**មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ ធ្វើបទបង្ហាញរៀបរាប់លម្អិត លើការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី ជូនតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ**លោកជំទាវបណ្ឌិត ជា សិរី ចូលរួមជាវាគ្មិនក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាល នៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន លើកទី៦០**ឯកឧត្តម អឿង ចន្ថា ដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំពិភាក្សាការងារ របស់នាយកដ្ឋានក្រោមឱវាទអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស**ហ្វីលីពីន ដាក់ការតវ៉ាផ្នែកការទូតប្រឆាំងនឹងមហាយក្សចិន ជុំវិញឧប្បត្តិហេតុដែនសមុទ្រ នៅសមុទ្រចិនខាងត្បូង**ពេលមានកម្មករនិយោជិតជាសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ការងារ តើថៅកែ ម្ចាស់សហគ្រាស គ្រឹះស្ថាន ឬអ្នកតំណាងជនរងគ្រោះ គួរធ្វើបែបណា?**សភាពាណិជ្ជកម្ម និងឧស្សាហកម្មសែប៊ី បង្ហាញចំណាប់អារម្មណ៍ ក្នុងស្វែងរកឱកាសក្នុងការវិនិយោគ និងនាំចេញផលិតផលកម្ពុជា ទៅប្រទេសស៊ែប៊ី**រថយន្តក្រុងដឹកអ្នកដំណើរ ១គ្រឿង ក្រឡាប់នៅស្រុកអូរជ្រៅ បណ្តាលឱ្យ​មនុស្ស ១២នាក់រងរបួសធ្ងន់ស្រាល**ប.ស.ស. ផ្អាកកិច្ចព្រមព្រៀងជាមួយមន្ទីរសម្រាកព្យាបាល កងកេង មន្ទីរសម្រាកព្យាបាលរីម សុគន្ធា និងមន្ទីរសម្រាកព្យាបាល រតនៈ ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស.**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើឱ្យសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពិនិត្យលទ្ធភាព សហការរៀបចំផែនការទៅអនាគត ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរ នាសហសម័យរបស់កម្ពុជា កាន់តែរីកចម្រើន**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះតាមដាន ត្រួតពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ នៅក្នុងខេត្តចំនួនពីរ**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី**សារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ គ.ជ.អ.ប. បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ​ និងឧបករណ៍ឌីជីថល លើកកម្ពស់អភិបាលកិច្ចល្អ គណនេយ្យភាពសង្គម និងគំរូភូមិឆ្លាតវៃ**ឯកឧត្តម ប៉ូលី ដា ដឹកនាំក្រុមការងារចុះពិនិត្យទីតាំង ត្រៀមរៀបចំអបអរសាទរខួប​អនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**គ.ជ.ប ប្រកាសពីវិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមនៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ **ឯកឧត្តម ជា វុទ្ធី អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំកំពូលសភាពាណិជ្ជកម្មអាស៊ាន ម៉ាទ្បេស៊ី**រដ្ឋបាលខេត្ត ជូនដំណឹងពីការទទួល និងដាក់ពាក្យសុំចូលរួមប្រកួតបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ក្នុងឱកាសរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯក និងខ្លែងសេរី ខេត្តសៀមរាប ឆ្នាំ២០២៤**រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ផ្ដាំផ្ញើឱ្យប្រធានមន្ទីរសាធារណការខេត្តស្វាយរៀងថ្មី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង**ចិន លុបចោលការរឹតបន្តឹងពាណិជ្ជកម្ម លើរោងចក្រកែច្នៃសាច់ របស់អូស្ត្រាលី**អង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រមានពីហានិភ័យនៃកិច្ចគាំពារនិយម ចំពោះចក្ខុវិស័យកំណើនសេដ្ឋកិច្ចពិភពលោក

ប្រទេសប៊ូតានដែលជា គ្រោងសាងសង់«ទីក្រុងនៃសតិសម្បជញ្ញៈ»

ធីមប៊ូ៖ ប្រទេសប៊ូតានដែលជាអាណាចក្រហិម៉ាឡៃយ៉ានដែលបានបង្ហាញពិភពលោកនូវផ្នត់គំនិតនៃសុភមង្គល និងសេចក្តីសុខគ្រោងនឹងសាងសង់ «ទីក្រុងនៃសតិសម្បជញ្ញៈ» ហើយនឹងចាប់ផ្តើមចេញប័ណ្ណបំណុលចំនួន ១០០ លានដុល្លារនៅថ្ងៃចន្ទទី ១១ ខែវិច្ឆិកា ដើម្បីជួយចាប់ផ្តើមគម្រោងនេះ។

ក្រុមមន្ត្រីបានលើកឡើងថា ទីក្រុងនៃសតិសម្បជញ្ញៈ ឬ Gelephu Mindfulness City (GMC) នឹងស្ថិតនៅក្នុងតំបន់រដ្ឋបាលពិសេសមួយដែលមានច្បាប់ និងវិន័យដាច់ដោយឡែក ដែលនឹងមានបំណងក្លាយជាច្រករបៀងសេដ្ឋកិច្ចដែលតភ្ជាប់អាស៊ីខាងត្បូងទៅអាស៊ីអាគ្នេយ៍។ ពួកគេបានបន្ថែមថា ទីក្រុងនេះនឹងលើកកម្ពស់ការដើរកម្សាន្ត និងជិះកង់ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន កន្លែងបៃតងសម្រាប់ការធ្វើសមាធិ និងការសម្រាកលំហែ ការអប់រំសតិ សកម្មភាពសហគមន៍សាធារណៈ មជ្ឈមណ្ឌលថែទាំសុខភាព និងទេសចរណ៍ធម្មជាតិ។

ទីក្រុងនៃសតិសម្បជញ្ញៈនេះនឹងត្រូវសាងសង់នៅលើផ្ទៃដីជាង ២៥០០គីឡូម៉ែត្រការ៉េ នៅតាមព្រំដែនជាមួយប្រទេសជិតខាងឥណ្ឌា ហើយផ្តល់កន្លែងសម្រាប់អាជីវកម្មក្នុងវិស័យហិរញ្ញវត្ថុ ទេសចរណ៍ ថាមពលបៃតង បច្ចេកវិទ្យា ការថែទាំសុខភាព កសិកម្ម អាកាសចរណ៍ ភស្តុភារ ការអប់រំ និងខាងវិញ្ញាណ។ មូលនិធិដែលរៃអង្គាសនឹងត្រូវបានប្រើដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដំបូង សម្រាប់ថាមពលបៃតង និងការតភ្ជាប់ក្នុងចំណោមមូលនិធិផ្សេងៗទៀត។

អភិបាលក្រុងថ្មីនេះ លោក ឡូតាយ ស៊ឺរីង (Lotay Tshering) បានសង្កត់ធ្ងន់ថា ៖«គម្រោងដ៏មហិច្ឆតានេះនឹងកំណត់ឡើងវិញនូវទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេស[…]។ គោលដៅគឺដើម្បីទាក់ទាញការវិនិយោគ ការអភិវឌ្ឍជំនាញ និងការបង្កើតការងារនៅក្នុងប្រទេសប្រកាន់ពុទ្ធសាសនិកភាគច្រើន.»។ ប្រទេសដែលមានប្រជាជនតិចជាង ៨សែននាក់ដែលនៅជាប់ព្រំដែនរវាងមហាយក្សអាស៊ីឥណ្ឌា និងចិន បាននឹងកំពុងតស៊ូដើម្បីជំរុញសេដ្ឋកិច្ច ៣ ពាន់លានដុល្លារដែលពឹងផ្អែកខ្លាំងលើជំនួយ វារីអគ្គិសនី និងវិស័យទេសចរណ៍ ហើយបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយការរឹតបន្តឹងជំងឺកូវីដ១៩។ វិបត្តិការងារ ជាមួយនឹងភាពអត់ការងារធ្វើរបស់យុវជនឈានដល់ជិត ៣០ភាគរយក្នុងឆ្នាំ២០២២ បានបង្កឱ្យមានចលនាចំណាកស្រុកនៃយុវជនដែលកំពុងស្វែងរកឱកាសនៅក្រៅប្រទេស។

ទីក្រុងនៃសតិសម្បជញ្ញៈនេះនឹងត្រូវសាងសង់ជាដំណាក់កាល ហើយរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល២១ឆ្នាំ ដោយមានដៃគូឯកជនវិនិយោគលើផ្លូវថ្នល់ ស្ពាន អាកាសយានដ្ឋាន ផ្ទះ សាលារៀន មន្ទីរពេទ្យ និងអាជីវកម្ម។ អាជ្ញាធររំពឹងថាមនុស្សប្រហែល ១៥ម៉ឺននាក់នឹងរស់នៅទីនោះក្នុងរយៈពេល ៧ ទៅ១០ឆ្នាំដំបូង និងច្រើនជាងមួយលាននាក់នៅពេលបន្ទាប់ៗទៀត។ គំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងកាលពីឆ្នាំមុន ដែលនឹងគ្របដណ្ដប់លើអាជីវកម្មប្រកបដោយមនសិកា និងនិរន្តរភាព ដែលត្រូវបានបំផុសគំនិតខាងស្មារតីប្រណិប័តន៍ព្រះពុទ្ធសាសនា និងអត្តសញ្ញាណនៃប្រទេសប៊ូតាន។ ក្រៅពីនេះ គម្រោងនេះក៏នឹងផ្តោតលើសុភមង្គល សុខុមាលភាព និងការគិតពិចារណា ហើយក៏រួមបញ្ចូលស្ថាបត្យកម្មដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង