រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ “របាយការណ៍លទ្ធផលបឋម អង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលបឋម អង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងផែនការ។
សមាសភាពក្នុងពិធីរួមមាន ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងផែនការ, សមាជិកក្រុមប្រឹក្សាស្ថិតិ, សមាជិកគណៈកម្មាធិការសម្របសម្រួលស្ថិតិ, មន្ត្រីបច្ចេកទេសតាមក្រសួងស្ថាប័ន, សមាជិកអនុក្រុមការងារទិន្នន័យសម្រាប់ការអភិវឌ្ឍ (D4D) និងដៃគូអភិវឌ្ឍ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃទីស្តីការក្រសួងផែនការ, មន្ទីរផែនការរាជធានី ខេត្ត អញ្ជើញចូលរួម។
មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាស្ថិតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ មន្ទីរផែនការរាជធានី ខេត្ត និងភាគីពាក់ព័ន្ធ ដែលបានរួមគ្នាអនុវត្តការងារអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ នេះ រហូតសម្រេចបានសមិទ្ធផលគួរជាទីទុកចិត្ត។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលឹកថា វិទ្យាស្ថានជាតិស្ថិតិ គឺជាស្ថាប័នស្ថិតិជាតិ ថ្នាក់កណ្តាលរបស់រាជរដ្ឋាភិបាល ដែលទទួលបន្ទុកក្នុងការប្រមូលទិន្នន័យ វិភាគ ចងក្រង និងផ្សព្វផ្សាយទិន្នន័យស្ថិតិ ព្រមទាំងមានតួនាទីដឹកនាំរៀបចំគោលនយោបាយអភិវឌ្ឍន៍ស្ថិតិផ្លូវការ រួមទាំងការងារសម្របសម្រួលនៅក្នុងប្រព័ន្ធស្ថិតិជាតិ និងផ្តល់កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ និងអង្គការអន្តរជាតិយ៉ាងទូលំទូលាយនៅក្នុងវិស័យស្ថិតិ ទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងសកល។ អង្កេតចន្លោះជំរឿនប្រជាជន ឆ្នាំ២០២៤ នេះ គឺជាកិច្ចការធំទីពីរ បន្ទាប់ពីជំរឿនប្រជាជន ឆ្នាំ២០១៩ ដែលដឹកនាំអនុវត្តដោយវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ដែលមាននាយកដ្ឋានស្ថិតិប្រជាសាស្ត្រ ជំរឿន និងអង្កេត ជាអង្គភាពអនុវត្ត ប្រកបដោយភាពហ្មត់ចត់ និងទំនួលខុសត្រូវខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិធីប្រកាសផ្សព្វផ្សាយនាឱកាសនេះ គឺជាជំហានដំបូង មុននឹងឈានទៅធ្វើការប្រកាសផ្សព្វផ្សាយរបាយការណ៍លទ្ធផលចុងក្រោយជាផ្លូវការ នៃអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ ហើយនឹងត្រូវបានអនុវត្តទៅតាមដំណាក់កាលនីមួយៗ ក្នុងផែនការដែលបានគ្រោងទុក។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹង ជំរុញឱ្យការងារនេះសម្រេចបានជោគជ័យគួរជាទីមោទនៈ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍរួមមាន UNFPA, UNICEF និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការគាំទ្រក្នុងការអនុវត្តការងារនេះ រហូតទទួលបានជោគជ័យ។
គួរបញ្ជាក់ថាសិក្ខាសាលានាឱកាសនេះ មានគោលបំណងសំខាន់ៗចំនួន២ គឺដើម្បី៖ (ទី១) ផ្សព្វផ្សាយអំពីរបាយការណ៍លទ្ធផលបឋម នៃអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ ដែលបានអនុម័តដោយគណៈកម្មាធិការសម្របសម្រួលស្ថិតិជាតិ និង (ទី២) ជាធាតុចូលមួយយ៉ាងសំខាន់សម្រាប់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបន្តរៀបចំនូវរបាយការណ៍លទ្ធផលចុងក្រោយជាផ្លូវការដែលមានគុណភាព គុណប្រយោជន៍ និងអាចជឿទុកចិត្តបានសម្រាប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ក៏ដូចជាអ្នកប្រើប្រាស់ទិន្នន័យ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងសាធារណជន ទាំងនៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិប្រើប្រាស់សម្រាប់រៀបចំកម្មវិធី និងគោលនយោបាយប្រកបដោយប្រសិទ្ធិភាព និនងចំគោលដៅ។ អង្កេតនេះជាអង្កេតលើកទី៣ ដែលបានអនុវត្តនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យប្រជាសាស្ត្រពាក់កណ្តាលជំរឿន ប្រកបដោយជោគជ័យនៅឆ្នាំ២០១៩ ក្រោមការដឹកនាំអនុវត្តដោយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។
លទ្ធផលបឋមទទួលបានពីអង្កេតនេះគឺផ្តោតសំខាន់លើចំណុចធំៗដូចជា៖
ទី១. ទំហំប្រជាជន និងកំណើន៖ (១) ចំនួនប្រជាជនសរុប ១៧ ២៨០ ៥៤៣នាក់ ស្ត្រីមានប្រមាណ ៥០,៩%, (២) កំណើនប្រជាជនមធ្យមប្រចាំឆ្នាំមានប្រមាណ ២,១%, (៣) ចំនួនគ្រួសារសរុបមាន ៣ ៧៣៥ ៦៥៩ ចំនួនសមាជិកគ្រួសារមធ្យមមាន ៤,៦នាក់, (៤) អត្រាលទ្ធភាពមានកូនសម្រាប់ស្ត្រីអាយុ ១៥-៤៩ឆ្នាំ ម្នាកើមាន ២,៥នាក់, (៥) អត្រាកំណើតដុលមាន ២០,៦នាក់, (៦) ផលធៀបអាយុក្នុងបន្ទុកមាន ៥៨,៥%, និង (៧) អាយុសង្ឃឹមរស់ទាំងពីរភេទគឺ ៧៦,៦ឆ្នាំ (ដែលបុរស ៧៤,៧ឆ្នាំ និងស្ត្រី ៧៨,៤ឆ្នាំ)។
ទី២.អភិបារងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការងាររៀបចំផែនការ អនុវត្តការផ្សព្វផ្សាយគ្រឿងញៀន ជនអន្តោប្រវេសន៍ និងអត្តសញ្ញាណកម្មអន្តោប្រវេសន៍
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៤នេះ ស្ថិតនៅក្នុងសាលាខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ចិន្តា អភិបារងខេត្តកំពង់ចាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញដឹកនាំកិច្ចប្រជុំការងាររៀបចំផែនការអនុវត្តការផ្សព្វផ្សាយគ្រឿងញៀន ជនអន្តោប្រវេសន៍ និងអត្តសញ្ញាណកម្មអន្តោប្រវេសន៍។ ដែលកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកស្នងការរង ប្រធានការិយាយទាំង៣នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមផងដែរ។
នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម ខ្លូត ចិន្តា មានប្រ សាសន៍ថាក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែរំលឹក និងបន្ត អនុវត្តន៍ទៅលើកិច្ចការងារផ្សេងៗ ក្នុងនោះឯកឧត្តមអភិសន្តិបណ្ឌិតរដ្ឋមន្រីក្រសួងមហាផ្ទៃ ក៏បានណែនាំជាប្រចាំទៅលើបញ្ហានានាផងដែរ។ ហើយចំពោះកិច្ចប្រជុំនេះក៏បានពិភាក្សាគ្នា និង សម្រចឲ្យជំនាញចុះផ្សព្វផ្សាយផ្នែកគ្រឿងញៀន ជនអន្តោប្រវេសន៍ និងអត្តសញ្ញាណកម្ម អន្តោប្រវេន៍ចុះទៅតាមបណ្តាក្រុងស្រុកទាំងអស់ក្នុងខេត្តកំពង់ចាមដើម្បីចុះជួបជាមួយមន្ត្រី អជ្ញាធរនិងតួអង្គពាក់ព័ន្ធ និងផ្តល់យោបល់គ្នាថាតើសមាសធាតុថ្នាក់ណាខ្លះដែលនឹងត្រូវចូល រួមនៅតាមរដ្ឋបាលក្រុងស្រុកទាំង១០។
ឯកឧត្តម ខ្លូត ចិន្តា មានប្រសាន៍បន្តថានៅឆ្នាំ២០២៥ខាងមុខនេះនឹងបន្តពង្រឹង របៀបរបបការងារច្បាប់ភូមិឃុំមានសុវត្ថិភាព ទាំងបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង អន្តប្រវេសន៍ ជនអន្តោប្រវេសន៍ អត្តសញ្ញាណកម្មជាដើម ដោយធ្វើជាប្រចាំ ដើម្បីឆ្លើតបទៅ នឹង អគ្គស្នងការនគរបាលជាតិ ក៏ដូចក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ជូនថានៅក្នុងកិច្ចប្រជុំ នេះក៏ បានជជែកពិភាក្សាគ្នា និងលើកឡើងជាសំណូមពរមួយចំនួនជូនដល់អង្គប្រជុំ ដើម្បី ធ្វើការសម្រេចដើម្បីធ្វើយ៉ាងណាអោយកិច្ចការងារទាំងអស់ខាងលើទទួលបានជោគជ័យ ៕

