**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ជំរុញឱ្យអ៊ុយក្រែន និងរុស្ស៊ីបង្ហាញលក្ខខណ្ឌសម្រាប់បទឈប់បាញ់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានបទឈប់បាញ់ និងការចរចាជាបន្ទាន់រវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្ត ដែលជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី និងវិមានក្រឹមឡាំងរៀបចំបញ្ជីលក្ខខណ្ឌរបស់ពួកគេ។

លោក ត្រាំ បានធ្វើអត្ថាធិប្បាយបែបនេះត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីបានជួបជាមួយលោក ហ្សេឡេនស្គី នៅទីក្រុងប៉ារីសសម្រាប់ការចរចាទល់មុខគ្នាជាលើកដំបូងចាប់តាំងពីឈ្នះការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក។

លោកបានប្ដេជ្ញាថានឹងធ្វើការចរចាបញ្ចប់ជម្លោះ ប៉ុន្តែរហូតមកដល់ពេលនេះមិនបានផ្តល់ព័ត៌មានលម្អិតទេ។ លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថាលោក ហ្សេឡេនស្គី និងអ៊ុយក្រែនចង់ធ្វើកិច្ចព្រមព្រៀងមួយ និងបញ្ឈប់ភាពវឹកវរ។ រដ្ឋធានីកៀវបានបាត់បង់ទាហានប្រមាណ ៤០០,០០០នាក់ ដូច្នេះវាគួរតែមានបទឈប់បាញ់ជាបន្ទាន់ ហើយការចរចាគួរតែចាប់ផ្តើម។ លោកស្គាល់លោក ពូទីន យ៉ាងច្បាស់ នេះជាពេលវេលាដ៏សមស្របមួយ ហើយប្រទេសចិនអាចជួយបាន។ ពិភពលោកកំពុងរង់ចាំ។

លោក ត្រាំ និងលោក ហ្សេឡេនស្គី បានជួបពិភាក្សាគ្នារយៈពេលមួយម៉ោង រួមជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ផងដែរ។ លោក ត្រាំ និងលោក ហ្សេឡេនស្គី បានចាប់ដៃគ្នាទាំងញញឹម ប៉ុន្តែវាមិនច្បាស់ទេថាតើការសន្ទនាបានទៅជាយ៉ាងណា។ ភាគីបារាំងនិងអ៊ុយក្រែនបានបញ្ជាក់ថាការពិភាក្សាដំណើរការទៅបានល្អ និងមានផ្លែផ្កសា។

យ៉ាងណាមិញ លោក ហ្សេឡេនស្គី បានប្រតិកម្មទៅនឹងសាររបស់លោក ត្រាំ ដោយនិយាយថា សន្តិភាពមិនមែនគ្រាន់តែជាក្រដាសមួយសន្លឹកប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការធានាប្រកបដោយប្រសិទ្ធភាពសម្រាប់សន្តិភាព។

លោកបានលើកឡើងថា នៅពេលពិភាក្សាសន្តិភាពជោគជ័យជាមួយរុស្ស៊ី ជាដំបូងយើងត្រូវពិចារណាលើការធានាសន្តិភាពប្រកបដោយប្រសិទ្ធភាព។ ប្រជាជនអ៊ុយក្រែនប្រាថ្នាសន្តិភាពជាងអ្នកណាទាំងអស់។ សង្គ្រាមមិនអាចដោះស្រាយបានដោយក្រដាសមួយសន្លឹក និងហត្ថលេខាមួយចំនួនបាននោះទេ។ បទឈប់បាញ់ដោយគ្មានការធានាអាចត្រូវបានបំពាននៅពេលណាក៏បានដូចដែលលោក ពូទីន បានធ្វើកន្លងមក។ ដើម្បីធានាថាប្រជាជនអ៊ុយក្រែនមិនទទួលរងការស្លាប់និងរបួសបន្ថែមទៀត យើងត្រូវរក្សាស្ថិរភាពនៃសន្តិភាព។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានរៀបចំសន្និសិទជាមួយអ្នកសារព័ត៌មាន ដើម្បីឆ្លើយតបការអត្ថាធិប្បាយរបស់លោក ត្រាំ។ លោក ប៉េស្កូវ បាននិយាយថា រុស្ស៊ីបើកចំហសម្រាប់កិច្ចពិភាក្សា ប៉ុន្តែពួកគេត្រូវតែផ្អែកលើកិច្ចព្រមព្រៀងនៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងឆ្នាំ២០២២ និងស្ថានភាពពិតប្រាកដនៃសមរភូមិបច្ចុប្បន្ន។ លោក ពូទីន បាននិយាយម្ដងហើយម្ដងទៀតថា កិច្ចព្រមព្រៀងបឋមនៅទីក្រុងអ៊ីស្តង់ប៊ុលអាចជាមូលដ្ឋានសម្រាប់កិច្ចពិភាក្សានាពេលអនាគត។

លោក ប៉េស្កូវ មានរាយរាប់ថា ជំហររបស់យើងចំពោះអ៊ុយក្រែន ត្រូវបានបញ្ជាក់យ៉ាងច្បាស់។ លក្ខខណ្ឌសម្រាប់ការបញ្ឈប់អរិភាពជាបន្ទាន់ ត្រូវបានកំណត់ដោយប្រធានាធិបតី ពូទីន នៅក្នុងសុន្ទរកថារបស់គាត់ទៅកាន់ក្រសួងការបរទេសរុស្ស៊ីក្នុងខែមិថុនាឆ្នាំនេះ។ វាជារឿងសំខាន់ក្នុងការរំលឹកថា អ៊ុយក្រែនជាអ្នកបដិសេធ និងបន្តបដិសេធការចរចា។

គួររំឭកថា លោក ពូទីន ក៏បានបញ្ជាក់ផងដែរថា អ៊ុយក្រែនមិនត្រូវចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូឡើយ ហើយថា រុស្ស៊ីគួរតែត្រូវបន្តការគ្រប់គ្រងពេញលេញលើតំបន់ចំនួនបួនរបស់អ៊ុយក្រែន ដែលកងទ័ពរបស់ខ្លួនគ្រប់គ្រងដោយផ្នែក។ លោក ប៉េស្កូវ ក៏បានកត់សម្គាល់ផងដែរថា លោក ហ្សេឡេនស្គី បានហាមឃាត់ការទំនាក់ទំនងជាមួយថ្នាក់ដឹកនាំរុស្ស៊ីតាមរយៈក្រឹត្យពិសេសមួយ ដែលនឹងត្រូវលុបចោលប្រសិនបើការចរចាត្រូវបន្ត។

អត្ថបទដែលជាប់ទាក់ទង