**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

ពលរដ្ឋម្នាក់ស្នើសុំអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះអនុវត្តសាលក្រម និងសាលដីការ ដោយវាស់វែងដីតាមគំនូសបង្ហាញទីតាំងតាមការសម្រេចរបស់តុលាការ ជៀសវាងចុះមកទីតាំងដីរបស់លោក

 

 

ភ្នំពេញ៖ លោកជូ ពុន ពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ បានទទូចស្នើសុំឲ្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលនឹងចុះអនុវត្តសាលក្រម និងសាលដីការនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ វាស់វែងរកទីតាំងដីតាមផែនទីឋានលេខាជាផែនទីគោល មានកំណត់នៅក្នុងប័ណ្ណទាំង៣ (ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុCVIII-0422, លេខ CVIII-0417, លេខ CVIII-0419) ដែលតុលាការទាំង៣ថ្នាក់បានសម្រេចឲ្យភាគីឈ្មោះ កែវ តាំ និងឈ្មោះពិន នង ឈ្នះក្តី។

ការស្នើរបស់លោក ជូ ពុន នាពេលនេះ ធ្វើឡើងបន្ទាប់ពីលោកបានឃើញលិខិតលេខ៖ ៤០៤ អ.យ.ក/២៤ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ស្នើមកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យសុំចាត់តាំងកងកម្លាំង១០រូប ចូលរួមអនុវត្តសាលក្រមរដ្ឋប្បវេណីរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលដីការដ្ឋប្បវេណីរបស់សាលាឧទ្ធរណ៍បាត់ដំបង និងតុលាការកំពូលនៅចំណុចភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

តាមលោក ជូ ពុន វិវាទដីរវាងឈ្មោះ កែវតាំ ឈ្មោះពិន នង និងរូបលោក នៅចំណុចភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កើតឡើងតាំងពីពាក់កណ្តាលឆ្នាំ២០១៦ ហើយភាគីវិវាទបានស្វះស្វែងរកដំណោះស្រាយ ទាំងនៅដែនសត្ថកិច្ចអាជ្ញាធរជំនាញ និងតាមផ្លូវតុលាការ។ យ៉ាងណាក៏ដោយការសម្រេចសេចក្តីទទួលបានលទ្ធផលខុសគ្នារវាងអាជ្ញាធរជំនាញ និងតុលាការ។

តាមលោក ជូ ពុន តុលាការទាំង៣ថ្នាក់ សម្រេចឲ្យដើមបណ្តឹងឈ្មោះ កែវ តាំ និងឈ្មោះពិន នង ឈ្នះក្តីសំអាងលើប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ CVIII-0422, លេខ CVIII-0417, លេខ CVIII-0419 ដែលកសាងនៅឆ្នាំ១៩៩៨ ដោយតុលាការយល់ថា ទីតាំងដីនៅក្នុងប័ណ្ណទាំង៣នេះ ត្រួតជាន់គ្នាជាមួយដីដែលលោកកំពុងកាន់កាប់  តែអាជ្ញាធរជំនាញដែលបានចុះស្រាវជ្រាវវាស់វែង និងផ្ទៀងផ្ទាត់ទីតាំងដីជាក់ស្តែង ផ្អែកតាមផែនទីឋានលេខាជាផែនទីគោល មានកំណត់នៅក្នុងប័ណ្ណរកឃើញថា ទីតាំងដីនៅក្នុងប័ណ្ណទាំង៣ នៅឆ្ងាយពីទីតាំងដីរបស់ឈ្មោះ ជូ ពុន ជាងមួយគីឡូម៉ែត្រ។

នៅក្នុងរបាយការណ៍ស្តីពីលទ្ធផលនៃការអង្គេតស្រាវជ្រាវវិវាទរវាងឧត្តមសេនីយ៍ត្រី ជូ ពុន និងឈ្មោះកែវ តាំ ឈ្មោះ ពិន នង របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធិសភា និងអធិការកិច្ច  ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ លោកថោង ស៊ីថា អតីតអនុប្រធានការិយាល័យភូមិបាលស្រុកអូជ្រៅ បានអះអាងថា ការកសាងប័ណ្ណនៅពេលនោះ គឺបណ្ណទាំងបីខាងលើបានកំណត់យកបង្គោលគីឡូម៉ែតលេខ៧ ជាចំណុចគោលនៃការកសាងប័ណ្ណ។

