**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា

ចិនវ៉ាដាច់អាម៉េរិក និងទទួលបានតំណែងជាម្ចាស់ជំនួយទ្វេភាគីធំបំផុតទីពីរ ដល់តំបន់ប៉ាស៊ីហ្វិក

ប៉េកាំង៖ ចិនបានវ៉ាដាច់សហរដ្ឋអាម៉េរិក និងទទួលបានតំណែងរបស់ខ្លួនវិញក្នុងនាមជាម្ចាស់ជំនួយទ្វេភាគីធំបំផុតទីពីរ ដល់តំបន់ប៉ាស៊ីហ្វិក នេះបើយោងតាមរបាយការណ៍ថ្មីមួយ ចេញផ្សាយកាលពីថ្ងៃពុធទី២០វិច្ឆិកា ដោយវិទ្យាស្ថាន Lowy ខណៈអូស្ត្រាលីនៅតែជាអ្នកផ្តល់ជំនួយធំជាងគេ។

ជារៀងរាល់ឆ្នាំ វិទ្យាស្ថាន Lowy ដែលជាក្រុមស្រាវជ្រាវមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានចេញផ្សាយផែនទីជំនួយប៉ាស៊ីហ្វិក តាមដានប្រាក់កម្ចី និងជំនួយដល់តំបន់យ៉ាងលម្អិត។ ផែនទីឆ្នាំ២០២៤ រួមបញ្ចូលទាំងការចំណាយនៅប៉ាស៊ីហ្វិកពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២២។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានបណ្តាក់ទុនរាប់ពាន់លានដុល្លារនៅក្នុងប្រទេសកោះប៉ាស៊ីហ្វិក ក្នុងគោលបំណងបង្កើនឥទ្ធិពលនៅក្នុងតំបន់ចំពេលមានការប្រកួតប្រជែងជាមួយសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត។ បន្ទាប់ពីការកាត់បន្ថយការវិនិយោគក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ២០២០ ចិនបានបន្តផ្តោតលើគម្រោងនៅកោះប៉ាស៊ីហ្វិកឡើងវិញ ក្នុងឆ្នាំ២០២២ ជាឆ្នាំចុងក្រោយដែលមាននៅក្នុងរបាយការណ៍។

ខណៈដែលហិរញ្ញប្បទានអភិវឌ្ឍន៍សរុបពីប្រទេសទាំងអស់ទៅកាន់កោះ បានធ្លាក់ចុះ១៨ភាគរយក្នុងឆ្នាំ២០២២ នៅចំពេលជំងឺរាតត្បាតសកល យោងតាមរបាយការណ៍ មហាយក្សចិន បានបង្កើនហិរញ្ញប្បទានរបស់ខ្លួននៅឆ្នាំនោះ៦ភាគរយជាមួយនឹងការគាំទ្រចំនួន២៥៦លានដុល្លារ។ នោះ..គឺកើនឡើងជិត១៤ភាគរយធៀបនឹងឆ្នាំ២០១៩។ យ៉ាងណា អូស្ត្រាលី គឺជាអ្នកផ្តល់ហិរញ្ញប្បទានច្រើនជាងគេសម្រាប់ប្រជាជាតិកោះប៉ាស៊ីហ្វិក ដោយបានរួមចំណែកចំនួន១,៥ពាន់លានដុល្លារ ខណៈសហរដ្ឋអាម៉េរិកជាប់ចំណាត់ថ្នាក់លេខ៣ ដោយបានផ្តល់ហិរញ្ញប្បទានចំនួន២៤៩លានដុល្លារ។

ចាប់ពីឆ្នាំ២០០៨ ដល់២០១៦ ធនាគារចិនបានផ្តល់ប្រាក់កម្ចីជាង១,១ពាន់លានដុល្លារដល់តំបន់ បង្កឱ្យមានការព្រួយបារម្ភថា តំបន់នេះអាចនឹងកាន់តែងាយរងគ្រោះទៅនឹងសម្ពាធការទូតពីរដ្ឋធានីប៉េកាំង។ ថ្មីៗនេះ ប្រទេសចិនបានអនុវត្តវិធីសាស្ដ្រជាយុទ្ធសាស្ត្របន្ថែមទៀត ឆ្ពោះទៅរកការផ្ដល់ហិរញ្ញប្បទានរបស់ពួកគេ ដោយងាកចេញពីការផ្ដល់មូលនិធិតាមរយៈបំណុលឆ្ពោះទៅរកការផ្ដល់ហិរញ្ញប្បទានតាមរយៈជំនួយដ៏ធំ និងគម្រោងកម្រិតសហគមន៍។ យោងតាមរបាយការណ៍ ចិនបានជ្រើសរើសវិធីសាស្ដ្រថ្មីដោយពឹងផ្អែកលើការផ្ដល់ហិរញ្ញប្បទានឥតសំណងទ្រង់ទ្រាយធំ ជាជាងប្រាក់កម្ចី និងរៀបចំសកម្មភាពច្រើននៅស្ថានទូតក្នុងប្រទេសអាទិភាព។

មហាយក្សចិន មើលឃើញថា ខ្លួនជាដៃគូអភិវឌ្ឍន៍ជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ហើយធ្លាប់បានសង្កត់ធ្ងន់ថា ជំនួយរបស់ខ្លួនមកដោយគ្មានលក្ខខណ្ឌនយោបាយ។ យ៉ាងណាមិញ វិទ្យាស្ថាន Lowy បានលើកឡើងថា ហេតុផល ភូមិសាស្ត្រ នយោបាយ គឺជា កត្តា មួយ ដែល ចិន សម្រេច ផ្តល់ ជំនួយ។ របាយការណ៍របស់វិទ្យាស្ថានបានរាយរាប់ថា ការជំនួយច្រើនសន្ធឹករបស់ចិននៅប៉ាស៊ីហ្វិកបានរីកចម្រើន ដើម្បីបន្តគោលបំណងផ្សេងៗ ប៉ុន្តែការពង្រឹងគោលនយោបាយចិនតែមួយ នៅតែជាកត្តាដ៏សំខាន់។

របាយការណ៍បានបង្ហាញថា នៅឆ្នាំ២០២២ កោះតៃវ៉ាន់បានធ្លាក់ចេញពីបញ្ជីម្ចាស់ជំនួយកំពូលទាំង១០ដល់កោះប៉ាស៊ីហ្វិក ដោយចំណាយប្រាក់ចំនួន៧,២លានដុល្លារ បន្ទាប់ពីប្រទេសជាច្រើនបានផ្តាច់ទំនាក់ទំនងការទូតជាមួយក្រុងតៃប៉ិ ហើយប្តូរទៅជិតស្និទ្ធជាមួយរដ្ឋធានីប៉េកាំង៕

អត្ថបទដែលជាប់ទាក់ទង