ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន Kimou Environtment Holding Limited និង ប្រធានសមាគមឧស្សាហកម្មការពារបរិស្ថានកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលដឹកនាំដោយ លោក ចាង លាំងហុង (Zhang Lianghong) ប្រធានក្រុមហ៊ុន Kimou Environtment Holding Limited និងលោក Guo Yanping ប្រធានសមាគមឧស្សាហកម្មការពារបរិស្ថានកម្ពុជា។
ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ ផ្តោតលើការគម្រោងវិនិយោគ និងកិច្ចការពារបរិស្ថាន ក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា៕

