**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

រដ្ឋាភិបាលកោះតៃវ៉ាន់ អនុវត្តទោសប្រហារជីវិតជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល៥ឆ្នាំ ខណៈធ្វើឱ្យក្រុមសិទ្ធិមនុស្ស និងអឺរ៉ុបស្រងាកចិត្ត និងខកចិត្តជាខ្លាំង

 

តៃប៉ិ៖ រដ្ឋាភិបាលកោះតៃវ៉ាន់ បានអនុវត្តទោសប្រហារជីវិតជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំឆ្នាំ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១៧ ខែមករា ខណៈការណ៍នេះធ្វើឱ្យក្រុមសិទ្ធិមនុស្ស និងសហភាពអឺរ៉ុបស្រងាកចិត្ត និងខកចិត្តជាខ្លាំង ហើយថែមទាំងបានអំពាវនាវឱ្យរដ្ឋាភិបាលកោះតៃវ៉ាន់ ផ្អាកជាបន្ទាន់នៃការកាត់ទោសប្រហារជីវិត។

ទោះបីកោះតៃវ៉ាន់មានឈ្មោះជាដែនដីប្រជាធិបតេយ្យសេរីបំផុតរបស់អាស៊ីក៏ដោយ ក៏ទោសប្រហារជីវិតនៅតែត្រូវបានអនុវត្ត ទោះបីជាមួយរយៈចុងក្រោយនេះ កោះតៃវ៉ាន់កម្រនឹងយកច្បាប់កាត់ទោសប្រហារជីវិតមកអនុវត្តក៏ដោយ នោះក៏ព្រោះតែឧក្រិដ្ឋកម្មនៃអំពើហិង្សារបស់ឧក្រិដ្ឋជននៅមានកម្រិតទាប។ កាលពីខែកញ្ញាឆ្នាំមុន តុលាការធម្មនុញ្ញកោះតៃវ៉ាន់បានសម្រេចថា ទោសប្រហារជីវិតមានលក្ខណៈធម្មនុញ្ញ ប៉ុន្តែសម្រាប់តែឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតតែប៉ុណ្ណោះ ជាមួយនឹងការត្រួតពិនិត្យផ្លូវច្បាប់យ៉ាងម៉ត់ចត់បំផុត បន្ទាប់ពីបានពិចារណាលើញត្តិប្រហារជីវិត ដែលនាំឱ្យមនុស្ស៣៧នាក់ត្រូវអស់អាយុសង្ខារ។

ក្រសួងយុត្តិធម៌កោះតៃវ៉ាន់ អះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ហ័ង លីនកៃ (Huang Lin-kai) ដែលត្រូវបានប្រហារជីវិតនៅមជ្ឈមណ្ឌលឃុំឃាំងក្រុងតៃប៉ិ ក្រោយត្រូវបានតុលាការកាត់ទោសប្រហារជីវិត កាលពីឆ្នាំ២០១៧ ពីបទឃាតកម្មកាលពីឆ្នាំ២០១៣ លើអតីតមិត្តស្រី និងម្តាយរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ លោក ហ័ង ​ក៏​បាន​ចាប់​រំលោភ​អតីត​សង្សារ​របស់​លោកផងដែរ។ ក្រសួងសមីបានអះអាងថា ការអនុវត្តទោសប្រហារជីវិតលើលោក ហ័ង គឺស្របទៅនឹងចេតនានៃសេចក្តីសម្រេចខែកញ្ញាឆ្នាំមុនរបស់តុលាការធម្មនុញ្ញ ព្រោះឧក្រិដ្ឋកម្មរបស់លោកគឺ«ពិតជាអមនុស្សធម៌ និងកាចសាហាវឃោរឃៅយង់ឃ្នងបំផុត»។

ជុំវិញរឿងរ៉ាវរៀបរាប់ខាងលើ សហភាពអឺរ៉ុបបានអំពាវនាវឱ្យកោះប្រជាធិបតេយ្យតៃវ៉ាន់ អនុវត្ត និងផ្អាកទោសប្រហារជីវិត និងបន្តគោលនយោបាយជាប់លាប់ឆ្ពោះទៅរកការលុបបំបាត់ទាំងស្រុងនូវទោសប្រហារជីវិត ខណៈទោស​ប្រហារ​ជីវិត​នេះ ​គឺ​ជា​ការ​វិវឌ្ឍ​ដ៏​គួរ​ឱ្យ​រន្ធត់ និង​ឃោរឃៅ​មួយ។ ទន្ទឹមនឹងនោះ ក្រុមសិទ្ធិមនុស្សសម្ព័ន្ធភាពកោះតៃវ៉ាន់ ដើម្បីបញ្ចប់ការកាត់ទោសប្រហារជីវិត បានអះអាងថា ទោសប្រហារជីវិតនឹងធ្វើឱ្យសង្គមកាន់តែបង្ហូរឈាម។ សូមរំឭកថា កោះតៃវ៉ាន់បានប្រហារជីវិតមនុស្សម្នាក់ចុងក្រោយនៅក្នុងខែមេសា ឆ្នាំ២០២០ ដោយការណ៍នោះ រងនូវការប្រមាថ និងស្តីបន្ទោសពីសហភាពអឺរ៉ុបជាខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង