**ប្រធានាធិបតីហ្វីលីពីន ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋហ្វីលីពីន ដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីនអំពីការបង្កើនជើងហោះហើរត្រង់រវាងកម្ពុជា និងហ្វីលីពីន**ឯកឧត្ដម សូ ណារ៉ូ៖ ការអញ្ជើញបំពេញទស្សនកិច្ចរបស់សម្ដេចធិបតីនៅហ្វីលីពីន ជាដំណើរទស្សនកិច្ចលើកដំបូង**ឯកឧត្ដម សូ ណារ៉ូ៖ ប្រធានាធិបតីហ្វីលីពីន ថ្លែងនូវអំណរព្រះគុណព្រះមហាក្សត្រកម្ពុជា ដែលព្រះអង្គព្រះរាជទាននូវការលើកលែងទោសដល់ស្ត្រីហ្វីលីពីនចំនួន ១៣ នាក់ ដែលស៊ីឈ្នួលពពោះជំនួស**ប្រធានព្រឹទ្ធសភាហ្វីលីពីន មានសុទិដ្ឋិនិយមចំពោះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីន-កម្ពុជា**ប.ស.ស. ចេញសេចក្តីបំភ្លឺ ស្ដីពីការផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រជូនសមាជិក ប.ស.ស.**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រាសាទបុរាណបន្ទាយឆ្មារ គឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ មកដល់កម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅហ្វីលីពីន**ក្រុមហាម៉ាសនិយាយថា ការព្រមានរបស់លោក ដូណាល់ ត្រាំ ឱ្យដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល បង្កភាពស្មុគស្មាញថែមទៀតដល់ដំណើរការ សម្រេចបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា នៅដំណាក់កាលថ្មី**រដ្ឋមន្ត្រីឧស្សាហកម្មបារាំងលើកឡើងថា អឺរ៉ុបគួរតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងរួបរួមចំពោះការដាក់ពន្ធគយចុងក្រោយបង្អស់របស់លោក ដូណាល់ ត្រាំ**លោក ដូណាល់ ត្រាំ៖ ក្រុមហាម៉ាសត្រូវតែដោះលែងចំណាប់ខ្មាំងឱ្យបានមុនថ្ងៃត្រង់ នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍ខាងមុខនេះ**និយោជក និងកម្មករនិយោជិត៖ មន្រ្តីអធិការការងារដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌នឹងចូលរួមលើកកម្ពស់នូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រ សហគ្រាស**កម្មករនិយោជិត ប្តេជ្ញាចិត្តចូលរួមយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន**ក្រសួងការងារ រៀបចំសិក្ខាសាលាត្រីភាគីស្តីពី «បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ»**យន្តហោះ Boeing 777-300ER ធ្វើដំណើរទៅទីក្រុងមូស្គូ មានអ្នកដំណើរ ចំនួន ៣៤៦នាក់ ចុះចតជាបន្ទាន់ នៅប្រទេសថៃ បន្ទាប់ពីមានបញ្ហាឧបករណ៍ចុះចតខាងមុខ**ប្រធានរដ្ឋសភាហ្វីលីពីន កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹក​នាំ​កង​កម្លាំង​ចម្រុះ​ បង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ**មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បើកសិក្ខាសាលាអំពីការអនុវត្តគោលការណ៍ណែនាំ ស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**អតីតរដ្ឋមន្ត្រីមហាផ្ទៃកូរ៉េខាងត្បូង បដិសេធថា លោកមិនបានបញ្ជា ឱ្យកាត់ផ្តាច់ភ្លើង និងទឹកដល់ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ក្នុងអំឡុងពេលដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លី**ឯកឧត្តម ហែម វណ្ណឌី៖ វិស័យកម្មសិទ្ធិបញ្ញាជាផ្នែកដ៏សំខាន់មួយ សម្រាប់ជំរុញការធ្វើពាណិជ្ជកម្ម លើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវបង្កាត់ពូជដំណាំថ្មីៗ យកមកចុះបញ្ជីការពារសិទិ្ធអ្នកបង្កាត់ពូជដំណាំ

បទវិភាគ៖ភពផែនដីដ៏ធំល្វឹងល្វើយដែលអាចផ្តល់លំហកាន់តែទូលំទូលាយសម្រាប់ការអភិវឌ្ឍរៀងខ្លួនរបស់ចិននិងសហរដ្ឋអាមេរិក ក៏ដូចជាការអភិវឌ្ឍរួមផងដែរ


នៅថ្ងៃទី ​២០ ​ខែមករា ​តាមម៉ោងក្នុងតំបន់ ​លោកត្រាំ ​ប្រធានាធិបតី​ជាប់ឆ្នោត​នៃ​សហរដ្ឋ​អា​មេរិក​បាន​ចាប់ផ្តើម​ចូលកាន់តំណែងជា​ប្រធានាធិបតី​អាណត្តិទី២ជាផ្លូវការ ​។ ​”ភាគីចិន​រី​ក​​រាយ​ជំរុញ​ទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិក​ឱ្យ​ទទួល​បាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ខ្លាំង​លើ​ចំណុច​ចាប់​ផ្តើម​ថ្មី” ​”សហរដ្ឋអាមេរិក​និងចិន​គឺជាប្រទេសសំខាន់បំផុត​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ​ភាគីទាំងពីរ​គួរ​រក្សា​ទំនាក់ទំនង​មេត្រីភាព​ក្នុងរយៈយូរ​និង​រួមគ្នា​គាំ​ពារ​សន្តិ​ភាព​ពិភព​លោក” ​ នៅបី​​ថ្ងៃមុន ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​បាន​ជួបសន្ទនា​តាម​ទូរស័ព្ទ​ជា​មួយ​លោកត្រាំ ​ប្រធានាធិបតី​ជាប់​ឆ្នោត​នៃ​សហរដ្ឋ​អាមេរិក​តាមការណាត់ ​ហើយ​ភាគី​ទាំ​ង​​ពីរ​បាន​ឈានដល់គំនិតឯកភាពរួម​ដ៏​សំខាន់​ស្តីពី​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិន​និង​អា​មេ​រិក​នៅ​ដំណាក់កាលបន្ទាប់​ដែល​ធ្វើឱ្យ​ពិភពលោក​វាយតម្លៃ​យ៉ាង​សកម្ម​នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់​ម​ក​នេះ ​។
តាមពិតទៅ ​នៅមុនថ្ងៃ​ឡើងកាន់មុខតំណែង​របស់​រដ្ឋាភិបាលអាមេរិក​អាណត្តិថ្មី ​ប្រទេស​ចិ​ន​និង​សហរដ្ឋអាមេរិក​ក៏​បាន​ធ្វើការប្រាស្រ័យទាក់ទងដ៏ល្អប្រសើរជាបន្តបន្ទាប់ដែរ ​។ ​លោ​ក​ត្រាំ​​បានថ្លែង​ថា ​”ចិន​និងសហរដ្ឋអាមេរិក​អាច​រួមគ្នា​ដោះស្រាយ​បាន​នូវ​បញ្ហា​ទាំង​អស់​លើ​ពិភ​ពលោក” ​រំពឹងទុក​ជួបពិភាក្សា​ជាមួយ​លោក​ប្រធានរដ្ឋចិន ​Xi ​Jinping ​ក្នុង​ពេល​ឆាប់​ៗ ​ប្រ​ទេស​ចិន​ក៏បាន​ឆ្លើយតបយ៉ាងសកម្ម​ដែរ ​ ​តំណាង​ពិសេស​របស់​លោក​ប្រធាន​រដ្ឋ​ចិន ​Xi ​Jinping ​បាន​ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក​ដើម្បី​ចូលរួម​ពិធីឡើង​កាន់​មុខ​តំណែង​របស់​លោកត្រាំ ​ប្រធានាធិបតី​ជាប់ឆ្នោត​នៃ​សហរដ្ឋអាមេរិក ​។
តើចិននិងអាមេរិកជាគូប្រជែងឬមួយក៏ជាដៃគូ ​? ​នេះ​ជាបញ្ហាជាមូលដ្ឋាន​ដែល​ពាក់ព័ន្ធ​ដល់​​ទិសដៅ​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក ​។ ​ភាគី​ចិន​បាន​គូសបញ្ជាក់ម្តង​ហើយ​ម្តង​ទៀត​ថា ​ចិន​រីករាយ​ធ្វើជាដៃគូ​និងជា​មិត្តល្អ​ជាមួយ​សហរដ្ឋអាមេរិក ​ហើយរំពឹង​ថា ​ភាគី​អា​មេ​​រិក​នឹង​ប្រើក្រសែភ្នែកត្រឹមត្រូវ​ទៅមើល​ផ្លូវអភិវឌ្ឍន៍​និង​គោលបំណងអភិវឌ្ឍន៍​របស់​ចិន ​។​ ​នៅពេល​ជួបសន្ទនាតាមទូរស័ព្ទ​ជាមួយ​លោកត្រាំ​​លើក​នេះ ​លោក​ប្រធាន​រដ្ឋចិន ​Xi ​Jin​ping ​បាន​លើកឡើង​ថា ​ចិន​និងសហរដ្ឋអាមេរិក​មាន​”ផលប្រយោជន៍រួម​យ៉ាង​ទូលំ​ទូលាយ​និ​ង​លំហ​សហប្រតិប​ត្តិការ​ដ៏​ធំធេង” ​”ភាគីទាំងពីរ​អាច​ជួយគ្នា​ទៅវិញទៅមក​និង​សម្រេច​បា​ន​នូវ​វិបុលភាពរួម” ​។
ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​គឺជា​បញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា​។ទោះ​បី​ជា​មាន​ការខ្វែងគំនិតគ្នា​និង​ជម្លោះ​ខ្លះ​រវាងចិន​និងសហរដ្ឋអាមេរិក​ក៏​ដោយ ​ក៏​ប៉ុន្តែ​ធាតុ​ពិត​នៃ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​និង​សង្គ្រាមពាណិជ្ជកម្ម​រវាង​ភាគីទាំងពីរ ​គឺ ​ផ្តល់ផល​ប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក​និងឈ្នះ-ឈ្នះ ​។ ​ក្នុងនាមជា​អង្គភាព​សេដ្ឋកិច្ច​ធំ​ទាំងពីរ​លើ​ពិភពលោក ​ទំហំពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​មានចំនួន​លើសពី ​៦៦០ ​ប៊ីលាន​ដុ​ល្លា​រ​​អាមេរិក ​ហើយ​ទំហំវិនិយោគ​ទៅវិញទៅមក​មានចំនួន​លើសពី ​២៦០ ​ប៊ីលាន​ដុល្លារ​អា​មេ​រិក​ ​ដោយឡែក​ក្នុងរយៈពេល ​១១ ​ខែ​ដើមឆ្នាំ ​២០២៤ ​ទំហំពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​បា​នកើនឡើង ​២,៩ ​ភាគរយ​បើប្រៀបធៀបនឹងរយៈពេលដូចគ្នា​នៃ​ឆ្នាំមុន ​សហ​គ្រាស​អា​មេ​រិក​​នៅ​ចិន​ចំនួន​ជាង ​៧ ​ម៉ឺន​សហគ្រាស​សម្រេច​បាន​នូវ​ប្រាក់ចំណេញប្រចាំឆ្នាំ ​គឺ ​៥០ ​ប៊ីលា​ន​​ដុល្លារអាមេរិក ​។ល។ ​យោងតាម​របាយការណ៍​ពីរ​ច្បាប់​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ក្រុ​ម​ប្រឹក្សាចិន​សម្រាប់​ការជំរុញ​ពាណិជ្ជកម្មអន្តរជាតិ​និង​សភាពាណិជ្ជកម្ម​ចិន​នៅ​អាមេរិក​កាល​ពី​ឆ្នាំមុន​បង្ហាញថា ​សហគ្រាស​អាមេរិក​មានសុទិដ្ឋិនិយមបំផុត​ចំពោះ​ទី​ផ្សារ​ចិន ​ហើយ​ស​ហ​​គ្រាស​ចិន​ក៏​បាន​ចាត់ទុក​ការ​ធ្វើអាជីវកម្ម​យ៉ាងស៊ីជម្រៅ​នៅ​ក្នុង​ទី​ផ្សារ​អា​មេរិក​ជា​គោ​ល​ដៅ​ផងដែរ ​។
លើសពីនេះ​ទៅទៀត ​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​ក៏​មាន​ផលប្រយោជន៍រួម​និង​ត​ម្រូវ​កា​រ​​ខាង​កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ​ក្នុង​វិស័យជាច្រើន​ដូចជា ​ថាមពល ​បច្ចេ​ក​វិ​ទ្យា ​ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ​ការអនុវត្តច្បាប់ ​បម្រែបម្រួលអាកាសធាតុ​និង​ការ​ផ្លាស់​ប្តូរ​​រវាង​ប្រជាជន​និងប្រជាជន​ជាដើម​ផងដែរ ​។ ​ការជំរុញការស្តារឡើងវិញ​នៃ​សេដ្ឋកិច្ច​ពិ​ភ​ព​លោក​និង​ការដោះស្រាយ​បញ្ហា​ចំណុចក្តៅ​អន្តរជាតិ​និង​ក្នុងតំបន់​ក៏មិនអាច​ឃ្លាត​ពី​កិច្ច​ស​ម្រ​ប​សម្រួល​និង​កិច្ចសហប្រតិបត្តិការ​រវាងចិន​និង​សហរដ្ឋអាមេរិក​ផង​ដែរ ​។

ជាការពិតណាស់ ​ចិន​និង​សហរដ្ឋអាមេរិក​មានសភាពការណ៍ជាតិ​ខុសៗ​គ្នា​ដែល​មិន​អា​ច​​ជៀសវាង​ពី​ការកើតមាន​ការខ្វែងគំនិតគ្នា​ខ្លះ ​។ ​តើត្រូវដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​តាម​រ​បៀ​បណា ​? ​មូលហេតុគន្លឹះ​គឺត្រូវ គោរព​ផល​ប្រយោជន៍​ស្នូល​រៀង​ខ្លួន​ ក៏​ដូច​ជា​បញ្ហា​ធំ​និង​សំខាន់​ដែល​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា​។ ​ក្នុងអំឡុងពេល​កិច្ចជំនួប​ប្រមុខរដ្ឋ​ចិន-អាមេរិក​កាល​ពី​ខែវិច្ឆិកា ​ឆ្នាំមុន ​ប្រទេសចិនបានលើកឡើងយ៉ាងច្បាស់ថា ​ភាគី​ចិន​បាន​និង​កំពុង​ប្រ​កាន់​ខ្ជាប់”ការមិនកែប្រែបួនចំណុច”​ក្នុង​ការអភិវឌ្ឍទំនាក់ទំនង​ជា​មួយ​ភាគី​អាមេរិក ​ទន្ទឹមនឹង​នេះ​ ​ភាគីចិន​ក៏​បានកំណត់​ខ្សែបន្ទាត់ក្រហមចំនួន​បួន ​គឺ ​បញ្ហា​តៃវ៉ាន់ ​ប្រជា​ធិ​បតេយ្យ​និង​សិ​ទ្ធិ​​មនុស្ស ​មាគ៌ាអភិវឌ្ឍន៍​និង​ប្រព័ន្ធច្បាប់​ព្រមនិង​សិទ្ធិ​អភិវឌ្ឍន៍ ​។ ​ភាគី​អាមេ​រិក​គួរ​យោគ​យ​ល់​ដោយគ្រប់ជ្រុងជ្រោយ​និងត្រឹមត្រូវ​ចំពោះ​គោល​ជំហរ​របស់ភាគីចិន​ដើម្បី​ដើរ​ស្រប​តាម​ទិ​ស​ដៅតែមួយ​ជាមួយ​ភាគីចិន ​។
រំលឹកឡើងវិញនូវប្រវត្តិសាស្រ្តជាង ​៤៦ ​ឆ្នាំ​បន្ទាប់ពីចិននិងអាមេរិកបង្កើតទំនាក់ទំនង​ការ​ទូត​មក ​ស្ថានការណ៍អន្តរជាតិ​និងទំនាក់ទំនងរវាងប្រទេសទាំងពីរ​សុទ្ធតែ​កើតមានបម្រែ​ប​ម្រួ​ល​យ៉ាង​ខ្លាំង ​តែ​ការពិតជាក់ស្តែងជាមូលដ្ឋានមួយ​មិនដែលកែប្រែបាន​ទេ ​ពោល​គឺ ​បើ​ប្រ​ទេស​ទាំង​ពីរ ​ចិននិងអាមេរិកមានទំនាក់ទំនងល្អ ​នោះនឹងនាំមកនូវផលប្រយោជន៍ដល់​ប្រ​ទេ​ស​ទាំង​ពីរ ​តែបើបដិបក្ខគ្នាវិញ ​នោះនឹងរងការខាតបង់ទាំងសងខាង ​។ ​បច្ចុប្បន្ន​នេះ ​ទំ​នាក់​​ទំនង​រវាង​ចិន​និង​អាមេរិក​មាន​ការ​ចាប់​ផ្តើម​ថ្មី ​បើ​ប្រកាន់ខ្ជាប់​នូវ​ការ​ដឹកនាំ​ជា​យុទ្ធ​សា​ស្ត្រ​​​នៃ​ការទូត​ប្រមុខ​រដ្ឋ ​អនុវត្ត​ឱ្យបាន​ល្អ​នូវ​គំនិតឯកភាពរួមដ៏សំខាន់​របស់​ភាគី​ទាំង​ពីរ ​នោះ​​ចិន​និង​សហរដ្ឋអាមេរិក​ក៏​នឹង​ជំរុញ​ទំនាក់ទំនងទ្វេភាគី​ឱ្យ​សម្រេច​បាន​នូវ​ទី​ចាប់​ផ្តើម​ដ៏​ល្អប្រសើរ​ដើម្បី​ដើរតាមផ្លូវរួមរស់ជាមួយគ្នា​ដ៏ត្រឹមត្រូវរវាងចិន​និង​អាមេរិក​ក្នុង​យុគ​សម័យ​ថ្មី ​៕

អត្ថបទដែលជាប់ទាក់ទង