**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលកំពុងបន្តអភិវឌ្ឍ ឆ្ពោះទៅរកលទ្ធផលជាផ្លែផ្កា

ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលកំពុងបន្តអភិវឌ្ឍ ឆ្ពោះទៅរកលទ្ធផលជាផ្លែផ្កា ជាពិសេសតាមរយៈការរៀបចំជាប្រចាំឆ្នាំនូវវេទិការដ្ឋ-ឯកជន ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” ព្រមទាំងលើកទឹកចិត្តគាំទ្រឱ្យមានការរៀបចំវេទិកានេះក្នុងវិសាលភាពឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យមានការចូលរួមពីផ្នែក និងវិស័យពាក់ព័ន្ធកាន់តែច្រើន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានថ្លែងបែបនេញក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

បន្ទាប់ពីបានលើកឡើងដោយសង្ខេបនូវលទ្ធផលការងារសំខាន់ៗ ដែលក្រសួងសម្រេចបានក្នុងរយៈពេលជាងមួយឆ្នាំរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តបង្ហាញពីទិសដៅការងារអាទិភាពបន្ទាប់ រួមមាន៖ ការរៀបចំដែនដី ដើម្បីកំណត់ឱ្យបានជាក់លាក់នូវតំបន់អភិរក្ស តំបន់សម្រាប់អភិវឌ្ឍន៍ តំបន់ឧស្សាហកម្ម ព្រមទាំងតំបន់សម្រាប់ធ្វើកសិកម្ម សំដៅធានាឱ្យបាននូវសន្តិសុខស្បៀង សម្រាប់អ្នកបន្តវេននាពេលអនាគត។ បន្ថែមលើនេះទៀត គឺការគិតគូរពីការរៀបចំតំបន់នានា ដែលមានសក្តានុពលសេដ្ឋកិច្ច សំដៅបង្កើតទីផ្សារនិងឱកាសការងារជូនប្រជាជន ដើម្បីបង្កើនប្រាក់ចំណូល។

ឯកឧត្តម ក៏បានលើកជាសំណើឱ្យភាគីជប៉ុនពិចារណាបន្តផ្តល់កិច្ចសហការជួយជំរុញវិស័យហិរញ្ញវត្ថុ មានជាអាទិ៍៖ ការផ្តល់ឥណទានសម្រាប់លំនៅឋានសម្រាប់ប្រជាពលរដ្ឋ ឱ្យមានគេហដ្ឋានសមរម្យ ដែលនេះគឺជាការគំនិតផ្តួចផ្តើមប្រកបដោយការយកចិត្តទុកដាក់ស្របតាមទស្សនវិស័យអាទិភាព របស់សម្តេចមហាបរវធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានសម្តែងនូវមនោសញ្ចេតនាសាទរយ៉ាងកក់ក្តៅ ព្រមទាំងកោតសរសើរនូវលទ្ធផលការងារសំខាន់ៗដែលក្រសួងសម្រេចបានក្នុងរយៈពេលជាងមួយឆ្នាំនេះ។

ឯកឧត្តមអនុរដ្ឋមន្ត្រី នឹងបន្តយកសំណើរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជម្រាបជូនថ្នាក់ដឹកនាំក្រសួង និងរដ្ឋាភិបាលជប៉ុនផងដែរ។

សង្ខេបអំពីលទ្ធផលជាផ្លែផ្កាតាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៅក្នុងវិស័យដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនោះរួមមាន៖
១). វេទិការដ្ឋ-ឯកជន កម្ពុជា-ជប៉ុន ស្តីពីការអភិវឌ្ឍនគរូបនីយកម្ម ត្រូវបានរៀបចំចំនួន ៥លើក ក្នុងក្របខ័ណ្ឌលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជាពិសេស គឺកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
២). ការងាររៀបចំដែនដី និងនគរូបនីយកម្ម៖ ចូលរួមសហការគាំទ្រការអនុវត្តគម្រោងទីក្រុងឆ្លាតក្របខ័ណ្ឌអាស៊ាន និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងឆ្លាត អាស៊ាន-ជប៉ុន, ការកសាងផែនការរៀបចំដែនដីនិងនគរូបនីយកម្ម, ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម, ការអនុវត្តគម្រោងរៀបចំទីក្រុងគំរូ 3D (PLATEAU City 3D Model), ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់នូវជំនួយឥតសំណងដែលមានទឹកប្រាក់ ៧លានដុល្លារអាមេរិក ដើម្បីគាំទ្រលើការធ្វើទំនើបកម្មវិស័យនគរូបនីយកម្មកម្ពុជា ដែលគ្រោងនឹងចុះហត្ថលេខាលើលិខិតប្តូរសារនាពេលខាងមុខនេះ។
៣). ការងារសំណង់៖ ច្បាប់ស្តីពីសំណង់ត្រូវបានអនុម័ត និងប្រកាសដាក់ឱ្យប្រើប្រាស់ ក្នុងនោះ អនុក្រឹត្យ និងប្រកាសពាក់ព័ន្ធនឹងការអនុវត្តច្បាប់នេះ ត្រូវបានអនុម័តជាបន្តបន្ទាប់, មន្ទីរពិសោធន៍ជាតិសំណង់ និងសម្ភារៈសំណង់ ចំនួន ១៧មុខ ទំហំថវិកា ២.៣លានដុល្លារអាមេរិក ត្រូវបានដាក់ឱ្យដំណើរការ។
៤). ការងារលំនៅឋាន៖ បានសហការបណ្តុះបណ្តាល គោលនយាបាយ និងបទដ្ឋានគតិយុត្តិ។
៥). ការងារសុរិយោដីនិងភូមិសាស្ត្រ៖ បានសហការលើការបណ្តុះបណ្តាល និងទទួលបានការគាំទ្រគម្រោងអភិវឌ្ឍស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) ពីអង្គការ JICA ព្រមទាំងជាឧបករណ៍វាស់វែង (GNSS Receiver)។ គម្រោងកសាងស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដើរដោយផ្កាយរណប CORS ចំនួន ៩៤ ទីតាំងបន្ថែមទៀតទូទាំងប្រទេស ទំហំថវិកា ៩.៧លានដុល្លារអាមេរិក នៅឆ្នាំ២០២៣។
៦). ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទីក្រុងឆ្លាតអាស៊ាន៖ បាននិងកំពុងជំរុញសហការគាំទ្រការអនុវត្តគម្រោងទីក្រុងឆ្លាតក្របខ័ណ្ឌអាស៊ាន រួមមាននៅរាជធានីភ្នំពេញ, ក្រុងសៀមរាប, ក្រុងបាត់ដំបង, និងក្រុងព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង