**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់

ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមជាអធិបតីភាពបិទវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ តំណាងមន្ត្រីបង្គោលក្រសួងបរិស្ថាន និងតំណាងមន្ត្រីបង្គោលនៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ចំនួន៣រូប បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលរៀបចំដោយលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយមានសិក្ខាកាមចូលរួមមកពី ១).មន្ត្រីបង្គោលនៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត, ២).មន្ត្រីបង្គោលនៅតាមក្រសួង ស្ថាប័ន និង ៣).មន្ត្រីពាក់ព័ន្ធចំណុះលេខាធិការដ្ឋាន និងរដ្ឋបាលខេត្តសៀមរាប សរុបចំនួន ១៤០រូប នៅសាលប្រជុំធំរដ្ឋបាលខេត្តសៀមរាប។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអញ្ជើញចូលជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលដោយ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន ក.រ.ម បានថ្លែងថា ឯកឧត្តមពិតជាមានកិត្តិយស និងសេចក្ដីសោមនស្សជាអនេក ដោយបានមកចូលរួមជាមួយឯកឧត្តម លោកជំទាវលោកស្រី អស់លោកក្នុងពិធីបិទវគ្គបណ្តុះ បណ្តាល ស្តីពី «កិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសម្រាប់ឆ្នាំ២០២៤» នាពេលនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម និងលោក ជាវាគ្មិន ដែលបានធ្វើបទឧទ្ទេសនាម និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានចូលរួមយ៉ាងយកចិត្តទុកដាក់ ក្នុងរយៈពេលពេញមួយថ្ងៃ ដោយបានពិនិត្យ ពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុសលើប្រធានបទស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ ចំណុចសំខាន់ៗដែលបានលើកឡើងដោយឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងវគ្គបណ្តុះបណ្តាលនេះ គឺជាធាតុចូលយ៉ាងសំខាន់ក្នុងការគិតគូរពិចារណា និងបូកសរុប ដើម្បីឈានទៅដល់ការសម្រេចលើខ្លឹមសារនៃរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ដើម្បីគោរពជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏វាងវៃ និងមោះមុតប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស ដើម្បីចូលរួមចំណែកក្នុងការងារកែទម្រង់រដ្ឋបាល
សាធារណៈ សំដៅឈានទៅធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងបង្កើនជំនឿទុកចិត្តពីប្រជាជន ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ។ ក្នុងន័យនេះ វគ្គបណ្ដុះបណ្ដាលស្ដីពី «កិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសម្រាប់ឆ្នាំ២០២៤» ជាវេទិកាមូលដ្ឋានពង្រីកចំណេះដឹងបន្ថែមឱ្យកាន់តែរឹងមាំ និងអាចចាប់យកបទពិសោធល្អៗ ដើម្បីឱ្យមន្ត្រីរាជការទទួលបានពុទ្ធិថ្មី យកមកអនុវត្តនិងបំពេញការងារឱ្យកាន់តែប្រសើរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានបន្តថា ការបណ្ដុះបណ្ដាលបន្ថែម គឺជាសកម្មភាពដែលមិនអាចខ្វះបានហើយត្រូវអនុវត្តបន្តជាប្រចាំ ដោយមិនអាចធ្វើតែម្ដងហើយចប់នោះទេ ត្រូវធ្វើឱ្យកាន់តែសកម្មនៅគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗ ក្នុងការបំពាក់បំប៉នចំណេះដឹងដល់មន្ត្រីរាជការ ដើម្បីចូលរួមចំណែកក្នុងការកសាងមូលធនមនុស្ស ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងបីនៃផែនការសកម្មភាពឆ្នាំ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមក្របខ័ណ្ឌនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧សំដៅលើការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ឯកឧត្តមពិតជារីករាយ ដែលទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំរៀបចំវគ្គបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាព ធនធានមនុស្សជូនថ្នាក់ដឹកនាំ និងមន្រ្ដីទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ភាពជោគជ័យនៃវគ្គបណ្ដុះបណ្ដាលដែលទទួលបានមកនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ឯកឧត្តម និងលោក ជាវាគ្មិនដែលបានខិតខំបង្រៀនឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសិក្ខាកាម ដែលបានសិក្សារៀនសូត្រយ៉ាងយកចិត្តទុកដាក់ ជាពិសេសថ្នាក់ដឹកនាំ និងសហការីដែលបានផ្ដួចផ្ដើមក្នុងស្មារតីយកចិត្តទុកដាក់រៀបចំវគ្គបណ្ដុះបណ្ដាលដោយរលូន តាំងពីពេលចាប់ផ្ដើមរហូតដល់បានបញ្ចប់ដោយ ជោគជ័យនាពេលនេះ។
ផ្អែកតាមលទ្ធផលស្ទង់មតិក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលពេញមួយថ្ងៃកន្លងមកនេះ សិក្ខាកាមកាន់តែយល់ច្បាស់អំពី៖ (១). តួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងលេខាធិការដ្ឋាន, (២). ការរៀបចំវេទិកាសាធារណៈ ដើម្បីប្រមូលចងក្រងបញ្ហាប្រឈម សំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ សម្រាប់ជាមូលដ្ឋានធ្វើការដោះស្រាយឆ្លើយតបសំណូមពរ និងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និង (៣). ការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារចុះមូលដ្ឋាន ឱ្យបានត្រឹមត្រូវ និងមានគុណភាព។

លទ្ធផលដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមការងារចុះមូលដ្ឋាន ក្នុងការតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋានដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបសំណើសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវគ្គបណ្ដុះបណ្ដាលស្ដីពី «កិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសម្រាប់ឆ្នាំ២០២៤» ជាពិសេសចំពោះវាគ្មិនកិត្តិយសឯកឧត្តម យូ ម៉ានិត ប្រធានអង្គភាពតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងលោក ម៉ា និរិទ្ធ អនុប្រធានអង្គភាពតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមធ្វើជាគ្រូឧទ្ទេសជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលជាសិក្ខាកាម បានសិក្សាឈ្វេងយល់ក្នុងវគ្គបណ្តុះបណ្តាលនេះ ប្រកបដោយភាពជោគជ័យ។ ជាមួយគ្នានេះខ្ញុំក៏សូមថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលបានផ្តល់ទីតាំងសម្រាប់រៀបចំវគ្គបណ្តុះបណ្តាលនេះ។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជូនពរជ័យដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ សូមប្រកបដោយសុខភាពល្អមានសុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចជោគជ័យ គ្រប់ភារកិច្ចព្រមទាំងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង