**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

សម្តេច ហេង សំរិន ជំរុញដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ និងយុវជនគ្រប់រូបឱ្យបន្តផ្សព្វផ្សាយកម្មវិធីអប់រំ សុខភាព សីលធម៌ និងគុណធម៌ ឱ្យបានទូលំទូលាយ និងបង្កើតស្មារតីស្រឡាញ់បរិស្ថានធម្មជាតិ

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីមួយខ្នង កម្ពស់២ជាន់ មាន១៦បន្ទប់ នៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសមាជិកសមាជិការ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបប្រមាណ ៤ពាន់នាក់។

សម្តេចអគ្គមហាពញាចក្រី បានកោតសរសើរចំពោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ដែលបានផ្តួចផ្តើមកសាងអគារសិក្សាដ៏ទំនើប និងស្រស់ស្អាតនេះឡើង ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងរួមចំណែកអភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។

មានមតិសំណេះសំណាលទៅកាន់អង្គពិធី សម្តេចបានរំលឹកដល់គុណូបការៈឥស្សរជនជាតិជាន់ខ្ពស់គ្រប់រូប ក៏ដូចជាឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធមិត្តទាំងអស់របស់សម្តេច ដែលតស៊ូប្រគៀកស្មា បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីរំដោះជាតិមាតុភូមិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ នៅថ្ងៃទី៧ មករា ១៩៧៩ និងបានបន្តអភិវឌ្ឍប្រទេសជាតិមានភាពជឿនលឿន មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងពេញផ្ទៃប្រទេស បានដូចសព្វថ្ងៃនេះ។

សម្តេចបានអំពាវនាវបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ ក្មួយៗ ចៅៗសិស្សានុសិស្ស ត្រូវរួបរួមសាមគ្គីគ្នា ការពារឱ្យខានតែបាននូវសុខសន្តិភាព និងត្រូវប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយមអគតិមួយចំនួនដែលតែងតែនិយាយអុចអាល បំភ្លើសបំភ្លៃការពិត មួលបង្កាច់រាជរដ្ឋាភិបាល ក្នុងគោលបំណងនាំយកបដិវត្តពណ៌ និងភ្លើងសង្គ្រាមចូលមកកម្ពុជាសារជាថ្មីម្តងទៀត។

ជាចុងក្រោយ សម្តេចបានជំរុញដល់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងយុវជនគ្រប់រូបឱ្យបន្តផ្សព្វផ្សាយកម្មវិធីអប់រំ សុខភាព សីលធម៌ និងគុណធម៌ ឱ្យបានទូលំទូលាយ និងបង្កើតស្មារតីស្រឡាញ់បរិស្ថានធម្មជាតិ។ មាតាបិតាគ្រប់រូប ត្រូវបញ្ជូនកូនគ្រប់អាយុ ឱ្យបានចូលសាលារៀនគ្រប់ៗគ្នា, អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ គិតគូរដល់ពលរដ្ឋគ្រប់កាលៈទេសៈ និងបម្រើសេវាមូលដ្ឋាន និងសេវាចាំបាច់នានា ប្រកដោយប្រសិទ្ធភាព តម្លាភាព និងស្មោះត្រង់។ ប្រជាពលរដ្ឋ លោកគ្រូអ្នក អ្នកគ្រូ ត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្តកិច្ច ដើម្បីលុបបំបាត់អំពើអបាយមុខ គ្រប់ប្រភេទ មានដូចជា ល្បែងស៊ីសងគ្រប់ទម្រង់ គ្រឿងញៀន អសន្តិសុខសង្គម និងក្រុមក្មេងស្ទាវ ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង