។

បន្ថែមពីនេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានជម្រាបជូនប្រជាកសិករពីគោលនយោបាយរាជរដ្ឋាភិបាលក្នុងការជួយឧបត្ថម្ភ និងគាំទ្រប្រជាកសិករកម្ពុជា ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លា និងខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលថ្លែងចេញពីស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បញ្ជាក់ពីការកាត់បន្ថយថ្លៃដើមនៃការផលិត តាមរយៈការមិនយកពន្ធលើដីកសិកម្ម ការមិនយកពន្ធអាករលើឧបករណ៍សម្ភារៈកសិកម្ម វត្ថុធាតុដើម ពូជដំណាំ និងជី ហើយបន្តគិតគូរពីបញ្ហាទឹកជូនប្រជាកសិករ កសាងផ្លូវ ថ្លៃអគ្គិសនី ប្រឡាយទឹក ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានជម្រាបជូនយ៉ាងពិស្តារអំពីគោលការណ៍ អត្ថប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជាយន្តការប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ប្រជាកសិករជារួម។ ជាមួយគ្នានោះ ប្រជាកសិករបានយល់ច្បាស់ និងសំដែងនូវសេចក្ដីរីករាយ ជាមួយចេតនាចូលរួម ក្នុងសហគមន៍កសិកម្មទំនើបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ ក៏បានជំរុញឱ្យមន្ត្រីកសិកម្មឃុំ អាជ្ញាធរភូមិ ឃុំ និងមន្ត្រីមន្ទីរកសិកម្មខេត្ត ជួយប្រជាកសិករក្នុងការបង្កើតជាសហគមន៍កសិកម្មទំនើបឱ្យបានឆាប់ៗនាពេលខាងមុខនេះ។

ជាទីបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារ បានបន្តដំណើរចុះត្រួតពិនិត្យ និងលើកទឹកចិត្តដល់រោងម៉ាស៊ីនកិនស្រូវ សាន ទី ស្ថិតនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ បន្តជួយអន្តរាគមន៍ទិញស្រូវពីប្រជាកសិករ៕

អត្ថបទដែលជាប់ទាក់ទង