លោកមួង វិបុល នៅពេលនោះជាអនុប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយខេត្តបន្ទាយមានជ័យ អះអាងបន្ថែមថា៖ “ការកសាងប័ណ្ណកម្មសិទ្ធិទាំងបីខាងលើ គឺចាប់ផ្តើមពីចំណុចគោលង្រ់បង្គោលគីឡូម៉ែត្រលេខ៧  ដោយវាស់ចំងាយគិតចាប់ពីក្រុងប៉ោយប៉ែត តាមបណ្តោយផ្លូវជាតិលេខ៥”។
លោកអាង ណារិទ្ធ ដែលកាលនោះជាប្រធានមន្ទីរៀបចំដែនដី ខេត្តបន្ទាយមានជ័យ បានអះអាងថា៖ “ចំពោះប័ណ្ណដែលពាក់ព័ន្ធនឹងអ្នកស្រីពិន នង គឺយកបង្គោលគីឡូម៉ែត្រលេខ៧ ជាចំណុចគោល”។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផង កាលពីចុះថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៤ បានសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ តាមការផ្គុំកំណត់ហេតុអង្គេតដីនៃប័ណ្ណទាំង៣ និងផ្អែកតាមផែនទីឋានលេខាជាផែនទីគោលឃើញថាទីតាំងខាងលើ បានវាស់ចេញពីបង្គោលគីឡូម៉ែត្រលេខ៧ តាមបណ្តោយផ្លូវជាតិលេខ ៥ ប្រវែង ៧១៩ម៉ែត្រ និងវាស់ចេញទៅទិសខាងជើងប្រវែង៣០០ម៉ែត្រ។

តាមលិខិតចុះនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធិសភា និងអធិការកិច្ច បានធ្វើរបាយការរាយការណ៍ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពីលទ្ធផលនៃការអង្គេតស្រាវជ្រាវជាក់ស្តែង បង្ហាញថា៖ “ទីតាំងដីរបស់លោក ជូ ពុន ដែលទិញពីលោក សៅ សារ៉ន ដែលកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែង មិនត្រួតជាន់គ្នានឹងទីតាំងដីរបស់អ្នកស្រី ពិន នង ដែលទិញពីឈ្មោះ មួង សុភាក់ ឈ្មោះវ៉ាន់ ឡៃ និងឈ្មោះ ឡុង វិចិត្រទេ ដោយផ្អែកតាមកំណត់ហេតុអង្កេតដីដែលកសាងឡើងដោយជំនាញសុរិយោដីក្នុងឆ្នាំ១៩៩៨”។ របាយការរាយការណ៍ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដដែលចង្អុលបង្ហាញថា ដំណើការកសាងប័ណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុនៅឆ្នាំ១៩៩៨ ឲ្យទៅឈ្មោះ មួង សុភាក់ ឈ្មោះវ៉ាន់ ឡៃ និងឈ្មោះ ឡុង វិចិត្រ មិនបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវរបស់អ្នកគ្រប់គ្រងកាន់កាប់ដីដាក់ស្តែង ឱ្យទៅឈ្មោះទាំងបីខាងលើទេ ហើយនីតិវិធីនៃការកសាងប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុនៅឆ្នាំ១៩៩៨ របស់បុគ្គលទាំង៣នាក់នេះមានភាពមិនប្រក្រតី ហើយឈ្មោះកែវ តាំ និងឈ្មោះពិន នង ពិតជាបានទិញដីពីឈ្មោះទាំង៣នេះ។
ក្នុងរបាយការដដែលនេះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  បានសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ទេរសមត្ថកិច្ចនិងរបាយការណ៍លទ្ធផលនេះជូនទៅក្រសួងមហាផ្ទៃ ពិនិត្យដោះស្រាយជាសមត្ថកិច្ចបន្ត។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាឯកភាព តាមសំណូមពរ របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។ ក្រោយទទួលសមត្ថកិច្ចពិនិត្យដោះស្រាយ វិវាទ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលកាលនោះជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចបានជំរុញឲ្យមានការស្រាវជ្រាវជាថ្មីម្តងទៀតតាមបណ្តឹងអន្តរាគមន៍របស់ឈ្មោះ កែវ តាំ និងអ្នកស្រីពិន នង ជាភរិយា។ ក្រោយការស្រាវជ្រាវជាថ្មីម្តងទៀត នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើរបាយការណ៍គោរពជូនសម្តេចក្រឡាហោម ស ខេង ដោយបញ្ជាក់ថា ៖ “ផ្អែក តាមលទ្ធផលនៃការស្រាវជ្រាវ ករណីទំនាស់រវាងឈ្មោះពិន នង ជាមួយឈ្មោះជូ ពុន រដ្ឋបាលខេត្តសូមគាំទ្រលោកជូ ពុន”។ ដោយទទួលលទ្ធផលស្រាវជ្រាវជាបន្តបន្ទាប់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង  បានសម្រេចឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បិទបញ្ចប់វិវាទរវាងឈ្មោះកែវ តាំ និងភរិយាពិន នង និងឈ្មោះជូ ពុន និងចុះបញ្ជីឲ្យឈ្មោះ ជូ ពុន។

ទោះបីសម្តេចបានសម្រេចបិទបញ្ចប់វិវាទ និងចុះបញ្ជីឲ្យឈ្មោះ ជូ ពុន ក៏ដោយតែការចុះបញ្ជីមិនអាចសម្រេចបានទើបនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី ជូ ពុន បន្តប្តឹងសុំអន្តរាគម៍មកសម្តេចធីបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើករណីនេះបន្តទៀត ហើយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ខុទ្ទការល័យសម្តេចធិបតី គោរពជូនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីពិនិត្យចុះបញ្ជីជូនឈ្មោះ ជូ ពុន តែរហូតមកដល់ពេលនេះ តំណើការនៃការចុះបញ្ជីមិនអាចប្រព្រឹត្តិទៅបានដោយសារឈ្មោះ កែវ តាំ និងអ្នកស្រីពិន នង បានឈ្នះក្តីនៅតុលាកា៣ថ្នាក់ ដោយតុលាការយល់ច្រលំថាទីតាំងដីជាក់ស្តែងជាន់គ្នាជាមួយឈ្មោះជូ ពុន។

គួររម្លឹកថាចាប់តាំងពីតុលាការកំពូលបានសម្រេចក្តី តំណើការរអនុវត្តនូវសាលដីការរដ្ឋប្បវេណីលេខ ១១៩ “ឋ” ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ របស់តុលាការកំពូលបានអនុវត្តចំនួន២លើករួចហើយ៖ លើកទី១ អនុវត្តនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ (មិនជោគជ័យ), លើកទីពីរអនុវត្តនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ (មិនជោគជ័យ) ដោយលោក ជូ ពុន ទាមទារឲ្យវាស់វែងរកទីតាំងដីតាមផែនទីឋានលេខាជាផែនទីគោល មានកំណត់នៅក្នុងប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុទាំងបី ដែលតុលាការសម្រេចឲ្យទៅដើមបណ្តឹង។

សូមបញ្ជាក់ថា សាលាដំបូងខេត្តបន្ទាយមានជ័យ សាលាឧទ្ទរណ៍បាត់ដំបង និងតុលាកាកំពូល បានសម្រេចឲ្យលោកជូ ពុន រុះរើសំណង់ការ្យផ្សេងៗ ចាកចេញពីទីតាំងដីដែលខ្លួនកំពុងគ្រប់គ្រងកាន់កាប់ទំហំជិត៤ហិកតា ស្ថិតនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងប្រគល់ដីនេះឲ្យទៅឈ្មោះកែវ តាំ និងភរិយា។ ដោយព្រួយបារម្មណ៍តុលាកាសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះអនុវត្តសាលក្រម និងសាលដីការលើកទី៣ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដោយមិនបានវាស់វែងរកទីតាំងដែលមានកំណត់នៅក្នុងប័ណ្ណទាំង៣ ទើបលោក ជូ ពុន ស្នើដោយទទូចតាមរយៈ សុំឲ្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះវាស់វែងរកទីតាំងជាក់ស្តែងក្នុងឱកាសនេះតែម្តង ស្របតាមឆន្ទានុសិទ្ធិរបស់តុលាការទាំង៣ថ្នាក់។

តាមប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុនៅឆ្នាំ១៩៩៨ ចំនួន៣ ដែលលោកស្រី ពិន នង និងឈ្មោះកែវ តាំ កំពុងគ្រប់គ្រង មានកំណត់ផែនទីឋានលេខាជាផែនទីគោល (PV) វាស់ចេញបង្គោលគីឡូម៉ែត្រលេខ៧ តាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីក្រុងប៉ោយប៉ែតទៅទីរួមខេត្តបន្ទាយមានជ័យ។

ប័ណ្ណសំគាល់សិទ្ធិទី១៖ ផ្អែកតាមផែនទីឋានលេខាជាផែនទីគោលឃើញថាទីតាំងខាងលើ បានវាស់ចេញពីបង្គោលគីឡូម៉ែត្រលេខ៧ តាមបណ្តោយផ្លូវជាតិលេខ ៥ ប្រវែង ៧១៩ម៉ែត្រ និងវាស់ចេញទៅទិសខាងជើងប្រវែង៣០០ម៉ែត្រ ដល់ទីតាំងដី។

ប័ណ្ណសំគាល់សិទ្ធិទី២៖ ផ្អែកតាមផែនទីឋានលេខាជាផែនទីគោលឃើញថាទីតាំងខាងលើ បានវាស់ចេញពីបង្គោលគីឡូម៉ែត្រលេខ៧ តាមបណ្តោយផ្លូវជាតិលេខ ៥ ប្រវែង ៩១៩ម៉ែត្រ និងវាស់ចេញទៅទិសខាងជើងប្រវែង៣០០ម៉ែត្រដល់ទីតាំងដី។

ប័ណ្ណសំគាល់សិទ្ធិទី៣៖ ផ្អែកតាមផែនទីឋានលេខាជាផែនទីគោលឃើញថាទីតាំងខាងលើ បានវាស់ចេញពីបង្គោលគីឡូម៉ែត្រលេខ៧ តាមបណ្តោយផ្លូវជាតិលេខ ៥ ប្រវែង ១១១៩ម៉ែត្រ និងវាស់ចេញទៅទិសខាងជើងប្រវែង៣០០ម៉ែត្រដល់ទីតាំងដី៕

អត្ថបទដែលជាប់ទាក់ទង