**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

អគ្គលេខាធិការដ្ឋានរដ្ឋសភា បាននិងកំពុងពន្លឿនការងារអភិវឌ្ឍន៍ស្ថានប័នរដ្ឋសភា ទៅជាសភាឌីជីថល

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បាននិងកំពុងពន្លឿនការងារអភិវឌ្ឍន៍ស្ថានប័នរដ្ឋសភា ទៅជាសភាឌីជីថល ស្របតាមគោលដៅនិងចក្ខុវិស័យក្នុងការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនិងប្រសិទ្ធផលការងាររបស់រដ្ឋសភា បម្រើប្រទេសជាតិនិងប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។

ក្នុងការអភិវឌ្ឍស្ថាប័នរដ្ឋសភាទៅជាសភាឌីជីថលនេះ ក្រុមការងារមួយត្រូវបានបង្កើតឡើងដែលមានឯកឧត្ដម ឃួន ដាវិត ជាប្រធាន និងបានកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ទាំងការងារបច្ចេកទេសនិងខ្លឹមសារ។

ក្រុមការងារនេះក៏បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ អំពីដំណើរការនៃការរៀបចំអភិវឌ្ឍរដ្ឋសភាជាសភាឌីជីថល នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដែលដឹកនាំកិច្ចប្រជុំកិច្ចប្រជុំដោយ ឯកឧត្តម ឃួន ដាវិត និង ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដែលជាអគ្គលេខាធិការរងរដ្ឋសភា។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឃួន ដាវិត បានលើកឡើងថា នៅក្នុងរយៈពេលប្រមាណជា៨ខែមកនេះ ក្រុមការងារបានសម្រេចលទ្ធផលសំខាន់ៗមួយចំនួនធំ ក្នុងការអភិវឌ្ឍន៍រដ្ឋសភាកម្ពុជា ទៅជា សភាឌីជីថល។

ឯកឧត្តម ឃួន ដាវិត បានបញ្ជាក់ថា ក្រុមការងារបានសម្រេចមួយជំហ៊ានធំលើបញ្ហាបច្ចេកទេស។ក្រោយពីបានសិក្សាដកស្រង់បទពិសោធន៍ នៅបណ្តាប្រទេសមួយចំនួនទំាងក្នុងតំបន់និងអឺរ៉ុប រូមមាន ដូចជានៅរដ្ឋសភាប្រទេសសិង្ហបុរី រដ្ឋសភាសាធារណរដ្ឋកូរ៉េ រដ្ឋសភាប្រទេសថៃ រដ្ឋសភាប្រទេសវៀតណាម និងរដ្ឋសភាប្រទេសបារាំង ជាដើមនោះ ក្រុមការងារសភាឌីជីថល(E- Parliament) របស់រដ្ឋសភាកម្ពុជា បានធ្វើកិច្ចសហការជាមួយក្រសួងស្ថាប័នរដ្ឋពាក់ព័ន្ធនិងក្រុមហ៊ុនឯកជនមួយចំនួន លើការបំពាក់សម្ភារៈបច្ចេកទេស ។

ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធី Software បានកំពុងដំណើរដោយយកចិត្តទុកដាក់និងដោយរលួន។ ការងារ Software ដែលរហូតមកដល់ពេលនេះបានបញ្ចប់ការកំណត់ Customize ដែលជាផ្នែកសំខាន់មួយ ហើយការងារ Software នេះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

ផ្តើមអញ្ជើញដឹកនាំស្ថាប័នរដ្ឋសភានីតិកាលទី៧នេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានដាក់ចេញនូវផែនការធ្វើកំណែទម្រង់ស្ថាប័នស៊ីជម្រៅ មានការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ធ្វើកំណែទម្រង់ហិរញ្ញវត្ថុសធារណៈ ដើម្បីប្រសិទ្ធភាពនិងប្រសិទ្ធផលការងាររបស់រដ្ឋសភា នៅក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។

នៅក្នុងនោះសម្តេចក៏បានផ្តល់អាទិភាពលើការអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភា ទៅជាស្ថាប័នសភាឌីជីថល ស្របតាមការរីកចម្រើនរបស់សង្គមជាតិ និងគោលនយោបាយរាជរដ្ឋាភិបាលនិងបច្ចេកវិទ្យាផងដែរ។សភាឌីជីថល ត្រូវគេរំពឹងថានឹងជំរុញប្រសិទ្ធភាពការងាររដ្ឋសភា កាន់តែលឿនរហ័ស និងតម្លាភាព និងសមធម៌។

ឯកឧត្តម ឃួន ដាវិត បានមានប្រសាសន៍ឱ្យដឹងថា ដើម្បីសម្រេចបាននូវផែនការ តាមការចង្អុលបង្ហាញ របស់សម្តេចប្រធានរដ្ឋសភា។ កន្លងមកថ្មីៗនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញទៅសិក្សាស្វែងយល់អំពីប្រព័ន្ធអនុវត្តការងារសភាឌីជីថលនៅប្រទេសជាច្រើននៅក្នុងនោះមាននៅរដ្ឋសភាប្រទេសបារាំងមួយដែរ។

ភាគីបារាំងបានសន្យាជួយរដ្ឋសភាកម្ពុជាក្នុងការកសាងសមត្ថភាព ការពិគ្រោះយោបល់ផ្នែក បច្ចេកវិទ្យាក៏ដូចជាបានផ្តល់ទស្សនាទានលើការរៀបចំកម្មវិធី(Program)សភាឌីជីថលនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម បានលើកឡើងថា រដ្ឋសភាបារំាងបានចែករំលែកចំណេះដឹងនិងបានពន្យល់អំពីប្រព័ន្ធអនុវត្តការងាររបស់ សភាឌីជីថល ដែលក្នុងនោះមានការគ្រប់គ្រង App, ការគ្រប់គ្រង Software វិធីសាស្ត្រធ្វើការរបស់តំណាងរាស្ត្រ និងការគ្រប់គ្រងធនធានមនុស្ស ជាដើម។

តាមការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមការងារ និងដោយមានការគំាទ្រ ការលើកទឹកចិត្តពីសម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងថ្នាក់ដឹកនាំរដ្ឋសភាគ្រប់លំដាប់ថ្នាក់ ឯកឧត្តម ឃួន ដាវិត និងឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ មានសុទិដ្ឋិនិយមថា មិនយូរទេ រដ្ឋសភាកម្ពុជានឹងប្រែក្លាយជាសភាឌីជីថល ដូចសភាបណ្តាប្រទេសជឿនលឿននៅក្នុងសកលលោក។ ប្រការនេះក៏ជាមោទនភាពមួយរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសការទទួលបានសេវាពីតំណាងរាស្រ្តរបស់ប្រជាពលរដ្ឋ មានកាន់តែច្រើន រហ័សនិងប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង