**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក

លោក ដូណាល់ ត្រាំថា អាម៉េរិកនឹងមិនកាត់ផ្តាច់ជំនួយទាំងអស់ចំពោះអ៊ុយក្រែនទេ

ទស្សនាវដ្ដី Time ថ្ងៃ ទី១២ ខែ ធ្នូ បាន ចុះ ផ្សាយ បទ សម្ភាស មួយ ជាមួយ លោក ដូណាល់ ត្រាំ បន្ទាប់ ពី បាន ផ្តល់ កិត្តិយស ឲ្យ លោក ជា «បុគ្គល ឆ្នើម ប្រចាំ ឆ្នាំ ២០២៤»។ ក្នុងចំណោមប្រធានបទជាច្រើនដែលពាក់ព័ន្ធជាមួយអ៊ុយក្រែន ទស្សនាវដ្ដីនេះបានសួរម្តងហើយម្តងទៀតថាតើលោក ត្រាំ បោះបង់ចោលអ៊ុយក្រែនដោយការកាត់ជំនួយ ឬយ៉ាងណា?

លោក ត្រាំ បានឆ្លើយតបថា ៖« ខ្ញុំចង់ធ្វើកិច្ចព្រមព្រៀងមួយ ហើយវិធីតែមួយគត់ដើម្បីធ្វើកិច្ចព្រមព្រៀងគឺមិនត្រូវបោះបង់» ។

ប្រធានាធិបតៅជាប់ឆ្នោតរូបនេះ ក៏បានពន្យល់ពីមូលហេតុ ដែលលោកមិនចង់ផ្តល់ព័ត៌មានលម្អិតអំពីផែនការសន្តិភាពសម្រាប់ជម្លោះនៅអ៊ុយក្រែន។

លោក ត្រាំ បញ្ជាក់ថា ៖« ក្នុងនាមជាអ្នកចរចា នៅពេលដែលខ្ញុំអង្គុយចុះ ហើយចាប់ផ្តើមនិយាយ ខ្ញុំគិតថាខ្ញុំមានផែនការដ៏ល្អមួយ ប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្តើមបង្ហាញផែនការនោះ វាក្លាយជាអ្វីមួយដែលស្ទើរតែគ្មានតម្លៃ»។

លោក បាន សង្កត់ ធ្ងន់ ថា ជម្លោះ រុស្ស៊ី និង អ៊ុយក្រែន នឹង មិន កើន ឡើង ទេ ប្រសិន បើ លោក បន្ត ជា ប្រធានាធិបតី អាម៉េរិក បន្ទាប់ ពី អាណត្តិ ដំបូង របស់ លោក។

« អ្វីដែលកំពុងកើតឡើងគឺឆ្កួត។ យើងគ្រាន់តែបង្កើនសង្រ្គាមនេះ ហើយធ្វើឱ្យវាកាន់តែអាក្រក់ទៅៗ»។ លោក ត្រាំ បាននិយាយដោយសំដៅទៅលើចំនួនអ្នកស្លាប់ និងរបួសដែលភាគីទាំងពីរប្រឈមមុខក្នុងសង្គ្រាម។

ចាប់តាំងពីជម្លោះបានចាប់ផ្តើមផ្ទុះឡើងនៅដើមឆ្នាំ២០២២ សភាអាម៉េរិកបានអនុម័តជាង ១៨០ពាន់លានដុល្លារជាជំនួយផ្នែកយោធា មនុស្សធម៌ និងសេដ្ឋកិច្ចដល់អ៊ុយក្រែន។ វ៉ាស៊ីនតោន ក៏ ផ្តល់ ព័ត៌មាន ស៊ើបការណ៍ និង កំណត់ គោលដៅ ដល់ ក្រុង កៀវផងដែរ។ ទីក្រុងមូស្គូបានព្រមានលោកខាងលិចម្តងហើយម្តងទៀតអំពីហានិភ័យនៃភាពតានតឹងកើនឡើងនៅពេលអាម៉េរិក និងសម្ព័ន្ធមិត្តបង្កើនការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន។

កាល ពី សប្តាហ៍ មុន មន្ទីរ បញ្ចកោណ បាន ប្រកាស កញ្ចប់ ជំនួយ យោធា ថ្មី ដែល មាន តម្លៃ ១ ពាន់ លាន ដុល្លារ ដល់ អ៊ុយក្រែន។

ក្រសួងរតនាគារអាម៉េរិកកាលពីថ្ងៃទី១០ ខែធ្នូបានប្រកាសពីការផ្តល់ប្រាក់កម្ចីចំនួន ២០ពាន់លានដុល្លារដល់អ៊ុយក្រែន និងសងវិញជាមួយនឹងប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកនៅលោកខាងលិច។ ចំនួនទឹកប្រាក់នេះគឺជាផ្នែកមួយនៃកញ្ចប់ប្រាក់កម្ចី ៥០ពាន់លានដុល្លារដែលក្រុម G7 បានយល់ព្រមគាំទ្រអ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី Janet Yellen បាននិយាយថា ប្រាក់កម្ចី G7 នឹងជួយធានាអ៊ុយក្រែនមានធនធានដែលវាត្រូវការដើម្បីរក្សាសេវាសង្គ្រោះបន្ទាន់ មន្ទីរពេទ្យ និងសកម្មភាពផ្សេងទៀតដែលគាំទ្រជម្លោះជាមួយរុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង