**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

អ៉ីរ៉ង់ប្រកាសចាត់ទុក ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោត គឺជាឱកាសឱ្យអាមេរិក វាយតម្លៃឡើងវិញចំពោះ គោលនយោបាយខុសឆ្គងពីមុនៗ

តេហេរ៉ង់៖ នៅថ្ងៃព្រហស្បតិ៍នេះ អ៉ីរ៉ង់បានប្រកាសចាត់ទុក ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតី នៅសហរដ្ឋអាមេរិក ថាជាឱកាសមួយដើម្បីឱ្យ ទីក្រុងវ៉ាស៉ីនតោនពិចារណាឡើងវិញ ចំពោះគោលនយោបាយមិនត្រឹមត្រូវកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

អំឡុងពេលកាន់អំណាចជាលើកដំបូង កាលពីអាណត្តិឆ្នាំ២០១៧-២០២១ លោក ត្រាំ ដែលនឹងវិលត្រឡប់មកដឹកនាំសេតវិមានសាជាថ្មី នៅខែមករា ឆ្នាំ២០២៥ បន្ទាប់ពីយកឈ្នះលើអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារសប្តាហ៍នេះ គឺធ្លាប់អនុវត្តយុទ្ធសាស្រ្តដាក់សម្ពាធជាអតិបរមា ប្រឆាំងនឹងអ៉ីរ៉ង់។

អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei បានលើកឡើងដូច្នេះថា «យើងមានបទពិសោធជូរចត់ជាមួយ គោលនយោបាយ និងដំណោះស្រាយ របស់រដ្ឋាភិបាលអាមេរិកខុសៗគ្នា កាលពីអតីតកាល»។

អ្នកនាំពាក្យរូបនោះ បានបន្ថែមថា ជ័យជម្នះរបស់លោក ត្រាំ ពេលនេះ គឺជាឱកាសមួយ អាចឱ្យសហរដ្ឋអាមេរិក ពិនិត្យឡើងវិញ ចំពោះគោលនយោបាយមិនត្រឹមត្រូវនានា កាលពីពេលមុនៗ។

គួរបញ្ជាក់ថា អ៉ីរ៉ង់និងអាមេរិក មិនត្រូវគ្នាចាប់តាំងពីបដិវត្តន៍អ៉ីស្លាម ឆ្នាំ១៩៧៩ ដែលបានផ្តួលរំលំរបបរាជានិយម គាំទ្រដោយ ក្រុមលោកខាងលិច ប៉ុន្តែភាពតានតឹង បានកើនឡើងខ្លាំង អំឡុងអាណត្តិទីមួយរបស់លោក ត្រាំ។ ពេលនោះ លោក ដូណាល់ ត្រាំ បានដក សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ហើយដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើអ៉ីរ៉ង់។ កាលពីឆ្នាំ២០២០ អាមេរិកបានសម្លាប់មេទ័ពជាន់ខ្ពស់ម្នាក់ នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Qasem Soleimani ក្នុងការវាយប្រហារតាមផ្លូវអាកាស លើអាកាសយានដ្ឋានទីក្រុងបាកដាដ នៃប្រទេសអ៉ីរ៉ាក់៕

អត្ថបទដែលជាប់ទាក់ទង