**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត

រដ្ឋមន្ត្រីការងារ៖ សន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ផ្តល់ធាតុចូលយ៉ាងសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ភ្នំពេញ៖ សន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច” ត្រូវបានបើកជាផ្លូវការនាព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សន្និសីទថ្នាក់ជាតិ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៤នេះ ត្រូវបានរៀបចំធ្វើឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមសហការជាមួយដៃគូអភិវឌ្ឍ រួមមាន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP), អង្គការអន្តរជាតិខាងការងារ(ILO), ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ(SDC), សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC), សមាគមកម្ពុជា-ជប៉ុន គិបូ និងដៃគូអន្តរជាតិផ្សេងទៀត។

ឯកឧត្តម ហេង សួរ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ឆ្នាំ២០២៩ ជាឆ្នាំដែលកម្ពុជានឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ទន្ទឹមនេះ ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចក៏ជាឱកាសផងដែរ ដើម្បីធ្វើពិពិធកម្មឧស្សាហកម្មរួមគ្នាជាមួយដៃគូពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស ហើយក៏ជាឱកាសសម្រាប់ឧស្សាហកម្មផ្សេងទៀតអាចនឹងពិចារណាមកកាន់កម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធ និងគ្រប់ក្រសួងស្ថាប័នទាំងអស់សម្រាប់ធ្វើតារាងសកម្មភាពរួមគ្នា ដើម្បីធានាថានៅឆ្នាំ ២០២៩ នៅពេលដែលកម្ពុជាចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនោះ យើងមានលក្ខខណ្ឌបំពេញបន្ថែមដើម្បីធ្វើយ៉ាងណាធានាបានថាយើងមិនជាប់នៅក្នុងអន្ទាក់នៃបញ្ហាប្រឈមណាមួយនោះទេ ហើយយើងនឹងអាចធ្វើដំណើរយ៉ាងស្វាហាប់ដើម្បីពង្រីកឧស្សាហកម្មនិងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាសន្និសីទថ្នាក់ជាតិនាពេលនេះ នឹងផ្តល់ជាធាតុចូលយ៉ាងសំខាន់ចំនួន ៤ តាមរយៈ៖

១. ប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកពីស្ថាប័នផ្សេងៗគ្នា ដើម្បីចែករំលែកការយល់ឃើញ និងផ្តល់មតិយោបល់ដើម្បីជំរុញទីផ្សារការងារនៅកម្ពុជាឱ្យកាន់តែមានសន្ទុះ ក្រោយពេលកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច។
២. ចែករំលែកការយល់ដឹង និងការអនុវត្តល្អៗពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីតំណាងវិស័យឯកជន អ្នកតាក់តែងគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ។
៣. ជំរុញការពិភាក្សា និងផ្តល់ធាតុចូលជាយុទ្ធសាស្រ្តដើម្បីធានាថាកម្លាំងពលកម្មកម្ពុជាត្រូវបានបំពេញតាមតម្រូវការនៃយុគសម័យឌីជីថល និងបរិការណ៍នៃការប្រែប្រួលស្ថានភាពសេដ្ឋកិច្ច និងសង្គម។
៤. ជំរុញភាពជាដៃគូ និងនវានុវត្តន៍ដែលគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងារ៕

អត្ថបទដែលជាប់ទាក់ទង