**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ

កម្ពុជាអបអរការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៥

បើទោះបីជាថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីចិន មិនទាន់មកដល់ក៏ដោយ បណ្តាក្រសួង ស្ថាប័ននានានៅកម្ពុជា បានសហការជាមួយភាគីចិន រៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ រវាងកម្ពុជានិងចិន ដើម្បីចូលរួមអបអរការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ឆ្នាំ២០២៥ ដែលនឹងឈានចូលមកដល់ នាសប្តាហ៍ទី៤ នៃ ខែមករានេះ។

មានប្រសាសសន៍ ក្នុងពេលបើកកម្មវិធី ដែលរៀបចំឡើងក្នុងផ្សារទំនើបជីបម៉ុង ២៧១ នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា នៅសល់ពេលប្រមាណ១០ថ្ងៃ ខាងមុខនេះ នឹងឈានដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន បង្ហាញពីការលាឆ្នាំចាស់ នាំមកនូវសំណាងល្អ និង សុភមង្គល ក្នុងឆ្នាំថ្មី។ ឯកឧត្តមបានបន្តថា កម្មវិធីនេះ រៀបចំយ៉ាងល្អ បង្ហាញពីបរិយាកាសអបអរសាទរឆ្នាំថ្មី ប្រកបដោយអត្ថន័យ ក្នុងការបើកទំព័រថ្មីមួយ សម្រាប់ការអបអរសាទរ ឆ្នាំ២០២៥។

«សូមយើងទាំងអស់គ្នា អបអរពិធីបុណ្យចូលឆ្នាំថ្មី ចែករំលែកនូវសេចក្តីរីករាយនៃពិធីចូលឆ្នាំថ្មី ដើម្បីមានចំណាប់អារម្មណ៍ជាក់ស្តែង សម្រាប់ចំណងមិត្តភាព យ៉ាងជ្រាលជ្រៅ រវាងប្រទេសយើងទាំងពីរ»

ឯកឧត្តមបានបន្តថា «ឆ្នាំម្សាញ់ ឬ ឆ្នាំពស់ មានន័យថា បញ្ញាឆ្លាសវៃ បើតាមវប្បធម៌ចិន»

ឯកឧត្តម បានរម្លឹកថា កាលពីចុងឆ្នាំ២០២០ ពិធីបុណ្យចូលឆ្នាំថ្មីចិនត្រូវបានដាក់បញ្ជូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលបង្ហាញច្បាស់ថា បុណ្យចូលឆ្នាំថ្មីចិន បានក្លាយជាបុណ្យចូលឆ្នាំ ទូទាំងពិភពលោក។

«តាមការស្ទង់មតិ នៅជុំវិញពិភពលោក មានប្រទេសចំនួន២០បានអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ជាថ្ងៃឈប់សម្រាកផ្លូវការ ហើយមានប្រជាជន ១ភាគ៥ ទូទាំងពិភពលោកបានអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីចិន..សម្រាប់កម្ពុជា ក៏មានពិធីអបអរសាទរផងដែរ ជាពិសេស ការលោត មុងសាយចិន មានគ្រប់ទីកន្លែង ក្នុងរដូវកាលបុណ្យចូលឆ្នាំចិន ម្តងៗ»

ការណ៍នេះ ត្រូវបានឯកឧត្តម ចាត់ទុកថា ពិធីបុណ្យចូលឆ្នាំថ្មីចិន គឺជាពិធីបុណ្យសម្រាប់ជនជាតិចិន និង ជនជាតិកម្ពុជា ហើយជាការបង្ហាញយ៉ាងសំខាន់ ចំពោះចំណងមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការដាក់បញ្ជូលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាសម័យប្រជុំ លើកទី១៩ នៃគណៈកម្មការអន្តររដ្ឋាភិបាល បានបញ្ជាក់ឲ្យឃើញនូវតម្លៃវប្បធម៌ ប្រពៃណី នៃការរួមគ្នា ថែរក្សាមរតក ដែលមនុស្សជាតិបានបង្កើត និងប្រតិបត្តិ។

លោកជំទាវបន្តថា កម្មវិធីផ្លាស់ប្តូរវប្បធម៌ រវាងកម្ពុជានិងចិនដើម្បីចូលរួមអបអរការមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ឆ្នាំ២០២៥ នាពេលនេះ គឺជាសកម្មភាពបន្ថែម ចូលរួមដល់ការលើកស្ទួយចំណងមិត្តភាព រវាងប្រជាជាតិទាំងពីរ និងជំរុញឲ្យប្រជាជនទាំងពីរ មានឱកាស អាចស្វែងយល់បន្ថែម និងបង្កើនទំនាក់ទំនង រវាងគ្នានិងគ្នា ដោយយកសិល្បៈជាគោល ស្របតាមគោលនយោបាយ របស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ។

«កម្ពុជានិងចិនមានចំណងមិត្តភាពជាប្រពៃណី ដែលបានចាប់ផ្តើមរាប់ពាន់ឆ្នាំមកហើយ ហើយក៏មានវប្បធម៌ អរិយធម៌ ដ៏ចំណាស់ រៀងៗខ្លួន»

លោកជំទាវបានបន្តថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់កម្រិតសំខាន់មួយទៀត នោះ គឺសហគមជោគវាសនារួមគ្នា កម្ពុជា-ចិន ដែលត្រូវបានប្រកាស អំឡុងទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន កាលពីឆ្នាំ២០២៣ ហើយបានឈានដល់កម្រិតថ្មីមួយទៀត គឺ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព។ ទន្ទឹមនឹងនេះ ក្រោមទំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ប្រទេសទាំងពីរបានបន្តពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗ ក្នុងនោះដែរ វប្បធម៌ ត្រូវបានលើកកម្ពស់ ជាពិសេស ការតភ្ជាប់ រវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះ ក្នុងការកសាងសហគមវាសនារួម តាមរយៈការរួមរស់ជាមួយគ្នា ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។

លោកជំទាវបានគូសបញ្ជាក់ថា កម្មវិធី ក្រោមប្រធានបទ «រីករាយឆ្នាំម្សាញ់ ចិននិងកម្ពុជាអបអរ រួមគ្នា» នាពេលនេះ គឺជាសក្ខីភាពថ្មីមួយ បង្ហាញពីការបន្តរឹតចំណងមិត្តភាព ចំណងវប្បធម៌ដ៏ជ្រាលជ្រៅ រវាងប្រជាជនកម្ពុជានិងចិន។

លោកជំទាវជឿជាក់ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែអបអរសារទរវប្បធម៌ចិន ប៉ុណ្ណោះទេ ប៉ុន្តែ បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នា ទៅវិញទៅមក រវាងវប្បធម៌នៃប្រទេសទាំងពីរ។

«ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួម ជាមួយប្រជាជនចិន និងបងប្អូនខ្មែរ ដែលមានសែស្រឡាយចិន ក្នុងការរៀបចំប្រារព្ធពិធីបុណ្យនិទាឃរដូវ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីចិន ២០២៥ តាមចន្ទគតិ ជាថ្ងៃ នៃការជួបជុំគ្រួសារ បងប្អូន ជិតឆ្ងាយ»។

គួរបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ១២ ខែមករា ឆ្នាំ២០២៥ ដោយមានការសម្តែងសិល្បៈ វប្បធម៌ និងអាហារ ឆ្ងាញ់ៗ ក្នុងបរិយាកាស យ៉ាងសប្បាយរីករាយ៕

អត្ថបទដែលជាប់ទាក់ទង