**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ

ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់

ភ្នំពេញ៖ មន្រ្តីនគរបាលនៃក្រសួងមហាផ្ទៃ បានដកកាំភ្លើងបាញ់ ប្តីប្រពន្ធ២នាក់បានរងរបួសធ្ងន់ និងត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយសារទាស់សម្តីគ្នា។

ហេតុការណ៍នេះ បានកើតឡើយនៅចំណុចបរិវេណផ្ទះជួលមួយកន្លែង ផ្លូវលំ ភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ កាលពីវេលាម៉ោង០៩យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

បើតាមលោក យី វណ្ណដា អធិការក្រុងតាខ្មៅ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ មានសេចក្ដីរាយការណ៍ពីពលរដ្ឋថាមានករណីផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឱ្យប្ដីប្រពន្ធមួយគូរងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម ហើយភ្លាមៗនោះ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះទៅដល់ទីតាំងកើតហេតុ ព្រមទាំងឃាត់ខ្លួនជនដៃដល់យកទៅសាកសួរ ។

លោកអធិការក្រុងតាខ្មៅ បានបន្តថា ឈ្មោះ សយ សុផានី ភេទប្រុស ជាមន្ត្រីនគរបាលជាតិ ឋានន្តរស័ក្តិជាវរសេនីយ៍ឯក (ស័ក្តិ៥) ឋានៈប្រធានសាខាប្រមូលថវិកាចំណូល នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ។ រីឯ ជនរងគ្រោះទី ១.ឈ្មោះ ស៊ាង តូម៉ា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបររត់កង់បី (PassApp) រងរបួសចំនួន៣គ្រាប់ និងទី២.ឈ្មោះ ជា សុភី ភេទស្រី អាយ៥៤ឆ្នាំ មុខរបរជាមេផ្ទះ។ ពួកគេទាំង២មានទីលំនៅចំណុចទីតាំងកើតហេតុ។

ក្រោយការឃាត់ខ្លួនកម្លាំងជំនាញបានបើកការសាកសួរជំហានដំបូងថា មុនឈានដល់ការធ្វើសកម្មភាពបាញ់ប្រហារនេះ ដំបូងឡើយជនដៃដល់ និងជនរងគ្រោះ ជាអ្នកជួលបន្ទប់ក្បែរគ្នា ស្រាប់តែនៅថ្ងៃកើតហេតុខាងលើពួកគេបានឈ្លោះប្រកែកគ្នាតឹងសសៃក រហូតដល់ខ្មាន់កាំភ្លើងទប់កំហឹងលែងជាប់ក៏ទាញកាំភ្លើងបាញ់ទាំងកំរោលបែបនេះ។

បច្ចុប្បន្ន កងកម្លាំងកំពុងកសាងសំណុំរឿង និងរៀបចំបញ្ចូនជនសង្ស័យ រួមទាំងអាវុធខ្លី54 ជាវត្ថុតាងទៅកាន់តុលាការ ដើម្បីចាត់ការតាមនិតិវធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង