ប្រទេសចិនប្រគល់សេចក្តីថ្លែងការណ៍អំពីបន្ទាត់មូលដ្ឋាននិងផែនទីដែនសមុទ្រនៃកោះHuangyan ដើម្បីតម្គល់នៅអង្គការសហប្រជាជាតិ

ថ្ងៃទី ២ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Geng Shuang តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានប្រគល់《សេចក្តីផ្លែងការណ៍របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនស្តីពីបន្ទាត់មូលដ្ឋាននៃដែនសមុទ្រកោះ Huangyan 》និងផែនទីដែនសមុទ្រពាក់ព័ន្ធជូនលោក Matthias អគ្គលេខាធិការរងស្តីទីនៃអង្គការសហប្រជាជាតិដើម្បីតម្កល់ទុកជាឯកសារ ។《សេចក្តីថ្លែងការណ៍》នេះនិងផែនទីដែនសមុទ្រនឹងប្រកាសតាមគេហទំព័ររបស់អង្គការសហប្រជាជាតិ ។
កោះ Huangyan គឺជាទឹកដីមានស្រាប់របស់ប្រទេសចិន ។ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋាភិបាលចិនបានកំណត់និងប្រកាសពីបន្ទាត់មូលដ្ឋានដែនសមុទ្រកោះ Huangyan ដោយអនុលោមតាម《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់មហាសមុទ្រ》និងច្បាប់អន្តរជាតិដទៃទៀតព្រមទាំង《ច្បាប់ស្តីពីដែនសមុទ្រនិងដែនដីជាប់គ្នានៃសាធារណរដ្ឋប្រជាមានិតចិន》។ នេះជាវិធានការប្រក្រតីដែលរដ្ឋាភិបាលចិនធ្វើឡើងដើម្បីពង្រឹងការគ្រប់គ្រងសមុទ្រ ដែលស្របតាមច្បាប់អន្តរជាតិនិងទម្លាប់អន្តរជាតិ ។
ការតម្កល់ទុកសេក្តីថ្លែងការណ៍នេះមិនត្រឹមតែជាការអនុវត្តកាតព្វកិច្ចរបស់ប្រទេសចិនក្នុងនាមជារដ្ឋហត្ថលេខីនៃ《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់មហាសមុទ្រ》ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិធានការស្របច្បាប់ដើម្បីគាំពារអធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិនផងដែរ ៕

