ពលរដ្ឋប្រគល់អណ្តើកហ្លួង ១ក្បាល ដើម្បីយកទៅមើលថែនិងធ្វើការលែងចូលព្រៃធម្មជាតិវិញ

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្នាក់ការល្បាតស្រែអំបិល ការិយាល័យឧទ្យានជាតិ កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការទទួលសត្វអណ្ដើកហ្លួង ចំនួន ០១ក្បាលមានទម្ងន់ ២៥គីឡូក្រាម ពីប្រជាពលរដ្ឋរស់នៅភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង និងបានធ្វើការប្រគល់សត្វអណ្ដើកហ្លួងចំនួន ០១ក្បាលមានទម្ងន់ ២៥គីឡូក្រាម ឱ្យអង្គការWCSមានទីស្នាក់ការនៅភូមិបឹងព្រាវ ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីយកទៅមើលថែនិងធ្វើការដោះលែងឲ្យចូលព្រៃធម្មជាតិវិញ៕

