**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន

ឆ្នាំ២០២៤ ជាឆ្នាំដ៏គ្រោះថ្នាក់បំផុតសម្រាប់អ្នកសារព័ត៌មាន ដោយមានអ្នកស្លាប់ ១០៤នាក់ ក្នុងនោះជាងពាក់កណ្តាល នៅតំបន់ហ្កាហ្សា

ប៊្រុចសែល៖ សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ ហៅកាត់ថា IFJ បានរាយការណ៍ថា ឆ្នាំ២០២៤ គឺជាឆ្នាំដ៏គ្រោះថ្នាក់បំផុតសម្រាប់អ្នកសារព័ត៌មាន ដោយមានអ្នកស្លាប់ចំនួន១០៤នាក់នៅទូទាំងពិភពលោក ក្នុងនោះជាងពាក់កណ្តាលស្ថិតនៅក្នុងតំបន់ហ្កាហ្សា។

ចំនួនអ្នកស្លាប់សម្រាប់ឆ្នាំ២០២៤ បានធ្លាក់ចុះបើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន១២៩នាក់ ប៉ុន្តែវានៅតែជាតួលេខខ្ពស់បំផុតមួយនៅក្នុងកំណត់ត្រា នេះបើតាមប្រធាន IFJ លោក អាន់ថូនី ប៊ែលឡាំងហ្គឺ (Anthony Bellanger)។ យោងតាមតួលេខដែលប្រមូលផ្តុំដោយក្រុមសារព័ត៌មាន បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន៥៥នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៤ ក្នុងការប្រឈមមុខនឹងការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ បានបង្ហាញថា៖«ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ យ៉ាងហោចណាស់អ្នកកាសែតប៉ាឡេស្ទីនចំនួន១៣៨នាក់ត្រូវបានសម្លាប់»។ លោក ប៊ែលឡាំងហ្គឺ បានថ្កោលទោសការសម្លាប់រង្គាលនៅហ្កាហ្សា ដោយអះអាងថា អ្នកកាសែតជាច្រើនត្រូវបានគេកំណត់គោលដៅនៅក្នុងតំបន់ហ្កាហ្សាដោយចេតនា។

អាស៊ីគឺជាតំបន់គ្រោះថ្នាក់បំផុតទីពីរសម្រាប់អ្នកកាសែត ដោយមានអ្នកស្លាប់ចំនួន២០នាក់ ក្នុងនោះមាន៦ នាក់នៅក្នុងប្រទេសប៉ាគីស្ថាន, ៥នាក់នៅបង់ក្លាដែស និង៣នាក់នៅក្នុងប្រទេសឥណ្ឌា។ នៅទ្វីបអឺរ៉ុប សង្រ្គាមនៅអ៊ុយក្រែន បានបន្តសម្លាប់អ្នកកាសែត ដោយ៤នាក់ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៤។ IFJ ក៏បានរាយការណ៍ផងដែរថា អ្នកកាសែតចំនួន៥២០នាក់កំពុងជាប់ពន្ធនាគារនៅទូទាំងពិភពលោក ដែលជាការកើនឡើងយ៉ាងខ្លាំងទៅលើអ្នកកាសែតចំនួន៤២៧នាក់ ត្រូវបានឃុំខ្លួនកាលពីឆ្នាំមុន។ ចិនបានជាប់ចំណាត់ថ្នាក់កំពូលជាប្រទេសឃុំឃាំងអ្នកកាសែតច្រើនបំផុត ដោយអ្នកកាសែត១៣៥នាក់ត្រូវបានឃុំខ្លួន រួមទាំងនៅទីក្រុងហុងកុង៕

អត្ថបទដែលជាប់ទាក់ទង