**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជួបសំណេះ សំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ខេត្តព្រះសីហនុ ក្នុងសម័យប្រឡងបាក់ឌុប ឆ្នាំ២០២៤ ចំនួន ៤៥នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ក្នុងការប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ៨ តុលា ឆ្នាំ២០២៤ ចំនួន ៤៥នាក់។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរ និងកោតសរសើរប្អូនៗសិស្សនិទ្ទេស A ទាំង៤៥រូប ដែលខិតខំសិក្សារៀនសូត្ររហូតទទួលបានជ័យលាភីនិទ្ទេស A នាពេលនេះ ដែលជាជោគជ័យមួយធំធេងក្នុងឆាកជីវិតរបស់ប្អូនដែលបានចំណាយពេលវេលារយពេល ១២ឆ្នាំ ពិសេសភាពជោគជ័យរបស់អាណាព្យាបាល ក៏ដូចជា លោកគ្រូ អ្នកគ្រូ ដែលជាឳពុកម្តាយទីពីរក្នុងការជួយបណ្តុះបណ្តាលអប់រំប្អូនៗ ហើយភាពរឹមាំ និងឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រធ្វើឱ្យយើងសម្រេចចិត្តបានត្រឹមត្រូវឈានទៅ ទទួលបានជ័យលាភីនាពេលនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល អណត្តិទី៧ នៃរដ្ឋសភា បានកំណត់ទិសដៅសំខាន់ៗចំនួន៥ ក្នុងនោះ៖ មានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសកត្តាធនធានមនុស្សមានភាពរឹងមាំ ចេះដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព ដូច្នេះប្អូនៗជាធនធានពោពេញដោយចំណេះដឹង និងបំណិនជីវិតប្រកបដោយក្រមសីលធម៌ វិជ្ជាជីវ: ព្រមទាំងបានធ្វើការណែនាំដល់សិស្សជ័យលាភីឪ្យជ្រើស រើសមុខវិជ្ជាដែលខ្លួនពេញចិត្ត ពិសេសមុខវិជ្ជាដែលយកមកអភិវឌ្ឍខេត្តព្រះសីហនុ ត្រូវចេះចាប់យកឪកាសព្រោះខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាខេត្តដែល មានសក្តានុពលផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សេដ្ឋកិច្ច កសិកម្ម និងទេសចរណ៍ ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដែលជាចក្ខុវិស័យក្នុងការដឹកនាំអភិវឌ្ឍប្រទេសកម្ពុជាឈានឆ្ពោះទៅសម្រេចជាប្រទេសដែលមានចំណូលមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ គ្រឹះស្ថានសាធារណៈ និងឯកជនខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេសចូលរួមចំណែកក្នុងការបណ្ដុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ មានសីលធម៌ មនសិការវិជ្ជាជីវៈថ្លៃថ្នូរ និងជាទំពាំងស្នងឬស្សី ព្រមទាំងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនាជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ ជាពិសេសបានខិតខំបង្ហាត់បង្រៀនក្មួយៗ សិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលង៖ ៨ តុលា ២០២៤ បានទទួលលទ្ធផលយ៉ាងត្រចៈត្រចង់គួរជាទីមោទន ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តព្រះសីហនុ បេក្ខជនដែលបានដាក់ ពាក្យប្រឡងសរុបចំនួន ១.៩០២នាក់ ស្រី ៩៨៣នាក់ ប្រឡងជាប់ចំនួន ១.៥៩៧នាក់ ស្មើនឹង ៨៣,៩៦% ស្រី ៨៧៨នាក់ស្មើនឹង ៨៩,៣២% ក្នុងនោះ៖
-បេក្ខជនជាប់និទ្ទេសA៖ ៤៥នាក់ ស្រី ២៤នាក់
-បេក្ខជនជាប់និទ្ទេសB៖ ១៨៦នាក់ ស្រី ១១៥នាក់
-បេក្ខជនជាប់និទ្ទេសC៖ ៣២៩នាក់ ស្រី ២១០នាក់
-បេក្ខជនជាប់និទ្ទេសD៖ ៥១៦នាក់ ស្រី ២៧៥នាក់
-បេក្ខជនជាប់និទ្ទេសE៖ ៥២១នាក់ ស្រី ២៤៩នាក់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើរដល់ក្មួយៗ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវពិនិត្យជ្រើសរើសមុខជំនាញដែលខ្លួនពេញចិត្តនៅថ្នាក់ឧត្តមសិក្សា បន្តការខិតខំព្យាយាមរៀនសូត្រនិងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួនធ្វើអំពីល្អ ដើម្បីភាពរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន សារធាតុញៀនផ្សេងៗ ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ត្រូវពាក់ខ្សែក្រវ៉ាត់ ពាក់មួកសុវត្ថិភាព កុំសេពគ្រឿងស្រវឹងពេលបើកបរដោយត្រូវគោរពតាមទិសស្លោក «ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ដើម្បីត្រៀមខ្លួនក្លាយជាយុវជនល្អ ពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ នាពេលអនាគតប្រកបដោយមន សិការវិជ្ជាជីវៈ ការទទួល ខុសត្រូវសីលធម៌ល្អ និងការដាក់ខ្លួនបម្រើ ប្រជាជនដោយស្មោះស ក្នុងបុព្វហេតុជាតិ មាតុភូមិដ៏ថ្លៃថ្លារបស់យើង ៕

អត្ថបទដែលជាប់ទាក់ទង