បង្រ្កាប និងដុតបំផ្លាញចោលស្លាបមាន់ជាង៤តោនដែលគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ៖ សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធបង្ក្រាប និងដុតបំផ្លាញចោលស្លាបមាន់គ្មានច្បាប់អនុញ្ញាត៣៦២កេស ស្មើនិងជាង៤តោន។
ការដុតបំផ្លាញបានធ្វើឡើង នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចទីលានចាក់សំរាម ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង ដោយមានសម្របសម្រួល នីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងនៃផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប សហការជាមួយមន្រ្តីជំនាញពាក់ព័ន្ធ។
មន្រ្តីជំនាញបានបញ្ជាក់ថា វត្ថុតាង ជាប្រភេទសាច់ចុងស្លាបមាន់ចំនួន៣៦២កេស ស្មើ នឹងស្មើ៤៣៤៤គីឡូក្រាមដែលដុតបំផ្លាញចោលនៅពេលនេះ ក្រោយអាជ្ញាធរបង្រ្កាបរថយន្តមួយគ្រឿង និងរកឃើញថាការដឹកញ្ជូនគ្មានច្បាប់អនុញ្ញាត និងការរក្សាទុកមិនត្រឹមត្រូវតាមស្ដង់ដាគុណភាព៕

