**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

កម្ពុជា-ចិនរៀបចំកម្មវិធីសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិននៅ ភូមិតានន ឃុំដូង ស្រុកបាទី

តាកែវ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល , មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងវិទ្យុមិត្តភាពកម្ពុជា-ចិននាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានសហការគ្នារៀបចំកម្មវិធីសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិននៅស្នាក់ការអគារពហុបំណងភូមិគំរូកាត់បន្ថយភាពក្រីក្រ កម្ពុជា-ចិន ស្ថិតនៅភូមិតនន ឃុំដូង ស្រុកបាទីខេត្តតាកែវ។ កម្មវិធីនេះមានអ្នកពាក់ព័ន្ធចូលរួមប្រមាណ១០០នាក់ រួមមាន អភិបាលនៃគណៈអភិបាលស្រុកបាទី ប្រធានក្រុមប្រឹក្សាស្រុកបាទី កងកម្លាំងទាំង៣ប្រភេទ មេឃុំ-ដូង មន្ត្រីរាជការ កម្មករ-កម្មការិនី សិស្ស ប្រជាជនរស់នៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ និងមិត្តចិន ។
ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម ជា ពៅ អគ្គលេខាធិការរងបានថ្លែងថា ក្រោមម្លប់សុខសន្តិភាពយ៉ាងពេញបរិបូណ៍ និងក្រោមទម្រមិត្តដែកថែបរវាងកម្ពុជានិងចិន វេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ បានរួមគ្នាជ្រើសរើសយកភូមិតាននជាភូមិគំរូមិត្តភាពកម្ពុជា-ចិនក្នុងការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តមបន្តថា ការរៀបចំកម្មវិធីសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីចិននាថ្ងៃនេះ ជាសក្ខីភាពនៃចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសយើងទាំងពីរដែលតែងតែសាទរគ្នាទៅវិញទៅមក រៀនសូត្រពីគ្នា និងចែករំលែកក្តីស្រឡាញ់ជាមួយគ្នា។ តាមរយៈពិធីនាថ្ងៃនេះក៏ជាសញ្ញាណវិជ្ជមាននៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបំពេញបាននូវតម្រូវការជាមូលដ្ឋានជូនដល់ប្រជាជនកម្ពុជា។
លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានយល់ ស្របជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលថា ភូមិតាននជាស្ពានទំនាក់ទំនងប្រជាជនកម្ពុជានិងប្រជាជនចិន ដោយសារតែទទួលបានការគាំទ្រនិងសហការយ៉ាងជិតស្និទ្ធជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលលើការអនុវត្តគម្រោងនៅភូមិតានន ទើបក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកបានជួយរួមចំណែកប្រែក្លាយមុខមាត់របស់ភូមិតាននដោយទទួលបាននូវអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង។ ជាក់ស្តែងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំម្សាញ់ គឺជាការប្រមូលផ្តុំនូវកម្លាំងសាមគ្គីរវាងសង្គមស៊ីវិល និងប្រជាជននៃប្រទេសយើងទាំងពីរក្នុងការចូលរួមកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។
កញ្ញា Yao Shiya នាយិកាវិទ្យុមិត្តភាពកម្ពុជា-ចិន បានសាទរនឹងសមិទ្ធផលនានាដែលប្រជាជនភូមិតាននសម្រេចបានតាមរយៈភាពរឹងមាំនៃកិច្ចសហការរវាងសង្គមស៊ីវិលប្រទេសយើងទាំងពីរ ហើយកញ្ញាបានវាយតម្លៃខ្ពស់ចំពោះប្រជាជនកម្ពុជាដែលបានយល់ដឹងយ៉ាងច្បាស់លាស់ពីពិធីបុណ្យចូលឆ្នាំចិន។
លើសពីនេះ កញ្ញានឹងប្រើប្រាស់វិទ្យុមិត្តភាពកម្ពុជា-ចិនចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយពីកសិផលរបស់អ្នកភូមិតាននដល់អតិថិជនគោលដៅ ដើម្បីរួមចំណែកបន្ថែមទៀតដល់ការលើកកម្ពស់ជីវភាពរស់នៅកាន់តែធូធារដល់អ្នកភូមិតានន។
ក្នុងនាមរដ្ឋបាលស្រុកបាទី និងក្នុងនាមអ្នកភូមិតាននដែលពោរពេញដោយក្តីសប្បាយរីករាយ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី បានចាត់តុកការរៀបចំកម្មវិធីនាថ្ងៃនេះជាការគូសរំលេចនូវមនោសញ្ចេតនារីករាយរួមគ្នា ហើយលោកក៏បានសាទរដល់ពេលដំណាលគ្នានៃពិធីបុណ្យចូលឆ្នាំចិន និង ក្រម៉ាខ្មែរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការUNESCO កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤កន្លងមក៖ «ការរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំចិននៅភូមិតានន ដែលជាភូមិគំរូដែលមិត្តចិនបានជួយគាំទ្រ និងអភិវឌ្ឍន៍ នេះ គឺជារឿងល្អ និងជាការផ្លាស់ប្តូរវប្បធម៌គ្នារវាងកម្ពុជា និងចិនជាពិសេសរិតចំណងមិត្តភាពកម្ពុជាចិន។ ខ្ញុំសង្ឃឹមថា ភាគីចិននឹងជួយអភិវឌ្ឍន៍នៅភូមិតាននឱ្យរីកចម្រើនថែមទៀត »
ជាមួយគ្នានេះ អ្នកចូលរួមទាំងអស់បានបង្ហាញការស្វាគមន៍ ចំពោះការរៀបចំពិធីអបអសាទរបុណ្យចូលឆ្នាំចិននេះ ព្រោះវាជាការផ្លាស់ប្តូរនូវវប្បធម៌ និងរិតចំណងមិត្តភាពកម្ពុជាចិនកាន់តែរឹងមាំថែមទៀត។
សូមបញ្ជាក់ថា កម្មវិធីសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិននៅពេលនោះ គឺមានរៀបចំដូចជា៖ បិតសារជូនពរដែលចារនៅលើក្រដាសពណ៌ក្រហមនៅលើនិងអមទ្វារ , ខ្ចប់គាវ, វប្បធម៌តែ, ការស្លៀកសម្លៀកបំពាក់បុរាណចិន, ការលេងអុក និង ការទទួលអក្សរសិរិមង្គលជាដើម៕

អត្ថបទដែលជាប់ទាក់ទង