**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់

ភ្នំពេញ៖ យុវជនពីរនាក់ ត្រូវបានរង់នូវការវាយដំរហូតរបួសធ្ងន់ម្នាក់ និងម្នាក់ស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ រហូតដល់ឪពុកនារីរងគ្រោះនាំអ្នកភូមិយកដំបងវាយដំ បង្កជាអំពើហិង្សា កាលពីវេលាម៉ោង១៩:០០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថា មានករណីហិង្សាបណ្ដាលឱ្យបុរសម្នាក់ ឈ្មោះ សុក វីន ហៅម៉ាប់ អាយុ២៨ឆ្នាំ បានរងរបួសដោយវត្ថុរឹងវាយចំកញ្ជឹង-ក បណ្តាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់។

ភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ព្រមទាំងធ្វើស្រាវជ្រាវទាំងយប់រហូតឈានដល់ការចាប់ឃាត់ខ្លួនបុរសជនដៃដល់ចំនួន២នាក់រួមមាន៖ ទី១,ឈ្មោះ សឿន ដារ៉ូ អាយុ៣២ឆ្នាំ មានមុខរបរជាជាងជួសជុលរថយន្ត និងទី២,ឈ្មោះ អាន គឹមហឿន អាយុ៤៥ឆ្នាំ មានមុខរបរជាអ្នកយាមដី និងជាឪពុកនារីរងការបំពានរាងកាយពីសំណាក់យុវជនាំទងពីរ ដើម្បីនាំខ្លួនយកទៅសាកសួរព័ត៌មាន។

បន្ទាប់ពីសួរចម្លើយ និងធ្វើកំណត់ហេតុរួច នៅចំពោះសមត្ថកិច្ច ជនដៃដល់ទាំង២នាក់ បានឆ្លើយសារភាពថា មូលហេតុដែលឈានទៅដល់ការធ្វើសកម្មភាពហិង្សាវាយដំទៅលើបុរសពីរនាក់ខាងលើ គឺដោយសារតែពួកគេបាននាំគ្នាផឹកស្រាស្រវឹង ហើយបំពានរាងកាយកូនស្រីរបស់ខ្លួន ពោលគឺបុរាទាំងពីរនាក់នោះបានទៅចាប់ដៃជើងកូនស្រីជនបង្ក (ឈ្មោះ អាន គឹមហឿន)នៅកណ្តាលផ្លូវ ក្រោយមកកូនស្រីបានរត់មកប្រាប់បុរសជាឪពុក ទើបកើតចេញជាភ្លើងកំហឹង ហើយក៏បានចេញពីផ្ទះជាមួយអ្នកភូមិម្នាក់ទៀត និងបានធ្វើសកម្មភាពយកដំបងវាយទៅលើបុរសទាំងពីរនាក់នោះតែម្ដង។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់។

ទោះជាយ៉ាងណា មហាជនបានសម្ដែងការមិនពេញចិត្តចំពោះទង្វើរបស់បុរសជាឪពុក និងអ្នកភូមិម្នាក់ទៀត ដែលបានយកដំបងទៅវាយដំលើជនរងគ្រោះទាំងពីរនាក់រហូតស្លាប់ និងរបួសធ្ងន់ ដោយគ្រាន់តែជឿលើសម្តីកូនស្រីតែមួយមាត់ បង្កកំហុសឱ្យខ្លួនត្រូវជាប់ទោសទណ្ឌតាមច្បាប់មនុស្សឃាត ខណៈករណីខាងលើ អាចមានវិធីសាស្ដ្រដោះស្រាយ ដោយគ្រាន់តែទៅប្តឹងសមត្ថកិច្ចឱ្យចាត់វិធានការច្បាប់ទៅលើជនទាំងពីរនាក់នោះ គឺជាការស្រេច មិនគួរកាត់ទោសប្រហារជីវិតអ្នកដទៃក្រៅប្រព័ន្ធតុលាការ តាមរយៈកំហឹងមួយពេលរបស់ខ្លួនបែបនេះឡើយ។ ករណីខាងលើ ក៏អាចជាមេរៀនមួយដល់អ្នកឯទៀត ដែលមិនអាចទប់នឹងភ្លើងកំហឹងបាន ទីបំផុតក៏ត្រូវរងគ្រោះព្រោះតែសកម្មភាពខ្វះការពិចារណាឱ្យបានល្អិតល្អន់របស់ខ្លួននេះដែរ៕

អត្ថបទដែលជាប់ទាក់ទង