អាជ្ញាធរជាតិអប្សរា ជូនដំណឹងពីការបិទចរាចរណ៍បណ្តោះអាសន្ន នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំទិវាសរសេរតាមអានលើកទី២ «សំណេរអង្គរ»

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូណដំណឹងស្ដីពីការបិទចរាចរណ៍បណ្តោះអាសន្ននៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំទិវាសរសេរតាមអានលើកទី២ «សំណេរអង្គរ» ។
តាមរយៈសេចក្តីជូនដំណឹងនេះ អាជ្ញាធរជាតិអប្សរា ក៏បានគូសបញ្ជាក់ថា «អាជ្ញាធរជាតិអប្សរានឹងបិទការធ្វើចរាចរណ៍នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ចាប់ពីរសៀលថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតជូនក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងស្ថាប័នពាក់ព័ន្ធរៀបចំទិវាសរសេរតាមអានលើកទី២ «សំណេរអង្គរ» ក្នុងគោលបំណង ចូលរួម ចំណែកផ្សព្វផ្សាយ និងលើកកម្ពស់អក្សរសាស្ត្រខ្មែរ» ។
ក្នុងអំឡុងពេលនៃការបិទចរាចរណ៍ខាងលើនេះ ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ អាចប្រើប្រាស់ស្ពានបណ្តែតទឹកជាបណ្តោះអាសន្ន សម្រាប់ការចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត ៕

