**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញប្រគល់សញ្ញាបត្រជូនគរុនិស្សិត គរុសិស្ស និងកម្មវិធីជួបជុំអតីតគរុនិស្សិត គរុសិស្ស នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អតីតគរុនិស្សិត គរុសិស្ស នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងគរុនិស្សិត-គរុសិស្សជ័យលាភីទាំងអស់ សរុបចំនួនប្រមាណ ៦០០នាក់។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូរបស់ក្រសួងអប់រំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សម្ភារៈបរិក្ខារសម្រាប់ការបង្រៀននិងរៀន ព្រមទាំងការធ្វើទំនើបកម្មកម្មវិធីអប់រំនិងវិធីសាស្ត្របង្រៀន ស្របតាមបរិបទនៃការអប់រំនៅសតវត្សទី២១ ក្នុងគោលដៅធានាថា គ្រូបង្រៀនដែលចេញថ្មី ទទួលបានការបណ្ដុះបណ្ដាលដោយជោគជ័យ និងមានមូលដ្ឋានគ្រឹះរឹងមាំលើសមត្ថភាពចំណេះដឹង មុខវិជ្ជា វិធីសាស្រ្តបង្រៀន ការស្រាវជ្រាវប្រតិបត្តិ ក្រមសីលធម៌ និងគុណធម៌ ហើយធានាដល់ការលើកកម្ពស់លទ្ធផលសិក្សាសិស្ស នៅតាមសាលារៀនចំណេះទូទៅឱ្យកាន់តែល្អប្រសើរឡើង។

ជាមួយនេះដែរ ក្រសួងបានដាក់ចេញនូវកំណែទម្រង់សាលាគរុកោសល្យ ដែលក្នុងនោះ បានកែលម្អហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានគរុកោលស្យ លើកកម្ពស់គុណវុឌ្ឍិ និងតួនាទីគ្រូបង្រៀន តាមរយៈការកែលម្អគោលនយោបាយគ្រូបង្រៀនឆ្លើយតបទៅនឹងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ដំឡើងប្រាក់បៀវត្ស ជំរុញឱ្យមានការទទួលស្គាល់ និងផ្តល់តម្លៃដល់គ្រូបង្រៀននៅក្នុងសង្គម។

ដើម្បីជំរុញបន្ថែមល្បឿនកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន និងពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើរឡើង ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដូចជា៖
– បន្តលើកកម្ពស់គុណភាពធនធានគ្រូឧទ្ទេស តាមរយៈការជ្រើសរើសអ្នកដែលមានសមត្ថភាពដើម្បីបំពេញការងារនៅវិទ្យាស្ថាន និងការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសមានស្រាប់ជាប្រចាំ
– បន្តធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងទំនើបកម្មវិធីសាស្រ្តបង្រៀន ដើម្បីធានាដល់គុណភាព និងប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលគ្រូសតវត្សទី២១
– លើកទឹកចិត្តឱ្យបុគ្គលិកអប់រំ ផ្តោតសំខាន់លើការអនុវត្តកម្មវិធីកញ្ចប់អំណានដំបូង និងគណិតដំបូង ដែលជាកំណែទម្រង់នៃសាលាគរុកោសល្យក្នុងការបណ្តុះបណ្តាលគ្រូបង្រៀន
– លើកទឹកចិត្តគ្រូបង្រៀនឱ្យអនុវត្តនូវវិធីសាស្រ្តបង្រៀនថ្មីៗ បន្តដំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀន ក៏ដូចជាពង្រឹងនូវការប្រឡងចូលគ្រូ ដើម្បីបង្កើនគុណវុឌ្ឈិគ្រូបង្រៀន ឆ្លើយតបនឹងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន
– ពង្រីកបន្ថែមលើការអប់រំបណ្ដុះបណ្ដាលជំនាញទន់ នៅតាមសាលារៀន ដើម្បីជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌ និងឥរិយាបថល្អ
– បង្កើតក្លិបសិក្សា និងបន្ថែមម៉ោងសិក្សានៅតាមសាលារៀនដែលមានលទ្ធភាព ដើម្បីលើកស្ទួយលទ្ធផលសិក្សារបស់សិស្ស ក្នុងគោលដៅសម្រេចបាននូវសាលារៀនគំរូ
– ត្រូវសម្រេចឱ្យបាននូវស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀនទាំង ៤ គឺចំណេះដឹងវិជ្ជាជីវៈ ការប្រតិបត្តិវិជ្ជាជីវៈ ការសិក្សាវិជ្ជាជីវៈ និងសីលធម៌វិជ្ជាជីវៈ។

សារជាថ្មីម្ដងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ជាពិសេស ក្មួយៗគរុនិស្សិត និងគរុសិស្សជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យថ្នាក់បរិញ្ញាបត្រអប់រំវិជ្ជាជីវៈគ្រូបង្រៀន និងសញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀនដែលត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងនូវសមិទ្ធផលកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ពិសេសការធ្វើឱ្យប្រសើរឡើងនូវការអប់រំគ្រូបង្រៀនដែលជាឆ្អឹងខ្នងនៃការកែលម្អគុណភាពអប់រំនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង